ចិន-តៃវ៉ាន់-អាមេរិក

ចិនប្រាប់អាមេរិកថាការលើកឡើងទាក់ទងនឹង «ចិនឈ្លានពានកោះតៃវ៉ាន់» គឺជារឿងមិនត្រឹមត្រូវឡើយ


ក្រសួងការបរទេសរបស់ប្រទេសចិន បានបញ្ជាក់ប្រាប់ចំៗ ឆ្លើយតបនឹងការអធិប្បាយរបស់ក្រសួងការបរទេសអាមេរិក ដែលបានលើកឡើងអំពី «ចិនដីគោកនឹងឈ្លានពានកោះតៃវ៉ាន់» នោះ គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។ មិនត្រឹមត្រូវ ក៏ដោយសារតែទីក្រុងប៉េកាំងអះអាងថា ប្រទេសចិនគឺមានគោលនយោបាយចិនតែមួយ ហើយដូចដែលបានចែងនោះ គឺថា «តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដីគោក»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រសួងការបរទេសរបស់ប្រទេសចិន ប្រាប់ចំៗ ឆ្លើយតបនឹងការអធិប្បាយរបស់ក្រសួងការបរទេសអាមេរិក ដែលបានលើកឡើងអំពី «ចិនដីគោកនឹងឈ្លានពានកោះតៃវ៉ាន់» នោះ គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។
ដោយ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗ​នេះ​ថា សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​​សាធារណរដ្ឋប្រជាមានិតចិនថា ​ជារដ្ឋាភិបាលស្របច្បាប់តែមួយ​គត់​​របស់​ប្រទេស​ចិន​ និង​បានទទួលស្គាល់ជំហររបស់​ជន​ជាតិចិន​​ថា ​មាន​ប្រទេស​ចិន​​តែមួយ ហើយកោះ​តៃវ៉ាន់ គឺជាផ្នែកមួយ​នៃ​ប្រទេសចិន​។

អ្វី​ដែល​បាន​បញ្ជាក់​ខាង​លើ​នេះ​ គឺ​អ្នកនាំ​ពាក្យ​រូប​នេះ​ចង់​សំដៅ​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ចំនួន​៣ច្បាប់​ ដែល​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុងប៉េកាំង​ និង​វ៉ាស៊ីនតោន​កាល​​ពី​ចុងទសវត្សរ៍​ឆ្នាំ ១៩៧០​ និងដើមទសវត្សរ៍​ឆ្នាំ​១៩៨០​​​ស្តីអំពី​បញ្ហា​កោះ​តៃវ៉ាន់​។​

លោក Wang បាន​បញ្ជាក់​ថា រដ្ឋាភិ​បាល​សហ​រដ្ឋ​អាមេរិកមិន​បានជំទាស់នឹងជំហរទាំង​នេះ​ទេ។ ​ប្រសិនបើ​អាមេរិក​ទទួល​ស្គាល់​កោះ​តៃវ៉ាន់ជាផ្នែកមួយរបស់​ប្រទេសចិន​ទៅ​ហើយ​នោះ​ ចុះ​ហេតុ​អ្វីអាមេរិក​ចេះ​តែ​ដើរ​​និយាយរិះ​គន់​​ចិន​ដីគោក​​ថា «នឹងធ្វើការឈ្លានពាន"​ កោះតៃវ៉ាន់យ៉ាងដូច្នេះ​?

ការ​បញ្ជាក់​​របស់​ចិន​ចំពោះ​អាមេរិក​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Antony Blinken ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​បាន​​ឆ្លើយ​សំណួរ​​របស់​​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​​នៅ​ព្រឹទ្ធ​សភា​អាមេរិក​​នៅ​មុន​នេះ ​ដោយ​លោកបានសន្យាថា​ ក្រុងវ៉ាស៊ីនតោននឹង​ជួយកោះ​តៃវ៉ាន់​ក្នុង​ការ​​បង្កើន​​សមត្ថ​ភាព​ការ​ពារ​ខ្លួន ​​​ដើម្បី​​ទប់ស្កាត់ការវាយប្រហារដ៏​មាន​សក្ដានុពល​ពី​ប្រទេស​ចិន​ដីគោក​។​​

លោក Blinken បាននិយាយថា រដ្ឋបាលបច្ចុប្បន្ន​របស់​លោក បៃដិន បានប្តេជ្ញាចិត្តឱ្យ​ប្រាកដ​​ច្បាស់​ថា តៃវ៉ាន់​មានមធ្យោបាយចាំបាច់​ទាំងអស់ ដើម្បីការពារខ្លួន​ពី​​ការឈ្លានពាន ​ដែល​អាច​មាន​ក្នុងថ្ងៃ​ណា​មួយ ក៏​ដូច​ជា​​ទប់​ទល់​សកម្មភាព​ឯកតោភាគី​របស់​​ប្រទេសចិន​ដែល​តែង​តែ​បង្ក​ការ​រំខាន​ដល់​ស្ថាន​ភាព​​បច្ចុប្បន្ន​​អស់រយៈពេលជាច្រើន​ទសវត្សរ៍មកហើយ​ផង​ដែរ​។

ការអះអាង​របស់រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ ធ្វើឡើង​បន្ទាប់ពីមាន​កិច្ចព្រមព្រៀងលក់អាវុធតម្លៃ ៩៥លានដុល្លារពីអាមេរិកទៅឲ្យ​កោះតៃវ៉ាន់ក្នុងខែនេះ ដែលនេះ​ជាការលក់អាវុធ​លើកទីបីសម្រាប់តៃវ៉ាន់ ចាប់តាំងពីលោក Biden ឡើងកាន់តំណែងកាលពីខែមករាឆ្នាំមុនមក។ ហើយ​នេះ​​ជា​លើក​​ទី​៣​ហើយ​ដែល​អាមេរិក​បាន​លក់​អាវុធ​ទៅ​តៃវ៉ាន់​តាំង​ពី​លោក បៃដិន ​បាន​ឡើង​កាន់​អំណាច​កាលពី​ខែ​មករា​ឆ្នាំ​មុន​។ ការ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​កាល​ពីលើក​មុន​ទាំង​២​នោះ​គឺ​មាន​តម្លៃ​សរុប​ ៨៥៩ លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​មាន​​ប្រព័ន្ធ​បាញ់​មីស៊ីល​ ប្រព័ន្ធ​រថ​ក្រោះ​ថ្មី​ចំនួន ៤០ គ្រឿង​ ​រថ​យន្ត​ សព្វាវុធ​ គ្រឿង​បន្លាស់​ និង​សេវា​​ផ្សេងៗ​ទៀតផង​ដែរ​។​

រដ្ឋាភិបាល​ក្រុងប៉េកាំង​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់ ជាខេត្ដបំបែកខ្លួន​ដែលស្ថិតនៅក្រោមប្រទេសចិន​ ហើយរដ្ឋអំណាចក្រុងប៉េកាំង​​ក៏​មិន​ដែល​នឹក​គិត​ចង់​ប្រើ​​កម្លាំង​បាយ ​ដើម្បី​​បង្ខំ​ឱ្យ​កោះ​នេះ​បង្រួបបង្រួមជា​មួយ​ចិន​ដីគោក​ឡើងវិញ​នោះផង​ដែរ​។ ជាក់ស្ដែង កាលពីពេលកន្លងនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានអះអាងថា ចិននឹងបង្រួបបង្រួម​តៃវ៉ាន់​ដោយសន្ដិវិធី។ ទោះ

ជាបែបនេះក្ដី ស្ថានភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិន​ដីគោក​នៅតែបន្ដកើនកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែល​យន្ដហោះចម្បាំងរបស់ចិន​ នាពេលកន្លងមក​ក៏បានហោះឆ្វែលដែនសមុទ្រកោះតៃវ៉ាន់ជាហូរហែរ ខណៈដែលនាវាចម្បាំងធំៗ​​របស់អាមេរិក ក៏បាន​បើកចូលដែនសមុទ្រនេះ ដែលជារឿយៗ​បង្កឲ្យមានការព្រមានដាក់គ្នារវាង​​ភាគីចិន​ និងអាមេរិកផងដែរ៕​ ​

អត្ថបទ៖ សុខ ជា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ គ្រូបង្រៀន និងបុគ្គលិកធនាគារាប់រយនាក់ចូលរួមដើរក្បួនតវ៉ាទ្រង់ទ្រាយធំ

ព័ត៌មាន
ក្រុមគ្រូបង្រៀន បុគ្គលិកស្ថានីយរថភ្លើងរបស់រដ្ឋ និងបុគ្គលិកធនាគារជាច្រើនរាប់រយនាក់បាននាំគ្នាចូលរួមដើរជាក្បួនតវ៉ារបស់មហាជន ដែលដឹកនាំដោយគណ…

រុស្ស៊ីផ្លោងមីស៊ីល២គ្រាប់ផ្ទុះកក្រើកទីក្រុងកៀវ ចំពេលប្រធានUN ចុះទៅបំពេញទស្សនកិច្ច

ព័ត៌មាន
រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលពីរគ្រាប់ចូលទៅក្នុងទីក្រុង កៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ