អត្ថបទពាណិជ្ជកម្ម

អាជីវកម្មជាង ១៧០០ នឹងចួលរួមក្នុងមហាសន្និបាត BNI ប្រចាំឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ


BNI កម្ពុជា ដែលជាសមាជិករបស់ BNI សកលលោក ហើយជាបណ្ដាញទំនាក់ទំនងអាជីវកម្មធំជាងគេបំផុតនៅក្នុងប្រទេសផងនោះ នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់ខ្លួន នៅថ្ងៃទី ២៦ និង ២៧ ខែសីហានេះ ដោយរំពឹងថា នឹងមានអាជីវកម្មក្នុងស្រុកចំនួនប្រមាណ ១៧០០ អាជីវកម្មចូលរួម ។
មហាសន្និបាត BNI ប្រចាំឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ
ដោយ

មហាសន្និបាត​ BNI ប្រចាំឆ្នាំ ២០២២ នេះ ជាមហាសន្និបាត​ប្រចំាឆ្នាំ របស់ ក្រុមអ្នកជំនួញ ធំជាងគេបំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២២ នេះ​ ដែលគ្រោង​នឹងប្រព្រឹត្តទៅ​នៅ​ ឌឹ ព្រីមៀ​ សែនសុខ ក្នុងរាជធានីភ្នំពេញ ។

មហាសន្និបាត​ប្រចាំឆ្នាំ​របស់ក្រុមអ្នកជំនួញនេះ នឹងមានការចូលរួមពីសំណាក់​វាគ្មិន​​ក្នុង​ស្រុក និងក្រៅស្រុកជាង ១០រូប​ ក្នុងនោះរួមមាន លោក Jonathon Chua ដែលជានាយក BNI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Chin Kang Wei ជា​អ្នកសម្រប​សម្រួល​ច្បាប់ស្រូបទាញ​ និង​លោក Mike Savage ស្ថាបនិក និងជាអគ្គនាយក​ក្រុមហ៊ុន Savage Secrets ។

លោក ឡុក ស្មីតសាមឌី ជាស្ថាបនិក និងជា​ប្រធាន BNI ប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា៖ “សន្និបាត BNI ប្រចាំឆ្នាំ ២០២២ នេះត្រូវបានរៀបចំឡើងវិញក្រោយខកខាន​រយៈពេល ២ ឆ្នាំ ដោយសារ​តែវិបត្តិសកល ។ សន្និបាតលើកនេះ នឹង​ផ្ដល់ជាឱកាសសម្រាប់ម្ចាស់ជំនួញ និងអាជីវកម្មនានា បានមកជួបជុំគ្នា​សាឡើងវិញ ក៏ដូចជា​ រិះរក​វិធី ដើម្បី​ជំរុញ​កំណើ​នអាជីវកម្មរបស់ខ្លួន ក្រោយរង​ព្យុះភ្លៀង​ដោយសារ​វិបត្តិសកល” ។

លោក​ ឡុក ស្មីតសាមឌី​ បានពន្យល់ថា ការចូលរួមជា​សមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិក​នឹង​មានឱកាស​ក្នុងការ​កសាង​បណ្ដាញបន្ថែមទៀត​ជាមួយនឹង​សមាជិកដែលមានស្រាប់ ក៏ដូចជាអាជីវកម្ម​នានា ដែលធ្វើឲ្យពួកគាត់​អាច​ទទួលបាន​នូវ​​គម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះបាន បន្ថែម​លើ​ការ​ទទួលបាននូវ​ចំណេះដឹង​ដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ។

លោក​ ឡុក ស្មីតសាមឌី មានប្រសាសន៍ថា៖ “អត្ថប្រយោជន៍ដែលសមាជិករបស់ BNI ទទួលបាន​បន្ថែមទៀតនោះ រួមមាន ការ​ចែករំលែកចំណេះដឹង ជា​ច្រើនដូចជា ភាពជាអ្នកដឹកនាំ ការ​គ្រប់គ្រងអាជីវកម្ម ជំនាញលក់ និងយុទ្ធសាស្ត្រធ្វើទីផ្សារ​តាមបែបទំនើប ចំនេះដឹងទាំងអស់នេះ គឺជាការ​ចែករំលែក ជួយដល់អាជីវកម្មរបស់យើង​ឲ្យ​ រីក​ចម្រើនទាំងអស់គ្នា”

ទន្ទឹមនឹងនេះ កាលពីខែមករា ឆ្នាំ ២០២២ BNI កម្ពុជា​ ក៏បានចាត់តាំងក្រុមហ៊ុន Comzone Asia ធ្វើជា​ដៃគូយុទ្ធសាស្ត្រ​ ដើម្បីជួយគាំទ្រ​ និង​ជំរុញការរីកចម្រើនរបស់ BNI កម្ពុជា ឲ្យក្លាយជា​បណ្ដាញអាជីវកម្ម​ឈានមុខគេនៅកម្ពុជា ។

BNI កម្ពុជា ដែលចាប់ផ្ដើមធ្វើប្រតិបត្តិការនៅកម្ពុជា​តាំងពីឆ្នាំ ២០១៣ មកនោះ​ ក៏បានថ្លែងអំណរគុណដល់​អ្នកឧបត្ថម្ភកម្មវិធី​ ដែលបានសម្រេចចិត្ត​ចូលរួមនៅក្នុង​កម្មវិធីកសាង​បណ្ដាញអាជីវកម្មដ៏ធំបំផុត​នេះដែរ​ ។

ក្នុង​ឆ្នាំ ២០២២ សមាជិករបស់ BNI កម្ពុជា មានចំនួន​ ១៧៩៩ សមាជិកដែលបែងចេញ​ចេញជា ៤២ ក្រុម ។ ក្នុងឆ្នាំ ២០២​២ នេះ សមាជិក​ បានផ្ដល់នូវឱកាសអាជីវកម្ម​ឲ្យគ្នា​ទៅវិញទៅមក ចំនួនជាង ប្រមាណជាង ៩៧០០០ ឱកាស​អាជីវកម្ម ដែល​គិតជាទឹក​​ប្រាក់មានចំនួន ជាង ៧៧ លានដុល្លារ ។

ចំនួននេះ មានការកើនឡើងបើធៀប​នឹង ឆ្នាំ ២០២១ ដែលពេលនោះ សមាជិករបស់ BNI កម្ពុជា បានផ្ដល់នូវឱកាសអាជីវកម្ម​ឲ្យគ្នា​ទៅវិញទៅមក ចំនួនជាង ៧ ម៉ឺនឱកាស​អាជីវកម្ម ដែល​គិតជា​ប្រាក់មានចំនួន ៥៦ លានដុល្លារ ។

សម្រាប់បណ្ដាញ BNI សកល​លោកវិញ ក្នុងឆ្នាំ ២០២២ BNI មានវត្តមាននៅក្នុង​ប្រទេសចំនួន ៧៦ មានសមាជិក​ចំនួន ជិត ៣០ ម៉ឺននាក់ និង​បានផ្ដល់នូវឱកាស​អាជីវកម្ម​ឲ្យគ្នាទៅវិញទៅមកគិតជាទឹកប្រាក់ប្រមាណ ១៩២០ លានដុល្លារ​សហរដ្ឋអាមេរិក ។

យោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែ​មេសាកន្លងទៅនេះ ក្នុងឆ្នាំ ២០២២ នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបានព្យាករណ៍ថា នឹង​មានកំណើនជាង ៥% ហើយក្នុងឆ្នាំ ២០២៣ នឹង​កើនឡើងដល់ 6.5% បន្ទាប់ពីបានធ្លាក់អវិជ្ជមាន ក្នុងកម្រិត -៣,១% កាលពីឆ្នាំ ២០២០។ ការ​ងើបឡើងវិញនូវ​កំណើនសេដ្ឋកិច្ចនេះ ក៏ដោយសារ​តែរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​នានា​ដើម្បីកាត់បន្ថយផលប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ ហើយបានឈានដល់ការ​បើកដំណើរការ​ប្រទេស និងសកម្មភាពសេដ្ឋកិច្ចឡើងវិញកាលពីចុង​ឆ្នាំ ២០២១ ៕




អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ស្ដីពីការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព ជាមួយនឹងកញ្ចប់ចំណាយ ៤៣០ពាន់លានដុល្លារ

បន្ទាប់ពីបានចរចាគ្នារយៈពេល ១៨ ខែ និងការជជែកដេញដោលគ្នាយ៉ាងតឹងតែង នៅទីបំផុតព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអាទិត្យ ទី៧ សីហា បានសម្រេចអនុម័តច្…

កម្ពុជាចម្រាញ់មាសបាន ២៣២ដុំ ទម្ងន់ជាង៣តោន និងបានផ្តល់ចំណូលចូលរដ្ឋជាង៥លានដុល្លារ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ជាងមួយឆ្នាំក្រោយដាក់ឲ្យដំណើរការ ក្រុមហ៊ុនអូស្ត្រាលីរុករក និងចម្រាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ