ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» ។ ប្រធានបទនៅឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ដូចជាការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩, និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២

ដ្បិតថាវា​បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោកនិងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់សន្ទុះកំណើនទេសចរណ៍អន្តរជាតិផងដែរ។

តាមរយៈបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់សម្រាប់ការពង្រឹងភាពធន់, គាំទ្រ, ជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ ផ្តើមចេញពីផែនទីចង្អុលផ្លូវ ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាផងដែរ។

ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំដំបូង ស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ឈរលើទស្សនៈ « អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ»។ អនុសាសន៍របស់សម្តេចតេជោ ទី១. គឺជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាពភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយតាមគ្រប់រូបភាព។ ទី២. គឺជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នា ដោយឈរលើអភិក្រម «ពីក្រោមឡើងលើ» នៅតាមគោលដៅទេសចរណ៍អាទិភាព។ ទី៣. ផ្តល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្ម នៅក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ចសង្គមឌីជីថល, សេដ្ឋកិច្ចច្នៃប្រឌិត, សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ចំពោះចំណុចទី៤. ទាមទារឱ្យមានការពង្រឹងការបណ្តុះបណ្តាល និងតម្រង់ទិស ទាំងការពង្រឹងជំនាញដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីផ្តល់លទ្ធភាពឱ្យកំលាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែន ទៅតាមនិន្នាការទេសចរណ៍។ និងទី៥. គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន, អេកម៉ិក , CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម), ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៍ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា។

សូមជម្រាបថា កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» នៅថ្ងៃទី៣ ខែតុលាខាងមុខនេះ។

បើតាម​សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន កម្ពុជា​កំពុង​ទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​ជាបណ្ដើរៗហើយ នៅពេញ១ឆ្នាំ២០២២នេះ រំពឹងថា នឹងទទួលបាន​ចន្លោះពី១លាន៥សែននាក់ ទៅ២លាននាក់ ខណៈដែល​ឆ្នាំ២០២៦រំពឹងថា នឹងទទួលបាន​៧លាននាក់៕




អត្ថបទបន្ទាប់


របាយការណ៍ADB៖ ប្រទេសនៅទ្វីបអាស៊ីកំពុងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ

ព័ត៌មាន
ចិនជាយក្សសេដ្ឋកិច្ចលេខពីររបស់ពិភពលោក និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅអាស៊ីផងដែរ ប៉ុន្តែដោយសារតែកំណើនយឺតខ្លាំងនៅក្នុងឆ្នាំនេះ ដែលបង្កឡើងដោយ…

តម្លៃប្រេងពិភពលោកហក់ឡើងជាង២% ក្រោយពេលលោក ពូទីនប្រកាសចល័តទ័ពបន្ថែម

ព័ត៌មាន
តម្លៃប្រេងពិភពលោកបានកើនឡើងជាង២% នៅថ្ងៃទី ២១ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសពីការចល័តទ័ពផ្នែកខ្លះ ដោយធ្វើឲ្យបញ្ហាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ