បណ្ណបំណុល

ក្រុងប៉េកាំងសាកល្បងទូទាត់សងថ្លៃបណ្ណបំណុលមុនកាលកំណត់១៧ឆ្នាំ ដើម្បីសន្សំការប្រាក់


ក្រុងប៉េកាំង កំពុងសាកល្បងកម្មវិធីមួយ ដើម្បីទូទាត់សងថ្លៃបណ្ណបំណុលសម្រាប់គោលបំណងពិសេស (Special-Purpose Bond) របស់ខ្លួនមុនកាលកំណត់រយៈពេល១៧ឆ្នាំ ដើម្បីបញ្ចៀសការចំណាយច្រើនពេកទៅលើការប្រាក់។ ហើយជាលទ្ធផល ក្រុងប៉េកាំង សន្សំការចំណាយលើការប្រាក់បានជាង៧០% តាមរយៈការទូទាត់សងថ្លៃបណ្ណបំណុលសម្រាប់គោលបំណងពិសេសមុនកាលកំណត់នៅក្នុង២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បណ្ណបំណុល
ដោយ

ការិយាល័យហិរញ្ញវត្ថុចិន បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២៣ ក្រុងប៉េកាំង បានទូទាត់សងថ្លៃ​ដើមចំនួន៥,៥លានដុល្លារ លើបណ្ណបំណុលសម្រាប់គោលបំណងពិសេស (Special-Purpose Bond​) អាយុកាល២០ឆ្នាំក្នុងទំហំទឹកប្រាក់សរុបជាង១ពាន់លានដុល្លារ ដែលត្រូវទូទាត់សងនៅខែកុម្ភៈ ឆ្នាំ​​២០៤០ ពោលគឺការទូទាត់សងនេះ បានធ្វើឡើងមុនកាលកំណត់ជិត១៧ឆ្នាំ ដែលធ្វើឱ្យក្រុងប៉េកាំង អាចសន្សំការប្រាក់បានជាង៧០%។​​​

មូលនិធិដែលប្រមូលបានពីការបោះផ្សាយបណ្ណបំណុលសម្រាប់គោលបំណងពិសេសនេះ ត្រូវបាន​យក​ទៅ​​វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវហាយវេ មធ្យោបាយដឹកជញ្ជូន សំណង់អគារ និងឧទ្យានក្នុងក្រុងជាដើម ហើយបើតាមការិយាល័យហិរញ្ញវត្ថុចិន មូលនិធិប្រហែល​ជាង៩៧លាន​ដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់កសាងឧទ្យាន​ឧស្សាហកម្មវប្បធម៌មួយនៅក្នុង​ទីក្រុងប៉េកាំង​នៅភាគ​ខាងកើត។

បណ្ណបំណុលសម្រាប់គោលបំណងពិសេសនេះ ត្រូវបានដាក់ចេញឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៥ ដើម្បី​ប្រមូល​​មូលនិធិជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រួលដល់ពាណិជ្ជកម្ម និងសុខុមាលភាព​សាធារណៈ ហើយបណ្ណបំណុលនេះ នឹងត្រូវទូទាត់សងវិញដោយប្រើប្រាស់ចំណូលបានពីគម្រោង ដែលទទួលបានមូលនិធិពីបណ្ណបំណុលនេះតែប៉ុណ្ណោះ ផ្ទុយពីបណ្ណបំណុលទូទៅដែល​អាចទូទាត់​សងតាមរយៈការប្រើចំណូលសារពើពន្ធទូទៅ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកំណើននៃការបោះ​ផ្សាយបណ្ណបំណុលរបស់រដ្ឋបាល​មូលដ្ឋាន ដូច្នេះហើយការចំណាយលើការប្រាក់បានកើនឡើងយ៉ាងខ្លាំង។ ជាក់ស្ដែងទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន បង្ហាញថា ការបង់ការប្រាក់លើបណ្ណបំណុលរបស់រដ្ឋបាល​មូលដ្ឋាន​បានកើនលើស១៤០ពាន់លានដុល្លារអាម៉េរិក ជាលើកដំបូងក្នុងឆ្នាំ២០២២ ហើយក្នុងរយៈ​ពេល​​១១ខែដំបូងនៃឆ្នាំ២០២៣ រដ្ឋបាលមូលដ្ឋានបានចំណាយសរុបជាង១៥៨ពាន់លានដុល្លារ ទៅលើការប្រាក់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់ប្រាក់ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យធ្លាក់ចុះជាង៣៦%នៅឆ្នាំ២០២៣?

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង៣៧លានដុល្លារ បានធ្លាក់ចុះប្រមាណជិត១០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នា…

ធនាគារមួយព្យាករថា បំណុលគ្រួសារនៅប្រទេសថៃ អាចកើនលើស៩១%នៃផលិតផលក្នុងស្រុកសរុប

ព័ត៌មាន
ធនាគារ ធីអឹមប៊ី ថាណាឆាត (TMB Thanachart) នៅប្រទេសថៃ បានព្យាករថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ បំណុលគ្រួសារពលរដ្ឋនៅក្នុងប្រទេសថៃ អាចនឹងកើនឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ