

គួបញ្ជាក់ផងដែរថា ការរៀបចំនេះ មិនមែនជាលើកទីមួយនោះទេ ដែលបុរី មេគង្គ លែន ធ្វើការរៀបចំជូនអតិថិជន ហើយការប្រារព្ធពិធីនេះ គឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ ជាបន្តបន្ទាប់ ដោយការប្រារព្ធឡើងលើកទី1 កាលពីថ្ងៃទី3 ខែមិថុនា ឆ្នាំ2022។ នេះបញ្ជាក់អោយឃើញថា ត្រឹមតែរយៈពេលដ៏ខ្លី មិនដល់ 1ឆ្នាំផង បុរី មេគង្គ លែន ទទួលបាននូវការទុកចិត្តពីអតិថិជនយ៉ាងច្រើន ដែលការកើនឡើងនឹកស្មានមិនដល់។ អ្វីទាំងអស់នេះបានបញ្ជាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនកាន់តែខ្លាំងឡើង ចំពោះអតិថិជន ដែលបានទិញផ្ទះនៅបុរី មេគង្គ លែន សុទ្ធសឹងតែទទួលបាននូវរការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ។

លោកស្រី អឿន ស្រីលក្ខ័ ប្រធានផ្នែកទីផ្សារ បុរី មេគង្គ លែន បានផ្តល់មតិស្វាគមន៍បើកកម្មវិធីថា បុរី មេគង្គ លែន អាចចាត់ទុក ថាជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានចំណាស់មួយ ដែលបង្កើតឡើងដំបូងនៅក្នុងឆ្នាំ2014 ពោរពេញដោយបទពិសោធន៍ ក្នុងវិស័យអចលទ្រព្យ អស់រយះពេល 9ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ដែលជាអ្នកជំនួញជោគជ័យ មាននូវទស្សនៈវិស័យ អាជីវកម្មវែងឆ្ងាយ ចង់ផ្តល់អោយ អតិថិជន បុរីមេគង្គ លែន និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវ គុណតម្លៃនៃការរស់នៅដ៏ប្រណិតឥតខ្ចោះ និង គុណភាពផ្ទះជាមរតក ដូចនេះលោកទាំងពីរបានសម្រេចចេញនូវ បេសកកម្ម សំខាន់3 រួមមាន៖
១ . ការបង្កើនបរិយាកាសរស់នៅសុខដុមរមនា និងភាពថ្លៃថ្នូរ កាន់តែប្រសើរឥតឈប់ឈរ
២ . ននានុវត្តន៍នៃការរចនាស្ថាបត្យកម្ម និងសំណង់ប្រណិតឥតខ្ចោះលើសពីការរំពឹងទុក
៣ . ការអភិវឌ្ឍន៍ធនធានមនុស្ស និងការចូលរួមចែករំលែកការងារសង្គម

លោកស្រី លី មុយស៊ីម ប្រធានផ្នែកលក់ បានធ្វើបទបង្ហាញពី គម្រោងធំទី2 ហ្គោលឌិន អាវិននូ គឺជាគម្រោងដែលត្រូវបានរចនាឡើងដោយផ្អែកលើរចនាបទស្ថាបត្យកម្មបែបទំនើប និងជារចនាបទពហុមុខងារ ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដោយគម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ 2011 ដែលជាតំបន់មមារញឹក ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មបានគ្រប់ប្រភេទ ហើយមានចំងាយត្រឹមតែ15នាទីប៉ុណ្ណោះពីផ្សាអ៊ីអន2 អាកាសយាន្តដ្ឋានអន្តរជាតិ ផ្សារម៉ាក្រូ និងផ្សារដើមគរថ្មី រួមទាំងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតផងដែរ។

លោកស្រី ក៏បានបន្តរដែលថា ដើម្បីជាការអបអរសារទសម្រាប់ “ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី2 ចំនួន 200គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ” ក្រុមហ៊ុនបានចេញនូវប្រម៉ូសិនពិសេសដែលសម្រាប់ គម្រោង ហ្គោលឌិន អាវិននូ ចាប់ពីថ្ងៃទី26 ដល់ ថ្ងៃទី31 ខែមិនា ឆ្នាំ2023 ដោយការផ្តល់ជូនរួមមាន៖
១ . សម្រាប់ការកក់ ឬទិញផ្ទះអាជីវកម្ម A នឹងទទួលបានម៉ាស៊ីនត្រជាក់ 7 គ្រឿងភ្លាមៗ
២ . សម្រាប់ការកក់ ឬទិញផ្ទះអាជីវកម្ម B នឹងទទួលបានម៉ាស៊ីនត្រជាក់ 6 គ្រឿងភ្លាមៗ
៣ . សម្រាប់ការកក់ ឬទិញផ្ទះវិឡាកូនកាត់ នឹងទទួលបានម៉ាស៊ីនត្រជាក់ 4 គ្រឿងភ្លាមៗ

និងបង់6% ទទួលបាន 1%ត្រលប់មកវិញ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកទីតាំងផ្ទាល់ ឬខលមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗
ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ2011 និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ 6អា៕