អត្ថបទក្រុមហ៊ុន

សាលាបញ្ញាសាស្រ្តអន្តរជាតិ ពិធីចុះហត្ថលេខាលើការបើកដំណើរសាលារៀននៅលើ បុរី ពិភពថ្មី


បុរី ពិភពថ្មី និងសាលាបញ្ញាសាស្រ្តអន្តរជាតិ បានបើកពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ លើការបើកដំណើរសាលារៀននៅលើ បុរី ពិភពថ្មី។
ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ លើការបើកដំណើរសាលាសាលាបញ្ញាសាស្រ្តអន្តរជាតិ នៅលើ បុរី ពិភពថ្មី

ពិធីចុះហត្ថលេខាបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ ។ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកតែមួយគត់នៅបុរីពិភពថ្មី។ ឯកឧត្តម វ៉េង សិរីវុឍ្ឍ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ Dr. Fil. B. Tabayoyong, អនុប្រធានជាន់ខ្ពស់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈអធិបតី ឯកឧត្តម លោកជំទាវ សហការី និងភ្ញៀវកិត្តិយស បុរី ពិភពថ្មី សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិជាច្រើនរូបទៀត។ 

ក្នុងពិធីនេះ អ្នកឧកញ៉ា ហុង ពីវ បានថ្លែងថា តាមរយៈសមិទ្ធផលថ្មីមួយនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ នឹងបើកដំណើរការក្នុង ៤ទីតាំង នៃបុរី ពិភពថ្មី រួមមាន បុរី ពិភពថ្មី ឈូកវ៉ា, បុរី ពិភពថ្មី កួរស្រូវ, បុរី ពិភពថ្មី កំបូល, និងបុរី ពិភពថ្មី ផ្លូវជាតិលេខ៣ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។ អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មី នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស។

អ្នកឧកញ៉ា ហុង ពីវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃនេះទៅ គ្រប់ទីតាំងថ្មី របស់បុរី ពិភពថ្មី ទាំងអស់ នឹងមានសាលាបញ្ញាសាស្ត្រអន្តរជាតិ។ មិនតែប៉ុណ្ណោះ ខ្ញុំនឹងបញ្ចុះតម្លៃយ៉ាងពិសេស ជូនដល់អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មីទាំងអស់»។

គោលបំណងចម្បងៗ ក្នុងការសម្រេចធ្វើកិច្ចសហប្រតិបត្តិការនេះឡើង ការស្នើសុំពីអតិថិជន ដែលរស់នៅក្នុងបុរី ពិភពថ្មី ចង់ឲ្យកូនៗរៀននៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ចក្ខុវិស័យវែងឆ្ងាយ រួមគ្នា រវាងបុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ, ដោយសង្កេតឃើញថា សាលាបញ្ញាសាស្ត្រអន្តរជាតិ ជាសាលាដែលមានគុណតម្លៃខ្ពស់ឈានមុខគេ នៅក្នុងប្រទេស ហើយសិស្សានុសិស្ស ដែលរៀនចប់មានសមត្ថភាពពេញលេញ ទាំងចំណេះវិជ្ជា និងចរិយាសម្បត្តិ។

លោកតា បណ្ឌិត កុល ផេង ដែលជាអតីតទេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឲ្យប្រកបវិជ្ជាជីវៈ ដោយសមត្ថភាពខ្ពស់ មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។ ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។ គោលដៅចម្បងគឺអប់រំកូនខ្មែរ ឲ្យក្លាយជាពលរដ្ឋគំរូដើម្បីសាងសង្គមជាតិ ឲ្យបានថ្កុំថ្កើងប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។ មាតាបិតា និងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំទាំងកុមារ និងយុវជន។ «សម្រាប់ថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២ ដែលត្រូវបង្កើតឡើងទាំង ៤ទីតាំង នៅក្នុងបុរី ពិភពថ្មី យើងបានត្រៀមបុគ្គលិករួចរាល់ហើយ ដើម្បីដំណើរការសាលារៀនរបស់ពួកយើង»។

លោក ង៉ែត សុខឡា អគ្គនាយក កម្មវិធី និងអភិវឌ្ឍន៍គម្រោងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានបញ្ជាក់ថា «លោកតា បណ្ឌិត កុល ផេង ធ្លាប់បានលះបង់កម្លាំងកាយចិត្តបម្រើប្រទេសជាតិជាច្រើនក្នុងឋានៈជា, អគ្គលេខាធិការរដ្ឋសភា,តំណាងរាស្ត្រខេត្តតាកែវ, ទេសរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, និង អនុប្រធានឧត្តមក្រុមប្រឹក្សាជាតិអប់រំ ជាដើម។ អ្នកឧកញ៉ា ហុង ពីវ ក្រៅពីកិច្ចការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ អ្នកឧកញ៉ាតែងតែមាន ចិត្តសប្បុរសធម៌បរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយទៅដល់កាកបាទក្រហមកម្ពុជា និងជាពិសេសគឺមន្ទីរពេទ្យគន្ធបុប្ផា។ ឯកឧត្តម វ៉េង សិរីវុឍ្ឍ ធ្លាប់បានបម្រើប្រទេសជាតិជាច្រើនក្នុងឋានៈជា តំណាងរាស្ត្រខេត្តព្រៃវែង, សហរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងទេសចរណ៍, និងទេសរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើម»។

សូមជម្រាបថា គិតមកដល់ពេលនេះ បុរី ពិភពថ្មី មានបទពិសោធន៍សាងសង់លំនៅដ្ឋានរយៈពេលជាង ១៨ឆ្នាំហើយ និងបានសង់សម្រេចបាន ចំនួន ៤៣ទីតាំង នៅទូទាំងរាជធានី-ខេត្ត សរុបចំនួន ៥៧,០០០ផ្ទះ មានអតិថិជនរស់នៅជាង ២២ម៉ឺននាក់។ ក្រៅពីនេះ បុរី ពិភពថ្មី ក៏មានសមិទ្ធផលជាច្រើនទៀត ដូចជា អាគាររៀបអាពាហ៍ពិពាហ៍ ផ្សារ សាលារៀន អាគារស្នាក់នៅ ថែមទាំងកំពុងសាងសង់នូវផ្សារទំនើប និងខុនដូផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យអាកាសចរណ៍កម្ពុជាចាប់ផ្ដើមមានសម្ទុះងើបឡើង ទោះកំពុងប្រឈមនឹងអូមីក្រុង

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងប្រាប់ខេមបូណូមីសថា បើទោះបីជាបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុងកំពុងអុកឡុកពិភពល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ