មូលបត្របំណុល

ចិនគ្រោងបោះផ្សាយលក់មូលបត្របំណុលដ៏មហិមា១៤០ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ


មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបផុតទី២របស់ពិភពលោកនឹងចាប់ផ្តើមបោះផ្សាយលក់សញ្ញាប័ណ្ណ ឬមូលបត្របំណុលពិសេសរយៈពេលវែងជាបន្តបន្ទាប់ចាប់ពីសប្ដាហ៍នេះទៅក្នុងទំហំទឹកប្រាក់រហូតដល់ទៅប្រមាណ១៤០ពាន់លានដុល្លារអាម៉េរិក ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងស្វះស្វែងរិះរកវិធីថ្មីៗ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
មូលបត្របំណុល
ដោយ

យោងតាមសេចក្ដីជូនដំណឹងមួយនៅលើគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុចិន រដ្ឋាភិបាលក្រុងប៉េកាំងនឹងបោះផ្សាយលក់មូលបត្របំណុលរយៈពេល៣០ឆ្នាំ ជុំទី១ នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ដ៏ខ្លីខាងមុខនេះ ខណៈដែលមូលបត្របំណុលរយៈពេល២០ឆ្នាំ នឹងត្រូវបោះផ្សាយលក់នៅថ្ងៃទី២៤ ខែឧសភា ហើយមូលបត្របំណុលរយៈពេល៥០ឆ្នាំ នឹងត្រូវបោះផ្សាយលក់នៅថ្ងៃទី១៤ ខែមិថុនា។

មជ្ឈដ្ឋានទូទៅបានរំពឹងទុករួចមកហើយថា នឹងមានចំណាត់ការនេះ នៅពេលដែលនាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) បានប្រកាសពីផែនការបោះផ្សាយលក់មូលបត្របំណុលពិសេសរយៈពេលវែងថ្មីៗរបស់រដ្ឋាភិបាលក្នុងទំហំទឹកប្រាក់១៣៨ពាន់លានដុល្លារអាម៉េរិក អំឡុងពេលលោកបញ្ចេញរបាយការណ៍ការងាររដ្ឋាភិបាលរបស់លោកកាលពីខែមីនា។

ទោះជាយ៉ាងណា តាមរយៈសេចក្តីជូនដំណឹងដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ក្រសួងហិរញ្ញវត្ថុរបស់ចិន មិនបានបញ្ជាក់ពីចំនួននៃការបោះផ្សាយលក់មូលបត្របំណុលនោះទេ។

លោក លី ឈាង បានប្រកាសថា ប្រទេសចិន កំពុងតែរក្សាគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់៥% សម្រាប់ឆ្នាំ២០២៤ នេះ ទោះបីជាមានការព្យាករមួយចំនួនបានចង្អុលបង្ហាញថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនទាបជាងនេះ ចំពេលមានការព្រួយបារម្ភអំពីវិបត្តិអចលនទ្រព្យដាំក្បាលចុះដ៏អូសបន្លាយ និងតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះយ៉ាងណាក៏ដោយចុះ។

របាយការណ៍ការងាររបស់នាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលទាំងនេះ គឺជាពិសេសសម្រាប់ការអនុវត្តយុទ្ធសាស្ត្រជាតិសំខាន់ៗ និងការកសាងសមត្ថភាពសន្តិសុខក្នុងវិស័យសំខាន់ៗរបស់ប្រទេសចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រព័ន្ធធនាគារនៅថៃ កំពុងជួបបញ្ហាការកើនឡើងឥណទានមិនដំណើរការ ដោយបច្ចុប្បន្នមានទំហំជិត៣០ពាន់លានដុល្លារ

ការិយាល័យឥណទានជាតិថៃ បានអះអាងថា អត្រាឥណទានមិនដំណើរការក្នុងប្រព័ន្ធធនាគារនៅថៃបានកើនដល់១៥% នៅត្រីមាសទី១ឆ្នាំ២០២៤ ដែលជាអត្រាខ្ពស់បំផុតម…

ធនាគារនានា នៅវៀតណាម ដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ

ធនាគារនានា នៅវៀតណាម បានដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ។ ទិន្នន័យពីការិយាល័យស្ថិតិទូទៅបង្ហាញថា ប្រាក់បញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ