វិបត្តិសេដ្ឋកិច្ចស្រីលង្កា

វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ គ្រូបង្រៀន និងបុគ្គលិកធនាគារាប់រយនាក់ចូលរួមដើរក្បួនតវ៉ាទ្រង់ទ្រាយធំ


ក្រុមគ្រូបង្រៀន បុគ្គលិកស្ថានីយរថភ្លើងរបស់រដ្ឋ និងបុគ្គលិកធនាគារជាច្រើនរាប់រយនាក់បាននាំគ្នាចូលរួមដើរជាក្បួនតវ៉ារបស់មហាជន ដែលដឹកនាំដោយគណបក្សប្រឆាំងសំខាន់ៗនៅក្នុងប្រទេសស្រីលង្កា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលបណ្ដោយឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងទាមទារឱ្យមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា ចុះចេញពីតំណែងផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។
ក្រុមគ្រូបង្រៀន បុគ្គលិកស្ថានីយរថភ្លើងរបស់រដ្ឋ និងបុគ្គលិកធនាគារជាច្រើនរាប់រយនាក់បាននាំគ្នាចូលរួមដើរជាក្បួនតវ៉ា ទាមទារឱ្យមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា ចុះចេញពីតំណែង។

ចំណែក​បុគ្គលិករាប់រយនាក់មកពីធនាគារ​របស់​រដ្ឋ​ស្រីលង្កា​​ដែលភាគច្រើន​ពាក់ពណ៌ខ្មៅ និងកាន់ទង់ជាតិខ្មៅ​នោះ​​ក៏បានចូលរួមជាមួយសហជីព​ធនាគារផ្សេងទៀត​​ក្នុង​ការ​ដង្ហែ​ក្បួន​តវ៉ាទៅ​កាន់ការិយាល័យប្រធានាធិបតី​ផង​ដែរ ​ខណៈដែលមនុស្សរាប់ពាន់នាក់​បាន​ដើរ​តវ៉ា​​តាមផ្លូវ​នៅ​ជុំវិញ​ប្រទេស​នេះ​។

វិបត្តិជំងឺកូវីដ១៩ ការកើនឡើងតម្លៃប្រេងឥន្ធនៈ​ ការកាត់បន្ថយពន្ធ និងការថយចុះយ៉ាងឆាប់រហ័សនៃទុនបំរុងអន្តរជាតិ ​គឺ​ជា​កត្តា​​ធ្វើឱ្យប្រទេសស្រីលង្កា​គ្មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ចំណាយលើ​ការនាំចូលប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យសំខាន់ៗ ហើយ​ជួនកាល បាតុកម្ម​តាម​ដងផ្លូវ​ដ៏​ហិង្សា​​ក៏​បាន​ផ្ទុះ​ឡើងផង​ដែរ ​នៅ​​ក្នុង​ខែ​​នេះ​ដោយសារ​ការ​ខ្វះខាត ​និង​ការ​ដាច់អគ្គិ​សនី​​​​បាន​ក្លាយ​​ជា​បញ្ហា​ដ៏​ស្រួចស្រាល់ខ្លាំង​បំផុត​។

លោកសាមាធី អ៊ីកាណាយ៉ាគេ (Samanthi Ekanayake) អាយុ៣៤ឆ្នាំជា​ធនាគារិក​របស់​រដ្ឋ​បាននិយាយ​ថា ​រដ្ឋាភិបាល​នេះ​បានបំផ្លាញប្រទេសស្រីលង្កា។ ថ្លៃ​ចំណាយរបស់ពលរដ្ឋ ​បាន​កើនឡើងរៀងរាល់ថ្ងៃ អាជីវកម្មបិទទ្វារ​ ហើយប្រជាជនគ្មានផ្លូវអាច​រស់នៅ​បាន​ឡើយ។​​ គ្មានប្រេង​សាំង ហើយ​ពេលពួកគេ​ទៅផ្ទះ​ គឺ​គ្មានភ្លើង​អគ្គិសនី​ និងគ្មានហ្គាសសម្រាប់ចម្អិន​អាហារ​។

មេដឹកនាំសហជីពរបស់ប្រទេសនេះ បានគំរាមធ្វើកូដកម្មនៅពេល​ខាង​មុខ​ទៀត​នេះ ​គឺ​​ចាប់ពីថ្ងៃទី​០៦ ខែ​ឧសភា​ ​ប្រសិនបើប្រធានាធិបតី​​ និងរដ្ឋាភិបាល​មិន​ចុះចេញ​ពីតំណែង​ទេ​នោះ​។

លោក Rajapaksa នៅសប្តាហ៍នេះ បានបញ្ជាក់សារជាថ្មីពីឆន្ទៈរបស់លោក​ក្នុងការបង្កើតរដ្ឋាភិបាល​បណ្តោះអាសន្ន​ជាមួយនាយករដ្ឋមន្ត្រី ​​និងគណៈរដ្ឋមន្ត្រីថ្មី​។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រី​លោក​ Mahinda Rajapaksa បងប្រុសរបស់​ប្រធានាធិបតី​​​បានបដិសេធមិនចុះចេញពីតំណែង ហើយ​​លោក​បាន​និយាយ​ដោយ​ទទូចថា លោក​នៅតែបន្តមានសំឡេងភាគច្រើន​នៅក្នុង​សភា ដែលមានសមាជិកចំនួន ២២៥​ រូប​។

យ៉ាងណាក៏ដោយចុះ ​​គណបក្សប្រឆាំង​ធំៗ​ចំនួនពីរ​នៅស្រីលង្កា បានចាប់ផ្តើមដំណើរការ​នាំយក​ញត្តិ​សម្ដែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​​​ប្រធានាធិបតី​ និងនាយករដ្ឋមន្ត្រី​ដាក់​ជូន​សមាជិក​សភា​ធ្វើ​ការ​ពិចារណា​ផងដែរ។

លោកណាឡាកា ហ្គតដាហេវ៉ា (Nalaka Godahewa) អ្នកនាំពាក្យខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបាននិយាយថា អស្ថិរភាពនយោបាយនឹងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការផ្តល់ដំណោះស្រាយចំពោះវិបត្តិហិរញ្ញវត្ថុ។ ដូច្នេះ​វាជាការចាំបាច់ដែលត្រូវ​តែ​បង្កើត​ឱ្យ​មាន​រដ្ឋាភិបាលរឹងមាំ និង​មាន​សំឡេង​ភាគច្រើន​​នៅក្នុងសភា ​ខណៈ​ដែល​រដ្ឋាភិបាលកំពុងតែ​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោល​ដៅបែប​​នេះឯង​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលក្រុមហ៊ុនAppleកើនដល់ជិត ១០០ពាន់លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារទី២៦មេសា បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាថ្មី របស់ក្រុមហ៊ុន ដែលបានកើនឡើងប្រមាណ៩%សម្រាប់បីខែដំបូងឆ្នាំ២០២២…

ចិនប្រាប់អាមេរិកថាការលើកឡើងទាក់ទងនឹង «ចិនឈ្លានពានកោះតៃវ៉ាន់» គឺជារឿងមិនត្រឹមត្រូវឡើយ

ព័ត៌មាន
ក្រសួងការបរទេសរបស់ប្រទេសចិន បានបញ្ជាក់ប្រាប់ចំៗ ឆ្លើយតបនឹងការអធិប្បាយរបស់ក្រសួងការបរទេសអាមេរិក ដែលបានលើកឡើងអំពី «ចិនដីគោកនឹងឈ្លានពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ