ប្រទេសទាំង ៨ រួមមាន កម្ពុជា, ក្រិច, ដាណឺម៉ាក, ថៃឡងដ៍, ប៉ាគិស្ថាន, អូទ្រីស, កាណាដា និងស៊ុយអែត ។ អ្នកដំណើរទាំងអស់ត្រូវតែបង្ហាញលទ្ធផលអវិជ្ជមានកូវីដ១៩ នៅមុនពេលឡើងជិះយន្តហោះ សម្រាប់ការហោះហើរចូលមកទីក្រុងប៉េកាំង ។
ការបើកឡើងវិញនូវការទទួលការហោះហើរអន្តរជាតិនេះ ចាប់ផ្ដើមមុនគេជាមួយនឹងការហោះហើរមកពីរាជធានភ្នំពេញ ប្រទេសកម្ពុជា ។ នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ។
ក្នុងរយៈពេលសាកល្បងជាបឋមនេះ ចំនួនអ្នកធ្វើដំណើរហោះហើរត្រង់មកកាន់ទីក្រុងប៉េកាំង នឹងកំណត់ត្រឹមតែ ៥០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។ ហើយបន្ទាប់មកទៀត ចំនួននេះអាចនឹងបង្កើនឡើងទ្វេដង ។
អ្នកដំណើរនឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុងផ្នែកពិសេសមួយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង បន្ទាប់ពីឆ្លងកាត់ការពិនិត្យគយរួចរាល់ នៅពេលមកដល់ ។
អ្នកធ្វើដំណើរទាំងអស់ ក៏ត្រូវស្ថិតក្រោមការតាមដានវេជ្ជសាស្ត្ររយៈពេល ១៤ថ្ងៃផងដែរ ហើយចំពោះអ្នកដែលមានតេស្តវិជ្ជមានកូវីដ១៩ ឬមានអាការៈក្ដៅខ្លួន ឬរោគសញ្ញាជំងឺផ្លូវដង្ហើម នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យពិសេស រួមជាមួយនឹងអ្នកប៉ះពាល់ជិតដិតបំផុតរបស់ពួកគេ ។
កាលពីខែមីនា ចិនបានចាប់ផ្ដើមបង្វែររាល់ការហោះហើរត្រង់មកកាន់ទីក្រុងប៉េកាំង ឲ្យទៅចុះចតនៅឯព្រលានយន្តហោះនៅតាមទីក្រុង១២ផ្សេងទៀត ហើយតម្រូវឲ្យអ្នកធ្វើដំណើរឆ្លងកាត់ការត្រួតពិនិត្យគយ និងចតាឡីស័ក ។ បន្ទាប់មក អ្នកដែលឆ្លងផុតដំណាក់កាលចតាឡីស័ក ទើបអនុញ្ញាតឲ្យហោះហើរមកកាន់ទីក្រុងប៉េកាំង ៕