រនាំងពន្ធគយអាមេរិក និងចិន

លោកចូបៃឌិនថា នឹងជួបជាមួយលោកស៊ីជីនពីងឆាប់ៗ ដើម្បីជជែកពីបញ្ហារនាំងពន្ធគយលើទំនិញចិន


ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកគ្រោងនឹងជួបពិភាក្សាជាមួយមេដឹកនាំចិនលោកស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ ដើម្បីពិចារណាថា តើត្រូវដករនាំងពន្ធគយដែលបានដាក់ពីសម័យលោក Trump ខ្លះលើទំនិញរបស់ចិនដែរឬទេ ដ្បិតអាមេរិក កំពុងតែស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយបញ្ហាអតិផរណាដែលកំពុងកើនខ្លាំងនៅក្នុងប្រទេសរបស់ខ្លួន។
លោកចូបៃឌិនថានឹងជួបជាមួយលោកស៊ីជីនពីងឆាប់ៗ!
ដោយ

ការលើកឡើងគម្រោងជួបគ្នារវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះ ធ្វើឡើងនៅគ្រាដែល ប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ នៅមួយរយៈចុងក្រោយនេះ កំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ នៅក្នុងបញ្ហារសើបៗជាច្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោកបៃឌិន មិនបាននិយាយថា តើពេលណា ឬតាមវិធីណា ដែលមេដឹកនាំកំពូលទាំងពីរនឹងជួបនិយាយនោះទេ ប៉ុន្តែលោកបានអះអាងថា លោកកំពុងខិតខំគិតគូលើការសម្រេចចិត្តអំពីជោគវាសនានៃទណ្ឌកម្មសេដ្ឋកិច្ច ដែលរដ្ឋបាលអាមេរិកមុន បានដាក់ទៅលើទីក្រុងប៉េកាំង។

ប្រាប់ទៅក្រុមអ្នកយកព័ត៌មានដោយខ្លីនៅជិតផ្ទះក្បែរឆ្នេរសមុទ្ររបស់លោកក្នុងរដ្ឋ Delaware លោកបៃឌិននិយាយថា៖ «ខ្ញុំកំពុងតែធ្វើការសម្រេចចិត្តរបស់ខ្ញុំ»។

គួរជម្រាបថា ទីប្រឹក្សាសន្តិសុខជាតិ និងសេដ្ឋកិច្ចអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ នៃការពិនិត្យឡើងវិញលើគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក រួចទើបផ្តល់អនុសាសន៍ទៅកាន់ប្រធានាធិបតី។

សូមរំឭកថា ពន្ធគយដែលដាក់លើទំនិញចិន អំឡុងរដ្ឋការអតីតប្រធានាធិបតី Donald Trump បានអនុវត្តកាតព្វកិច្ចក្នុងអត្រា ២៥% លើផលិតផលចិនក្នុងតម្លៃសរុបដល់ទៅរាប់ពាន់លានដុល្លារ។ ការដាក់ទណ្ឌកម្មនេះមានគោលបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងបង្ខំឱ្យប្រទេសចិនទទួលយកការអនុវត្តពាណិជ្ជកម្ម ដែលលោកត្រាំហៅថា ជារឿងយុត្តិធម៌ និងស្មើភាពគ្នា។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen ថ្មីៗនេះបានអំពាវនាវឱ្យលុបបំបាត់ពន្ធគយទាំងនោះមួយចំនួន ដើម្បីជាមធ្យោបាយមួយប្រយុទ្ធប្រឆាំងនឹងអតិផរណានៅក្នុងសហរដ្ឋអាមេរិក។ មន្ត្រីផ្សេងទៀតនៅក្នុងរដ្ឋបាលលោក Biden រួមទាំងអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai ផងដែរ បានបង្ហាញការព្រួយបារម្ភអំពីការបន្ធូរបន្ថយពន្ធ នៅពេលដែលប្រទេសចិនមិនបានគោរពកិច្ចព្រមព្រៀងរបស់ខ្លួនលើការទិញផលិតផលសហរដ្ឋអាមេរិក។

ភាពតានតឹងផ្នែកសេដ្ឋកិច្ចរវាងយក្សសេដ្ឋកិច្ចទាំងពីរគឺចិននិងអាមេរិក អាចឈានដល់ដំណាក់កាលធូរស្រាលឬយ៉ាងណានោះ យើងមានតែរងចាំតាមដានកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរដោយផ្ទាល់ក្នុងពេលឆាប់ៗ៕

None



អត្ថបទបន្ទាប់


តើ៥ខែដំបូងដើមឆ្នាំនេះ ការប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាមានកំណើនកើនឡើងកម្រិតណា?

បើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ច្រើនជុំវិញវិបត្តិកូវីដ១៩ និងភាពតានតឹងនៃស្ថានភាពពិភពលោកក្តី ប៉ុន្តែការប្រមូលចំណូលរបស់រាជរដ្ឋ…

ប្រមុខអង្គណាតូព្រមានពីសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយរយៈពេលយូរឆ្នាំ

ប្រមុខអង្គការណាតូបាននិយាយកនៅថ្ងៃទី១៩មិថុនាថា សង្រ្គាមនៅប្រទេសអ៊ុយក្រែនអាចអូសបន្លាយជាច្រើនឆ្នាំ ហើយកងកម្លាំងអ៊ុយក្រែនប្រឈមមុខនឹងការវាយលុករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ