កម្ពុជាចម្រាញ់មាសបាន ២៣២ដុំ ទម្ងន់ជាង៣តោន

កម្ពុជាចម្រាញ់មាសបាន ២៣២ដុំ ទម្ងន់ជាង៣តោន និងបានផ្តល់ចំណូលចូលរដ្ឋជាង៥លានដុល្លារ


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ជាងមួយឆ្នាំក្រោយដាក់ឲ្យដំណើរការ ក្រុមហ៊ុនអូស្ត្រាលីរុករក និងចម្រាញ់រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត បានចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាង ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានចំនួនជាង២០០ដុំ ឬស្មើនឹងជាង៣តោន និងបានផ្តល់ចំណូលចូលរដ្ឋជាង៥លានដុល្លារ។ ក្រៅពីក្រុមហ៊ុនអូស្ត្រាលីមួយនេះ ក៏ក្រុមហ៊ុន ឌែលខម មួយទៀតផងដែរ ដែលអាចមានសមត្ថភាពចម្រាញ់រ៉ែមាសបាននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះផលិតបាន២០គីឡូក្រាមហើយ។
កម្ពុជាចម្រាញ់មាសបាន ២៣២ដុំ ទម្ងន់ជាង៣តោន និងបានផ្តល់ចំណូលចូលរដ្ឋជាង៥លានដុល្លារ
ដោយ

បើតាម​ក្រសួងរ៉ែ និងថាមពល គិតមកទល់បច្ចុប្បន្នមានតែក្រុមហ៊ុនចំនួន៧ប៉ុណ្ណោះ ដែលទទួលបានអាជ្ញាបណ្ណរុករក និងចម្រាញ់រ៉ែមាសនៅកម្ពុជា។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រោយដាក់ឲ្យដំណើរការជាង១ឆ្នាំ គិតត្រឹមដើមខែសីហា ឆ្នាំ២០២២ ការចម្រាញ់រ៉ែមាស​របស់កម្ពុជា ដោយក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនើរ៉ល លីមីតធីតសម្រេចបានចំនួន២៣២ដុំ ឬស្នើនឹងជាង៣ពាន់៥រយគីឡូក្រាម។ តែយ៉ាងណា ឯកឧត្តម មិនបាន​បញ្ជាក់លម្អិតពីទំហំទឹកប្រាក់ ដែលបានពីការលក់មាសទាំងនេះនោះទេ ដោយគ្រាន់តែអះអាងថា មាសទាំងនេះ​បានផ្តល់ចំណូល​ចូលរដ្ឋ​បានជាង​៥លាន១សែនដុល្លារ។

បើតាមការគូសបញ្ជាក់របស់​មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលរូបនេះ គិតមកដល់បច្ចុប្បន្នកម្ពុជាបានអាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន៧ ដើម្បីរុករកនិងចម្រាញ់រ៉ែមាសនៅកម្ពុជា។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុនអូស្ត្រាលី​ខាងលើមួយប៉ុណ្ណោះ​ដែលបានបើករោងចក្រចម្រាញ់រ៉ែមាស​ជាលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយ​នៅកម្ពុជា។ ចំណែកក្រុមហ៊ុនផ្សេងៗទៀតកំពុងស្ថិតក្នុងដំណាក់កាលសិក្សា រុករក និងចម្រាញ់សាកល្បង។

ជាក់ស្តែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន Delcom ដែលជាក្រុមហ៊ុនមួយ​ក្នុងចំណោមក្រុមហ៊ុនទាំង៧ខាងលើ បានចាប់ផ្តើមទាញយក និងចម្រាញ់រ៉ែមាសលើករបស់ខ្លួន ដោយទទួលបានមាសចំនួន២០គីឡូក្រាម ឬស្មើនឹង២០ដុំ។ តាមផែនការអាជីវកម្ម​នៅឆ្នាំដំបូង ក្រុមហ៊ុននេះ វាយតម្លៃថា ខ្លួននឹងអាចចម្រាញ់រ៉ែមាសបានចំនួន៣៤០គីឡូក្រាមក្នុង១ឆ្នាំ ដោយរំពឹងផ្តល់ចំណូលសួយសារជូនរដ្ឋប្រមាណជិត៦០ម៉ឺនដុល្លារក្នុង១ឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងរ៉ែ និងថាមពលបានចេញអាជ្ញាបណ្ណបើកអណ្តូងរ៉ែ និងការដ្ឋានវាយថ្មចំនួន៤៧៨កន្លែង, បើកឧស្សាហកម្មរ៉ែ២១កន្លែងនិងអាជ្ញាបណ្ណស្វែងរកនិងរុករ៉ែចំនួន៣៤កន្លែង។ ចំពោះផលិតកម្មក្នុងវិស័យរ៉ែ បច្ចុប្បន្នកម្ពុជាមានផលិតកម្មរ៉ែចំនួន១៧ប្រភេទ ដែលបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ផលិតកម្មទាំងនោះរួមមានធ្យូងថ្ម ខ្សាច់សសម្រាប់ផលិតកញ្ចក់ ស៊ីម៉ង់តិ៍ មាស ថ្ម ខ្សាច់សំណង់ និងគ្រោះក្រហមជាដើម។

សូមបញ្ជាក់ថា សម្រាប់តម្លៃមាសទីផ្សារពិភពលោក​នៅ​ថ្ងៃទី ៩ខែសីហាមានតម្លៃក្នុងរង្វង់ ១៧៩០ដុល្លារក្នុងមួយអោន ដោយមួយអោនមានប្រហែលជាង៨ជីមាស៕




អត្ថបទបន្ទាប់


អាជីវកម្មជាង ១៧០០ នឹងចួលរួមក្នុងមហាសន្និបាត BNI ប្រចាំឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ

ព័ត៌មាន
BNI កម្ពុជា ដែលជាសមាជិករបស់ BNI សកលលោក ហើយជាបណ្ដាញទំនាក់ទំនងអាជីវកម្មធំជាងគេបំផុតនៅក្នុងប្រទេសផងនោះ នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២…

តម្លៃស្បៀងអាហារធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ប៉ុន្តែអ្នកជំនាញថា និន្នាការនេះមិនស្ថិតស្ថិរឡើយ

ព័ត៌មាន
តម្លៃម្ហូបអាហារបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកក្កដា នេះបើគេធៀបនឹងតម្លៃស្បៀងអាហារកាលពីខែមិថុនា។ អាហារដែលផ្តើមធ្លាក់ថ្លៃមកវិញខ្លាំងជាងគេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ