សេដ្ឋកិច្ចសកល និងប្រទេសកំពុងអភិវឌ្ឍន៍ឆ្នាំ២០២២

ការប្រែប្រួលសេដ្ឋកិច្ចសកល និងប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២២


ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមករា បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងតំបន់ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោករួមមាន អាមេរិក ចិន និងតំបន់ចាយលុយអឺរ៉ូជាដើម។ ជាមួយគ្នានេះ ធនាគារពិភពលោក ក៏បានព្រមានអំពីការកើនឡើងខ្ពស់នៃកម្រិតបំណុល វិសមភាពនៃកំណើនប្រាក់ចំណូល និងការគំរាមកំហែងនៃវត្តមានមេរោគបំប្លែងថ្មី អូមីក្រុង ចំពោះការងើបឡើងនៃសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
សេដ្ឋកិច្ចសកល និងប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២២
ដោយ

ធនាគារពិភពលោក​បាន​ព្យាករ​ចុង​ក្រោយ​ចំពោះ​កំណើនសេដ្ឋកិច្ច​សកលលោក​នៅ​ឆ្នាំ​២០២២​ថា នឹង​កើន​យឺត​មក​នៅ​ត្រឹម​កំណើន ៤,១%​ប៉ុណ្ណោះ ខណៈ​កាលពី​ឆ្នាំ​២០២១​កើន ៥,៥%​។ ដោយឡែក នៅ​ឆ្នាំ​២០២៣ កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹង​បន្ដ​ថមថយ​ថែម​ទៀត​មក​នៅ​ត្រឹម ៣,២% ដោយសារ​តែ​តម្រូវការ​ធ្លាក់​ចុះ ហើយ​រដ្ឋាភិបាល​ប្រទេស​នានា​នឹង​បន្ធូរបន្ថយ​ការ​គាំទ្រ​ផ្នែក​សារពើពន្ធ និង​រូបិយ​វត្ថុ ដែល​ធ្លាប់​ផ្ដល់​ឲ្យ​យ៉ាង​សម្បើម​កាលពី​អំឡុង​មានការ​រាតត្បាត​កូ​វី​ដ​១៩​គ្រា​ដំបូង​។

ដោយឡែក សម្រាប់​ការ​ព្យាករ​ពី​ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​វិញ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ទាប​ជាង​មុន​ដែរ ដោយ​ការ​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ព្យាករ​កំណើនសេដ្ឋកិច្ច​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែមករា​ខាង​មុខ​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​មើលទៅ​លើ​របាយការណ៍​ពី​ធនាគារពិភពលោក​បង្ហាញ​ថា សម្រាប់​ឆ្នាំ​២០២១ សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​មានការ​ស្ទុះ​ងើបឡើង​ខ្លាំង បន្ទាប់​ពី​សេដ្ឋកិច្ច​ប្រទេស​ទាំងនេះ បាន​ដាំ​ក្បាល​ចុះ​កាលពី​ឆ្នាំ​២០២០​។ ក៏​ប៉ុន្ដែ ធនាគារពិភពលោក ក៏​ព្រមាន​ផង​ដែរ អំពី​ការ​កើនឡើង​កម្រិត​អតិផរណា​ក្នុង​រយៈពេល​វែង បញ្ហា​ទាក់ទង​នឹង​ខ្សែ​ចង្វាក់​ផ្គង់​ផ្គង់ និង​កម្លាំង​ពលកម្ម និង​ការ​រាតត្បាត​នៃ​មេរោគ​បំប្លែង​ថ្មី​ៗ ដែល​បញ្ហា​ទាំងនេះ ទំនងជា​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក​នឹង​មានការ​ធ្លាក់​ចុះ​។

ប្រធាន​ធនាគារពិភពលោក លោក ដេ​វី​ដ ម៉ា​ល់​ផាស និយាយ​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​រយៈពេល​វែង ទាក់ទង​នឹង​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​ក្នុង​កម្រិត​ទាប បញ្ហា​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​សកល និង​បន្ទុក​បំណុល​ជាដើម​។

របាយការណ៍​ពី​ធនាគារពិភពលោក​បង្ហាញ​ថា តាម​ការ​ព្យាករ កំណើន​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​នឹង​មាន​ត្រឹម ៣,៨% នៅ​ឆ្នាំ​២០២២ ថមថយ​ពី ៥% កាលពី​ឆ្នាំ​២០២១ ខណៈ​នៅ​ឆ្នាំ​២០២៣ នឹង​រក្សា​បាន​កំណើន ២,៣%​។ ទោះ​យ៉ាងណា ទិន្នផល និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន  ត្រូវ​បាន​រំពឹង​ថា នឹង​វិល​ត្រឡប់​មក​ធម្មតា​វិញ​នៅ​ក្រោយ​កូ​វី​ដ​១៩ នៅ​ឆ្នាំ​២០២៣​។

ដោយឡែក សម្រាប់​សេដ្ឋកិច្ច​អា​មេ​រិ​ក​វិញ​នៅ​ឆ្នាំ​២០២១ ត្រូវ​បាន​ធនាគារពិភពលោក​ប៉ាន់​ប្រមាណ​ថា​កើន ៥,៦% ហើយ​កំណើន​នេះ​នឹង​ថមថយ​មក​នៅ​ត្រឹម​៣,៧%​នៅ​ក្នុង​ឆ្នាំ​២០២២​។ រីឯ សេដ្ឋកិច្ច​ជប៉ុន​វិញ នៅ​ឆ្នាំ​២០២១ មាន​កំណើន​១,៧% និង​បន្ដ​កើន​ដល់​២,៩% នៅ​ឆ្នាំ​២០២២​។ ចំពោះ​សេដ្ឋកិច្ច​មហា​យក្ស​ចិន​ឯណោះ​វិញ ត្រូវ​បាន​ធនាគារពិភពលោក​រំពឹង​ថា នឹង​កើន​ដល់​៨% នៅ​ឆ្នាំ​២០២១ ហើយ​ឆ្នាំ​២០២២​នឹង​កើន​យឺត​មក​នៅ​ត្រឹម ៥,១% និង​ឆ្នាំ​២០២៣ កើន ៥,៣%​។

គិត​មក​ទល់​បច្ចុប្បន្ន មាន​មនុស្ស​ប្រហែល​ជាង​៣០០​លាន​នាក់​ហើយ ដែល​បាន​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​មាន​អ្នក​ស្លាប់​៥​លាន​៨​សែន​នាក់​។ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ នៅ​ទូ​ទាំង​ពិភពលោក​ទើបតែ​មាន​ប្រមាណ​៦០%​ប៉ុណ្ណោះ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូ​ស ខណៈ​នៅ​ប្រទេស​ចំណូ​ទាប និង​មធ្យម​វិញ មាន​ប្រមាណ​តែ​៩%​ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​១​ដូ​ស​។ នេះ​បើ​តាម​តួលេខ​ពី​ស្ថាប័ន Our World in Data៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មនុស្សប្រហែលពាក់កណ្តាលនៃទ្វីបអឺរ៉ុបនឹងអាចឆ្លងកូវីដ១៩អូមីក្រុងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ

ព័ត៌មាន
ពលរដ្ឋជាងពាក់កណ្តាលនៃទ្វីបអឺរ៉ុប អាចនឹងឆ្លងកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ក្នុងរយៈពេល ៦ទៅ៨សប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អង្គកា…

ប្រធានធនាគារពិភពលោកប្រាប់ឱ្យប្រទេសចិន ត្រូវចូលរួមឲ្យបានពេញលេញក្នុងការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ

ព័ត៌មាន
ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស បានទទូចឲ្យប្រទេសចិន ដែលជាម្ចាស់បំណុលដ៏ធំរបស់ប្រទេសក្រីក្រជាច្រើននៅទូទាំងពិភពលោក ត្រូវតែចូលរួមឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ