បច្ចេកវិទ្យាបន្ទះឈីប

ក្រុមហ៊ុនចិនកាន់តែច្រើនសម្លឹងចាប់យកម៉ាឡេស៊ី ធ្វើជាមូលដ្ឋានដំឡើងបន្ទះឈីបកម្រិតខ្ពស់


ក្រុមហ៊ុនឌីហ្សាញបន្ទះឈីបចិន កាន់តែច្រើនឡើងកំពុងឈោងចាប់បណ្ដាក្រុមហ៊ុនម៉ាឡេស៊ី ដើម្បីដំឡើងបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ហើយការធ្វើបែបនេះ គឺដើម្បីការពារហានិភ័យក្នុងករណីដែលសហរដ្ឋអាម៉េរិកពង្រីកការដាក់ទណ្ឌកម្មលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនបន្ទះឈីបចិន កាន់តែច្រើនឡើងកំពុងស្នើឱ្យបណ្ដាក្រុមហ៊ុនវេចខ្ចប់បន្ទះឈីបរបស់ម៉ាឡេស៊ី ជួយដំឡើងបន្ទះឈីបកម្រិតខ្ពស់មួយប្រភេទដែលគេស្គាល់ថា GPU។

សំណើនេះគ្របដណ្ដប់តែលើការដំឡើងប៉ុណ្ណោះ ដែលមិនបំពានលើការរឹតបន្តឹងណាមួយរបស់សហរដ្ឋអាម៉េរិកនោះឡើយ ហើយវាក៏មិនមែនជាការផលិតបន្ទះឈីបនោះ​ដែរ ខណៈដែលក្រុមហ៊ុនទាំងនោះសម្រេចបានកិច្ចសន្យាមួយចំនួនរួចហើយ។ ទោះជាយ៉ាងណា ប្រភពអនាមិកទាំងនេះមិនបានបញ្ចេញឈ្មោះក្រុមហ៊ុន ដែលពាក់ព័ន្ធទាំងនោះឡើយ។

ដើម្បីរឹតបន្តឹងប្រទេសចិន ក្នុងការទទួលបានបន្ទះឈីបកម្រិតខ្ពស់ GPU ដែលអាចជួយឱ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ រកឃើញនូវរបកគំហើញថ្មីៗក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ឬកុំព្យូទ័រ Supercomputer ដែលមានកម្លាំងខ្លាំង និងល្បឿនលឿនអស្ចារ្យ ព្រមទាំងកម្មវិធី (App) របស់យោធាចិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ការរឹតបន្តឹងកាន់តែខ្លាំងឡើងលើការលក់បន្ទះឈីបប្រភេទនេះ ព្រមទាំងឧបករណ៍ផលិតបន្ទះឈីបដ៏ទំនើបផងដែរ។

ក្រុមអ្នកវិភាគបានលើកឡើងថា ខណៈទណ្ឌកម្មទាំងនោះកំពុងបញ្ចេញឥទ្ធិពល ហើយការរីកចម្រើនក្នុងវិស័យ AI បានជំរុញកំណើនតម្រូវការ ក្រុមហ៊ុនឌីហ្សាញបន្ទះឈីបចិន តូចៗកំពុងជួបការលំបាកក្នុងការទទួលបានសេវាកម្មវេចខ្ចប់កម្រិតខ្ពស់នៅក្នុងប្រទេសចិន។

ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនចិនមួយចំនួនពិតជាចាប់អារម្មណ៍ខ្លាំងណាស់លើសេវាកម្មវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់ ដ្បិតការវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់អាចជួយបង្កើនសមត្ថភាពធ្វើការរបស់បន្ទះឈីបឱ្យកាន់តែខ្លាំង។ ទោះបីជាមិនស្ថិតក្រោមការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកយ៉ាងណាក្ដី ក៏ក្រុមហ៊ុនបន្ទះឈីបចិន ទាំងនោះត្រូវការបច្ចេកវិទ្យាទំនើបដែលខ្លួនព្រួយបារម្ភថា ថ្ងៃណាមួយបច្ចេកវិទ្យាទាំងនោះអាចនឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិន។

ប្រទេសម៉ាឡេស៊ីដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប ត្រូវបានគេមើលឃើញថា ជាទីតាំងដ៏ល្អមួយ ដើម្បីចាប់យកឱកាសធុរកិច្ចបន្ថែមទៀត ខណៈបណ្ដាក្រុមហ៊ុនបន្ទះឈីបចិនបានធ្វើពិពិធកម្មតម្រូវការដំឡើងបន្ទះឈីបនៅក្រៅប្រទេសចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហេតុអ្វីកូរ៉េខាងជើងបាញ់មីស៊ីលប៉ាឡេស្ទីក ក្រោយការទៅដល់របស់នាវាមុជទឹកនុយក្លេអ៊ែអាម៉េរិក

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី បន្ទាប់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយកាលព…

វិបត្តិអចលនទ្រព្យនៅចិន កំពុងលេបត្របាក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋវណ្ណៈកណ្តាល

វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន កំពុងលេបត្របាក់ទ្រព្យសម្បត្តិរបស់ប្រជាជនវណ្ណៈកណ្តាលក្នុងទំហំដ៏មហាសាល ខណៈការវិនិយោគលើភាគហ៊ុនធ្លាក់ចុះ៣០% កញ្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ