អាវុធនុយក្លេអ៊ែ

ចិនព្រមពិភាក្សាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែជាមួយអាម៉េរិក


ប្រទេសចិន និងសហរដ្ឋអាម៉េរិកនឹងពិភាក្សាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ នៅសប្តាហ៍ក្រោយ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា។ នេះបើតាមរបាយការណ៍មួយចេញផ្សាយដោយកាសែត The Wall Street កាលពីថ្ងៃពុធ។ ជំនួបពិភាក្សានេះអាចកើតមាន ស្របពេលដែលសេតវិមានកាលពីពេលថ្មីៗនេះបានប្រកាសបញ្ជាក់ថា លោក ចូ បៃដិន នឹងមានជំនួបទល់មុខជាមួយលោក ស៊ី ជិនពីង នៅអំឡុងកិច្ចប្រជុំ APEC ដែលនឹងត្រូវរៀបចំឡើងនៅពាក់កណ្តាលខែវិច្ឆិកា។
អាវុធនុយក្លេអ៊ែ
ដោយ

យោងតាមក្រសួងការបរទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសទាំងពីរនឹងរៀបចំការពិភាក្សាគ្នាស្តីពីការគ្រប់គ្រង និងការមិនរីកសាយភាយអាវុធនុយក្លេរអ៊ែ នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាលើកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀត។ បើតាមការរាយការណ៍ដោយកាសែតអាម៉េរិក The Wall Street កិច្ចពិភាក្សានោះនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលមានលោក Mallory Stewart មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាម៉េ​រិក និងស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺបន្ថែមពាក់ព័ន្ធពេលវេលាជាក់លាក់នោះទេ។ កាលពីឆ្នាំ២០២១ ទីប្រឹក្សាសន្តិសុខជាតិអាម៉េ​រិក លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីចិន និងសហរដ្ឋអាម៉េ​រិក បានព្រមព្រៀងគ្នារកមើល ដើម្បីចាប់ផ្តើមការពិភាក្សាអំពីស្ថិរភាពជាយុទ្ធសាស្រ្ត ដែលផ្អែលទៅលើការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន អំពីការកសាងអាវុធនុយក្លេអ៊ែ របស់ទីក្រុងប៉េកាំង។ ពីពេលនោះមក ចិននិងអាម៉េរិក មិនបានពិភាក្សាគ្នាលើរឿងនេះទេ ក្រោយទីប៉េកាំងបានបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការពិភាក្សាអំពីជំហានកាត់បន្ថយហានិភ័យអាវុធនុយក្លេអ៊ែ។

គួររំលឹកថា ប្រទេសចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែ ប្រមាណជាង៥០០គ្រាប់ ហើយចំនួននេះអាចនឹងកើនឡើងដល់ជាង១ពាន់គ្រាប់នៅឆ្នាំ២០៣០។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយមន្ទីរបញ្ជកោណអាម៉េ​រិកកាលពីខែតុលា។

ស្របពេលជាមួយគ្នានេះ មន្ត្រីរដ្ឋបាលលោក បៃដិន ម្នាក់បានឱ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សាគ្រប់គ្រង និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែនេះ អាចនឹងកើតឡើងមុនជំនួបទល់មុខរវាងលោកចូ បៃដិន និងលោក ស៊ី ជិនពីង នៅSan Francisco នៅក្នុងខែនេះ។

កាលពីអង្គារនេះដែរ មន្ត្រីជាន់ខ្ពស់សេតវិមានមួយរូបបាននិយាយថា ជំនួបរវាងមេដឹកនាំទាំងពីរប្រាកដជានឹងកើតឡើងមែននៅ San Francisco អំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបធ្វើឡើងពីថ្ងៃទី១១ដល់១៧ខែវិច្ឆិកានេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុនទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក ស៊ូលីវ៉ាន់ រួមជាមួយរដ្ឋមន្ត្រីការបរទេស ប្លីនខេន ក៏ទើបមានជំនួបជាមួយលោក វ៉ាង យី ប្រមុខការទូតចិននៅនៅសេតវិមាន និងនៅក្រសួងការបរទេសដែរ ដើម្បីជាការបើកផ្លូវសម្រាប់ជំនួបកំពូលនៃមេដឹកនាំប្រទេសទាំងពីរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ចាប់ដៃគ្នាជាមួយក្រុមហ៊ុនបារាំង TotalEnergies លើគម្រោងស្វែងរកថាមពលកកើតឡើងវិញនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ាគិត ម៉េង ថ្មីៗនេះ បានបង្កើតកិច្ច…

ក្រោយសេដ្ឋកិច្ចហាក់វិលរកភាពល្អប្រសើរ ធនាគារកណ្តាលអាម៉េរិក អាចបញ្ចប់ការរឹតបន្តឹងហិរញ្ញវត្ថុ

ព័ត៌មាន
ធនាគារកណ្តាលអាម៉េរិក បានសម្រេចរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ខណៈទេសាភិបាលធនាគារនេះបានលើកឡើងថា អាម៉េរិកអាចនឹងបញ្ចប់យុទ្ធនាការរឹតបន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ