កម្ពុជា-វៀតណាម

កម្ពុជា និងវៀតណាមនាំមុខនៅអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច


ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការដោះស្រាយវិបត្តិកូវីដ១៩បានល្អជាងគេ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ដែលមានការស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩ផងដែរ។ នេះបើតាមការបង្ហាញរបស់សន្ទុស្សន៍ថ្មីចុងក្រោយមួយ ស្ដីពីការការងើបឡើងវិញពីវិបត្តិកូវីដ១៩ របស់សារព័ត៌មានជប៉ុន Nikkei Asia ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែតុលា។
កម្ពុជា និងវៀតណាមនាំមុខនៅអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ១៩

បន្ទាប់ពីធ្លាប់បានជាប់លេខ ១០០ នៃសន្ទស្សន៍ស្ដីពីការងើបឡើងវិញពីវិបត្តិកូវីដ១៩ នៅក្នុងចំណាត់ថ្នាក់ដែលបានចេញផ្សាយជាលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២១នោះ ឥឡូវនេះប្រទេសកម្ពុជា និងវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០វិញក្នុងរយៈពេល ៤ ខែជាប់ៗគ្នាមកនេះ ហើយបើគិតក្នុងក្របខណ្ឌអាស៊ាន កម្ពុជា និងវៀតណាម គឺនាំមុខគេតែម្ដងក្នុងការដោះស្រាយបញ្ហាកូវីដ១៩នេះ។ នេះបើតាមការបង្ហាញរបស់សន្ទុស្សន៍ថ្មីចុងក្រោយមួយ ស្ដីពីការការងើបឡើងវិញពីវិបត្តិកូវីដ១៩ របស់សារព័ត៌មានជប៉ុន Nikkei Asia ដោយរបាយការណ៍ដដែលនេះ បានគូសបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានផ្សេងៗទៀតក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ បើធៀបនឹងឆ្នាំមុន។

សន្ទស្សន៍របស់សារព័ត៌មាន Nikkei នេះ គឺបានវាយតម្លៃប្រទេស និងតំបន់សរុបចំនួន ១២១ លើការគ្រប់គ្រងការឆ្លងជំងឺកូវីដ ការចែកចាយវ៉ាក់សាំង និងកម្រិតដើរហើរនៅក្នុងសង្គមក្នុងអំឡុងពេលជំងឺកូវីដនេះ។ ការផ្ដល់ចំណាត់ថ្នាក់កាន់តែខ្ពស់ គឺផ្ដោតលើការងើបឡើងវិញកាន់តែជឿនលឿនដោយកំណត់លើអត្រាឆ្លង និងមរណភាពមានកម្រិតទាប ការគ្របដណ្តប់លើការផ្ដល់វ៉ាក់សាំងកាន់តែប្រសើរ និងការរឹតបន្តឹងតិចជាងមុនលើការដើរហើរនៅក្នុងសង្គម។

ក្នុងការសង្កេតក្នុងរយៈពេល ១៥ ខែកន្លងមកនេះរបស់សារព័ត៌មាន Nikkei បានបង្ហាញថា សូម្បីតែប្រទេសដែលរងការផ្ទុះឡើងខ្លាំងដោយសារជំងឺកូវីដ១៩ ក៏អាចវិលមករកភាពដើមវិញបានដែរ ដោយចាប់ផ្ដើមជាមួយការចាក់វ៉ាក់សាំងតាមកំណត់ បន្ទាប់មកដោយជ្រើសរើសបន្ធូរបន្ថយវិធានការរឹតបន្តឹង។

ការងើបឡើងវិញពីវិបត្តិកូវីដរបស់ប្រទេសកម្ពុជា និងវៀតណាម បានប្រែក្លាយទៅជាទស្សនវិស័យសេដ្ឋកិច្ចកាន់តែភ្លឺស្វាង ហើយចុងក្រោយនេះធនាគារពិភពលោកក៏បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះផងដែរ។ ជាក់ស្ដែង ប្រទេសកម្ពុជាត្រូវបានព្យាករកំណើនសេដ្ឋកិច្ចដល់ ៤,៨% កើនពីអត្រា ៤,៥% ដែលបានព្យាកការកាលពីមុន ខណៈកំណើនសេដ្ឋកិច្ចរបស់វៀតណាមវិញ ត្រូវបានបងកើនដល់ដល់ ៧,២% ពោលគឺឡើងពី ៥,៣% ដែលបានព្យាករកាលពីមុន។ ធនាគារនេះពិភពលោក ក៏បានដំឡើងការព្យាករកំណើនសម្រាប់ប្រទេសម៉ាឡេស៊ីដល់ ៦,៤% និងថៃដល់ ៣,១% ផងដែរ។

ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៣៨នៅក្នុងសន្ទស្សន៍ស្ដីពីការធូរស្បើយពីជំងឺកូវីដ ខណៈដែលប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៧០ ចំណែកប្រទេសឡាវបានធ្លាក់ដល់លេខ ៨៩ កាលពីខែមុន ខណៈដែលហ្វីលីពីនធ្លាក់ដល់ចំណាត់ទី ១០១ ក្នុងចំណោមការវាយតម្លៃលើប្រទេស និងតំបន់សរុបចំនួន ១២១៕

អត្ថបទ៖ សុខ​ ជា




អត្ថបទបន្ទាប់


តៃវ៉ាន់ឆ្លើយប្រាប់មហាសេដ្ឋី Elon Musk ថា «កោះតៃវ៉ាន់មិនមែនសម្រាប់លក់ដូរនោះឡើយ»

ព័ត៌មាន
មហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅមួយរយៈចុងក្រោយនេះ ហាក់មានការលូកមាត់លូកកច្រើន ជុំវិញនឹងបញ្ហាស្ថា…

តើវិធានការរឹតត្បិតរបស់អាមេរិក ធ្វើឲ្យឧស្សហកម្មផលិតឈីបនៅចិន នឹងដាំក្បាលធ្លាក់ចុះខ្លាំងយ៉ាងណាខ្លះ?

ព័ត៌មាន
នៅទីបំផុត រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានសម្រេចដាក់ចេញវិធានការរឹតត្បិតក្នុងការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនហើយ ដែលវាគឺជាភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ