Bentley ចេញ​ម៉ូដែលថ្មី Bentayga S

BENTAYGA S – រថយន្ដដែលមានលក្ខណៈស្ព័របំផុត​របស់ BENTAYGAS


ថ្មីៗនេះ Bentley បានប្រកាស​ព័ត៌មាន​អំពី Bentayga S ម៉ូដែល​ថ្មី ដែល​ផ្ដល់​នូវ​សមត្ថភាព​ស្ព័រ​បន្ថែម​ទៀត​ដល់​ប្រភេទ​រថយន្ដ Bentayga ។ ជាមួយនឹងម៉ូតរចនាស្រស់ឆើត នៅគ្រប់ចំណុច Bentayga S គឺជាម៉ូដែលរថយន្ដ SUV ប្រណិតចុងក្រោយបំផុតរបស់ Bentley ដែលបាន រចនាម៉ូត និងវិស្វកម្មនៅក្នុងចក្រភពអង់គ្លេស និងផលិតក្នុងរោងចក្រគ្មានបញ្ចេញកាបូនរបស់ Bentley នៅ Crewe។
BENTAYGA S – រថយន្ដដែលមានលក្ខណៈស្ព័របំផុត​របស់ BENTAYGAS
ដោយ

លក្ខណៈ​ពិសេស​បំផុត​របស់ Bentayga S 


  • Bentayga S ម៉ូដែលថ្មីផ្ដល់នូវភាពរហ័សរហួន និងភាពលេចធ្លោ
  • ប្រព័ន្ធបូមបង្គុំឡើងតាមលក្ខណៈរថយន្ដស្ព័រជាពិសេសគ្មានពីរដែលផ្ដល់នូវសមត្ថភាពបើកបរជាមួយនឹងភាពរហ័សបំផុត 
  • ម៉ូតរចនារូបរាងមាំបង្ហាញនូវសមត្ថភាពបើកបរជាលក្ខណៈស្ព័រពិតៗ
  • ចង្កៀងមុខពណ៌ខ្មៅប្រឿងៗ និមិត្តសញ្ញា Bentayga ‘S’ កង់ទំហំ 22 អ៊ិន្ឈ៍ និងបំពង់ផ្សែងព្រែករាង V8  ថ្មី បង្ហាញនូវសក្ដានុពលភាពក្នុងការបើកបរ។ 
  • ផ្នែកខាងក្នុងប្រកបដោយភាពប្រណិតរួមមានពណ៌ឆ្លាស់ថ្មីជាមួយនឹងធាតុ Alcantara® 
  • សម្ភារៈពណ៌ខ្មៅភ្លឺ តួពណ៌ខ្មៅ និងកញ្ចក់ទ្វារពណ៌ខ្មៅ
  • ម៉ាស៊ីន V8 4.0-លីត្រ ទែរបូភ្លោះ ផ្ដល់នូវកម្លាំង 542 bhp (550 PS),568 lb.ft. (770 Nm)
  • 0-60 mph (0–100 km/h) ក្នុង 4.4 (4.5) secs ល្បឿនខ្ពស់បំផុត 180 mph (290 km/h)
  • Bentayga S មានកាប៊ីនបួនកៅអី ប្រាំកៅអី ឬប្រាំពីរកៅអី
  • ម៉ូដែលថ្មីផ្សំបញ្ចូលគ្នានូវប្រភេទហៃប្រីត ម៉ាស៊ីន V8 និងល្បឿនលឿន

ថ្មីៗនេះ Bentley បានប្រកាស​ព័ត៌មាន​អំពី Bentayga S ម៉ូដែល​ថ្មី ដែល​ផ្ដល់​នូវ​សមត្ថភាព​ស្ព័រ​បន្ថែម​ទៀត​ដល់​ប្រភេទ​រថយន្ដ Bentayga ។ ជាមួយនឹងម៉ូតរចនាស្រស់ឆើត នៅគ្រប់ចំណុច Bentayga S គឺជាម៉ូដែលរថយន្ដ SUV ប្រណិតចុងក្រោយបំផុតរបស់ Bentley ដែលបាន រចនាម៉ូត និងវិស្វកម្មនៅក្នុងចក្រភពអង់គ្លេស និងផលិតក្នុងរោងចក្រគ្មានបញ្ចេញកាបូនរបស់ Bentley នៅ Crewe។

ម៉ូដែល S ត្រូវបានដាក់លក់ជាលើកទីមួយចាប់តាំងពីដាក់លក់ Bentayga នៅក្នុងឆ្នាំ 2015 ដែលជាការ ឆ្លើយតបទៅនឹងព័ត៌មានត្រឡប់ពីអតិថិជនជាច្រើននាក់ដែលពេញចិត្តនឹងសមត្ថភាពខ្ពស់នៃ Bentayga ប្រភេទ on-road  របស់ពួកគេ។ ផ្អែកទៅលើម៉ាកសញ្ញា ‘S’ របស់ Bentley រថយន្ដ Bentayga ស្ព័រថ្មីនេះកាន់តែផ្ដល់នូវផាសុកភាពក្នុងការបើកបរ ដោយមានប្រព័ន្ធរក្សាលំនឹងសកម្ម Bentley Dynamic Ride បំពាក់ជាស្ដង់ដារជាមួយនឹងសាក់ស៊ីប្រភេទស្ព័រកាន់តែរឹងមាំ។ បង្កើន 15 ភាគរយនៅក្នុងការពង្រឹងសាក់ស៊ី និងផ្ដល់នូវគ្រោងសម្រាប់បង្កើនសមត្ថភាពស្ព័រ ESC tune ។

Bentayga S ក៏មានការកែសម្រួលសោភណ្ឌភាពជាពិសេសផងដែរតាមរយៈការបន្ថែមលក្ខណៈពណ៌ខ្មៅប្លែក និងកាន់តែមានសម្លេងបែបរថយន្ដស្ព័រតាមការរចនាម៉ូតបំពង់ផ្សែងថ្មីដែលធ្វើឲ្យវត្តមានរបស់ Bentayga’ នៅលើផ្លូវថ្នល់កាន់តែមានភាពលេចធ្លោ។

Bentayga S មានភាពស្រស់ប្លែកនៅផ្នែកខាងក្រៅដែលរួមមាន កង់ទំហំ 22” ជាពិសេសរួមជាមួយនឹងទឹកថ្នាំបីពណ៌ និមិត្តសញ្ញា ‘S’ ថ្មីនៅគែមខាងក្រោមទ្វារមុខ និង Blackline Specification ជាស្ដង់ដារ។ ភាពលេចធ្លោត្រូវបានបង្កើនតាមរយៈកាងកន្ទុយត្រីខាងក្រោយធំជាងមុន គែមសៀលចំហៀងពណ៌ខ្មៅសុទ្ធ  និងកាងកាន់តែទាប ទាំងខាងមុខ និងខាងក្រោយ។ ចង្កៀងមុខ និងក្រោយឡង់ទីពណ៌ប្រឿងៗ កញ្ចក់ទ្វារពណ៌ខ្មៅ និងបំពង់ផ្សេងព្រែករាងពងក្រពើពណ៌ខ្មៅដែលធ្វើឲ្យផ្នែកខាងក្រៅកាន់តែមានភាពលេចធ្លោ។

នៅខាងក្នុងកាប៊ីនដ៏ប្រណិត រថយន្ដ Bentayga S មានប្រើកៅអីថ្មីប៉ាក់ជាពិសេសគ្មានពីរ ពណ៌ឆ្លាស់ថ្មី និង Alcantara® ស្របទៅនឹងផ្នែកខាងក្រៅដ៏ឥតខ្ចោះ និងបង្កើនសមត្ថភាពក្នុងការបើកបរ។ ពណ៌លាតសន្ធឹងដល់លើតាប្លូមុខ កុងសូលកណ្ដាល ដៃទ្វារ និងទ្រនាប់កៅអីក៏ដូចជា Alcantara® រហូតដល់ខ្នើយកល់កៅអី និងខ្នង ដៃចង្កូត និងចង្កឹះលេខ ធ្វើឲ្យ Bentayga S មានភាពស្រស់សង្ហា និងទំនើប។ និមិត្តសញ្ញា ‘S’ មាននៅផ្ទៃខាងមុខអ្នករួមដំណើរ ក៏ដូចជា ក្រាហ្វិកថ្មីនៅក្នុងតាប្លូមុខអ្នកបើកបរ និងទ្រនាប់បាតដែលបង្ហាញលក្ខណៈនៃម៉ូដែលនេះ ។

លក្ខណៈ SUV ប្រណិតនាំមុខគេក្នុងទីផ្សាររបស់ Bentley មានបួន ប្រាំ ឬប្រាំពីរកៅអី ហើយតាំងពីបានដាក់បញ្ចូលក្នុងទីផ្សារនៅឆ្នាំ 2016 មក មានអតិថិជនជាង 25,000 នាក់បានទទួល Bentayga ។ ម៉ូដែលទីបួននៃប្រភេទ Bentayga មានបំពាក់ប្រព័ន្ធហៃប្រីតសន្សំសំចៃដែលជាប្រភេទម៉ាស៊ីន V8 ទែរបូចំណុះ 4.0 លីត្រ និងល្បឿនស៊ីឡាំង 12 ចំណុះ 6.0-លីត្រ ដ៏ខ្លាំង។ Bentayga Hybrid ថ្មីគឺត្រៀមដាក់លក់នៅចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប ដោយមានការចូលក្នុងទីផ្សារសកម្មរបស់សហរដ្ឋអាមេរិក និងប្រទេសចិនរួចហើយ ហើយថ្មីៗនេះ  Bentayga Hybrid បានក្លាយជារថយន្ដ Bentley រចនាដោយដៃទី 200,000 ក្នុងប្រវត្តិសាស្រ្ដរបស់ក្រុមហ៊ុន។

ថាមពល និងសមត្ថភាពពិសេស

Bentayga S បំពាក់ដោយម៉ាស៊ីនសាំង V8 ទែរបូភ្លោះចំណុះ 4.0 លីត្រដ៏ល្បីល្បាញរបស់ Bentley ដែលផ្ដល់នូវកម្លាំងដ៏ខ្លាំងរួមជាមួយនឹងការសន្សំសំចៃសាំងដ៏ច្រើន។ ម៉ាស៊ីនជំនាន់ចុងក្រោយបំផុតដែលផ្ដល់កម្លាំង 542 bhp (550 PS) និងកម្លាំងបង្វិល 568 lb.ft. (770 Nm) ជាមួយនឹង 0-60 mph (0–100 km) ដងក្នុង 4.4 (4.5) វិនាទី និងល្បឿនខ្ពស់បំផុត 180 mph (290 km/h)។  សមត្ថភាពនាំមុខគេនេះបន្ថែមទៅដោយការបើកបរចម្ងាយ 406 ម៉ែល៍ (654 km) ដោយមានការបំភាយឧស្ម័ន CO2 ត្រឹម 294 g/km។ 

តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពបំផុតតាមដែលអាចធ្វើបាននេះ Bentley Dynamic Ride ត្រូវបានបំពាក់ជាស្ដង់ដារ និងជាបច្ចេកវិទ្យាគ្រប់គ្រងកម្លាំងវិលកង់អគ្គិសនីសកម្មទីមួយក្នុងពិភពលោកដែលប្រើប្រាស់ប្រព័ន្ធ 48V។ ប្រព័ន្ធនេះអាចឆ្លើយតបក្នុងរវាង 0.3s ជាមួយ នឹងកម្លាំងបង្វិលរហូតដល់ 1,300 Nm ក្នុងការទប់នឹងកម្លាំងវិលកង់នៅពេលបត់ ដែលធានាបាននូវ កម្រិតកកិតអតិបរមារវាងកង់នឹងផ្លូវ នាំមកនូវលំនឹងខ្ពស់ ផាសុកភាពក្នុងការបើកបរ និងសមត្ថភាព ខ្ពស់ក្នុងការគ្រប់គ្រង។ 

ស្រដៀងគ្នានឹងប្រភេទ Continental GT Speed ដែលទើបបញ្ចូលក្នុងទីផ្សារនាពេលថ្មីៗនេះដែរ ដែលក្នុងនោះកម្រិតផាសុកភាពក្នុងការគ្រប់គ្រងការបើកបរ និងសមត្ថភាពបើកបរត្រូវបានពង្រីកតាមរយៈការជ្រើសរើសប្រភេទសាក់ស៊ី ពេលនេះ Bentayga S ផ្ដល់ជូននូវសមត្ថភាពកាន់តែខ្ពស់តាមរយៈប្រភេទសាកស៊ីស្ព័រជាជាងប្រភេទ Bentayga ស្ដង់ដារ។ 

នៅក្នុងប្រភេទស្ព័រ ការគ្រប់គ្រងចង្កូតកាន់តែល្អ ការឆ្លើយតបទៅនឹងការបត់កាន់តែប្រសើ និងការគ្រប់គ្រងបានកាន់តែខ្ពស់លើការក្រឡាប់ដោយសារការបង្កើនបន្ថែម 15 ភាគរយនៅក្នុងបូមខ្យល់ និងប្រព័ន្ធរក្សាលំនឹងអេឡិចត្រូនិក (Electronic Stability Control)និង Bentley Dynamic Ride។

ការបង្គុំឡើងវិញនូវ Torque Vectoring របស់ Bentley តាមរយៈប្រព័ន្ធហ្វ្រាំង ដែលក្នុងនោះរថយន្ដចាប់ហ្វ្រាំងតិចៗនៅខាងក្នុងកង់ខាងក្រោយនៅពេលបត់ដើម្បីបង្កើនសមត្ថភាពក្នុងការបត់របស់ភ្លៅមុខ បានធ្វើ Bentayga S កាន់តែមានសមត្ថភាពឆ្លើយតបទៅនឹងការបើកបរ។

បំពង់ផ្សែងបែបស្ព័រថ្មីត្រូវបានបំពាក់ជាស្ដង់ដារដោយមានបំពង់មេ និងបំពង់រងកែលម្អនូវលំហូរផ្សែង និងការផ្សំបញ្ចូលគ្នាជាមួយនឹងបានកាត់បន្ថយប្រហោងនៅក្នុងសំបុកស៊ីម៉ាំងផ្ដល់នូវសម្លេងកាន់តែណែន ដែលបញ្ជាក់អំពីសមត្ថភាពខ្ពស់ពិតៗរបស់រថយន្ដ។

សមត្ថភាពបើកបរ off-road ទាំងអស់របស់ Bentayga រក្សានៅដដែល ជាមួយនឹងមុខងារ All-Terrain Specification តាមជម្រើសសម្រាប់មុខងារបើកបរប្រភេទផ្លូវ off-road ដោយកង់បួនទាំងស្រុង (ព្រិល និងស្មៅសើម ដី និងគ្រួស ភក់ និងផ្លូវលំ និងខ្សាច់) ក្នុងជម្រៅ 500 mm។ 

ភាពលេចធ្លោពិតៗរបស់ Bentayga ‘S’

ម៉ូតរចនាខាងក្រៅដ៏មាំយ៉ាងស្រស់សង្ហាររបស់ Bentayga S ថ្មីឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពបើកបរដ៏ខ្លាំងពិតៗរបស់វា។ ក្បាច់ក្បូរនៅគ្រប់ចំណុច លក្ខណៈស្ព័ររបស់ Bentayga S ត្រូវបានមើលឃើញយ៉ាងច្បាស់ពីគ្រប់ជ្រុង និងធ្វើឲ្យមានលក្ខណៈកាន់តែពិសេសជាមួយនឹងការកែប្រែដែលផ្លាស់ប្ដូរនូវលក្ខណៈរបស់រថយន្ដនេះទាំងផ្នែកខាងក្នុង និងខាងក្រៅ។

ភាពលេចធ្លោរបស់ Bentayga រឹតតែត្រូវបានបង្កើនឡើងជាមួយនឹងការប្រើពណ៌ខ្មៅនៅលើផ្នែកខាងក្រៅទាំងអស់ ស្របជាមួយនឹងកញ្ចក់ទ្វារពណ៌ខ្មៅ និងគែមសៀលចំហៀងពណ៌ខ្មៅសុទ្ធ។ លក្ខណៈពិសេសទាំងនេះត្រូវបានបង្កើនតាមរយៈចង្កៀងមុខ និងចង្កៀងក្រោយពណ៌ខ្មៅ រួមជាមួយនឹងប៉ាណាក្រោមពណ៌ខ្មៅសុទ្ធ។ កាងកន្ទុយត្រីកាន់តែធំនៅខាងក្រោយរបស់ Bentayga S ដែលលាតសន្ធឹងដល់ទ្រនុងដំបូល និងផ្ដល់នូវលំនឹងខ្ពស់ក្នុងពេលបើកបរលឿន ត្រូវបានបំពេញបន្ថែមទៅដោយបំពង់ផ្សែងព្រែកលក្ខណៈស្ព័ររាងពងក្រពើពណ៌ខ្មៅ និងនិមិត្តសញ្ញាពិសេសគ្មានពីរនៅខាងក្រៅ។ 

កង់ទំហំ 22” ថ្មីគឺមានភាពស្រស់ស្អាត និងឆ្លុះគ្នាពីបន្ទាត់កណ្ដាលរបស់រថយន្ដ ដែលធានាថាកាំ (មើលទៅដូចជា ‘កាំបិតខ្វែវ) ចង្អុលទៅទិសដៅតែមួយនៅចំហៀងសងខាងរបស់រថយន្ដ។ មានផ្ដល់ជូនចំនួនបីពណ៌ ពណ៌ប្រាក់គឺជាស្ដង់ដារ រួមជាមួយនឹងពណ៌ខ្មៅសុទ្ធ និងពណ៌ខ្មៅភ្លឺ ទៅតាមជម្រើស។ កង់ពណ៌ខ្មៅភ្លឺត្រូវការប្រើកម្លាំងពលកម្មខ្លាំង – ទីមួយគឺហាមកង់ត្រូវបានប៉ូលាសេរ៉ាមិច មុននឹងប៉ូលាឲ្យភ្លឺដើម្បីអាចប្រើថ្នាំពណ៌ខ្មៅសុទ្ធ នៅមុនពេលប៉ូលាបញ្ចប់ដោយដៃ។

កាប៊ីនល្អគ្មានពីរ- បំពាក់ទៅដោយភាពងប្រណីត 

ពណ៌ឆ្លាស់ ‘S’ ត្រូវបានប្រើ Alcantara® ទៅលើផ្នែកកាប៊ីនរបស់ Bentayga ម៉ាស៊ីន V8 លាតសន្ធឹងរហូតដល់ខ្នើយកល់កៅអី និងខ្នង កុងសូលកណ្ដាល ចង្កឹះលេខ និងដៃចង្កូត ទ្រនុងខាងលើ  និងពិដានដំបូល បង្កើតបាននូវផ្នែកខាងក្នុងដ៏ប្រណិតសម្រាប់រថយន្ដដែលមានសមត្ថភាពខ្ពស់មួយនេះ។

ម៉ូតកៅអីថ្មីមានចំនួនបួន ប្រាំ និងប្រាំពីរកៅអី។ ការបញ្ចូលម៉ូតរចនាកៅអីថ្មី ពិសេសគ្មានពីរ និងទំនើបផ្ដល់នូវសោភណ្ឌភាពបែបស្ព័រកាន់តែខ្លាំង រួមជាមួយនឹងខ្សែបន្ទាត់ប៉ាក់យ៉ាងសាមញ្ញនៅតាមតំបន់ស្មា។ ម៉ូតប៉ាក់ថ្មីមានផ្ដល់ជូនស្របទៅតាមពណ៌ចម្បង ឬបន្ទាប់បន្សំ និងរួមបញ្ចូលជាមួយនឹងធាតុ Alcantara® ដើម្បីបង្កើតនូវសោភណ្ឌភាពថ្មី។ ផ្នែកផ្អែករបស់កៅអីត្រូវបានបញ្ចប់ទៅដោយក្បាច់ប៉ាក់រាងអក្សរ ‘S’។

រូបសញ្ញាដ៏ស្រស់ស្អាតលំអលើតាប្លូនៅពីមុខអ្នករួមដំណើរ មានលក្ខណៈស្រដៀងគ្នាទៅនឹងទ្រនាប់បាតរបស់ Bentayga S ដែលលំអនៅពេលចុះ ឬឡើងរថយន្ដ ។

Bentayga S មានតាប្លូព័ត៌មានឌីជីថលទាំងស្រុងដូចគ្នាទៅនឹង Bentayga Speed [ល្បឿន/ល្បឿន], ជាមួយនឹងក្រាហ្វិកកុងទ័រដែលយកលំនាំតាមនាឡិកាម៉ោងដ៏ទំនើប។ អេក្រង់ផ្ដល់នូវសម្រស់ថ្មីដល់កាប៊ីនមុខ អាចកែសម្រួលស្របទៅតាមតម្រូវការរបស់អ្នកបើកបរ ព្រមទាំងមានរូបភាពអេនីមេសិនយ៉ាងស្រស់ស្អាត។

អេក្រង់មានរេសូលូសិនខ្ពស់អាចទស្សនាបានក្នុងទម្រង់ធម្មតា (Classic) ឬពង្រីក (Enpanded)។ នៅក្នុងទម្រង់ធម្មតា អេក្រង់បង្ហាញក្នុងទម្រង់ជាទ្រនិចធម្មតាចំនួនពីរគឺកុងទ័រល្បឿនបើកបរ (speedometer) និងកុងទ័រល្បឿនរង្វិលរបស់ម៉ាស៊ីន (tachometer)។ នៅក្នុងទម្រង់ពង្រីក ទម្រង់ទ្រនិចខាងស្ដាំប្ដូរដោយផ្ទៃសម្រាប់បង្ហាញផែនទី និងប្រព័ន្ធព័ត៌មាន ៕




អត្ថបទបន្ទាប់


អ្នកជំនាញទេសចរ​គាំទ្រចំណាត់ការក្ដៅរបស់ក្រសួងទេសចរណ៍ ក្នុងការបិទ ឬព្យួរអាជីវកម្មណា ដែលល្មើសនឹងវិធានការសុខាភិបាល

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានប្រកាសគាំទ្រចំពោះចំណាត់ការក្ដៅរបស់ក្រសួងទេសចរណ៍ដែលបានចេញសារាចរណែនាំថ្មីមួយនាពេលថ្មីៗនេះ ដោយព្រមាន ដកហូត…

កម្ពុជាកំពុង​ខ្វះខាត​ស្វាយនាំចេញ​ទៅចិន ចំពេលផុតរដូវប្រមូលផលស្វាយ

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាអះអាងថា ក្រោយពីទទួលបានមានការវាយតម្លៃ និងបើកផ្លូវពីអគ្គរដ្ឋបាលគយចិនកាលពីដើមខែឧសភាកន្លងទៅ គិតរហូតមកទល់ពេលនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ