វិស័យហិរញ្ញវត្ថុ

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការបញ្ចេញប្រាក់ដុល្លារ១៤០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលរបស់ធនាគារជាតិ?


ស្ថិតក្នុងអំឡុងនៃវិបត្តិសាកល ធនាគារកណ្ដាលអាម៉េរិក បានដំឡើងអត្រាការប្តូរប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២២ឆ្នាំមកនេះ ដែលការដំឡើងអត្រាប្ដូរប្រាក់នេះ បានប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាផងដែរ។ បញ្ហានេះបានធ្វើឲ្យអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាម៉េរិក មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចនឹងប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៅកម្ពុជា។
វិស័យហិរញ្ញវត្ថុ
ដោយ

កត្តានេះបានជំរុញឱ្យធនាគារជាតិនៃកម្ពុជា សម្រេចបញ្ចេញប្រាក់ដុល្លារជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូររៀលធៀបនឹងប្រាក់ដុល្លារអាមេរិក។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៣ ធនាគារជាតិបានបញ្ចេញប្រាក់ដុល្លារអស់ប្រមាណ១៤០លានដុល្លារអាម៉េរិកចូលទៅក្នុងទីផ្សារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀល។

លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានចាត់ទុកការបញ្ចេញទឹកប្រាក់ដុល្លារអាម៉េរិកជាបន្តបន្ទាប់របស់ធនាគារជាតិនៃកម្ពុជា ចូលទៅក្នុងទីផ្សារ គឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាព ក្នុងការរក្សាស្ថិរភាពប្រាក់រៀល និងជួយទប់ស្កាត់កុំឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងវិបត្តិ។ សម្រាប់អ្នកជំនាញរូបនេះ ដ្បិតការបញ្ចេញប្រាក់ដុល្លារចូលទៅក្នុងទីផ្សារមិនមែនជាវិធីសាស្រ្តថ្មី ប៉ុន្តែស្ថិតក្នុង បរិបទនៃការកើនឡើងនូវអត្រាប្ដូរប្រាក់ ការទម្លាក់លុយដុល្លារចូលទៅក្នុងទីផ្សាររបស់ធនាគារជាតិកន្លងមក ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយរក្សាអត្រាប្ដូរប្រាក់នៅកម្ពុជា កុំឲ្យមានការប្រែប្រួលខ្លាំងរវាងប្រាក់រៀល និងប្រាក់ដុល្លារ។

ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារជាដំណាក់កាលរហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជាមានលំនឹងឡើងវិញ ពោលគឺធនាគារជាតិ បានបញ្ចេញទឹកប្រាក់ដុល្លារចំនួន១២លើក ដែលមានទឹកប្រាក់សរុបប្រមាណ១៤០លានដុល្លារអាម៉េរិក។

បើតាមលោក ង៉ែត ជូ បើទោះការបញ្ចេញប្រាក់ដុល្លារចូលទៅក្នុងទីផ្សាររបស់ធនាគារជាតិ នៅអំឡុងពេលការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក មិនបានជួយឲ្យស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាល្អប្រសើរខ្លាំងក៏ពិតមែន ក៏ប៉ុន្តែស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិបន្តបន្ទាប់នោះ ក៏បានជួយរក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពប្រាក់រៀលរបស់កម្ពុជាយ៉ាងមានប្រសិទ្ធិភាពផងដែរ។ សម្រាប់លោក ង៉ែត ជូ ការធ្វើអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា បានធ្វើឲ្យសាធារណជន និងអ្នកវិនិយោគ មានទំនុកចិត្តមកលើប្រាក់រៀល ក៏ដូចជាជួយរក្សាលំនឹងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ដោយឡែក ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅតែមានស្ថិរភាព និងរក្សាបាននូវកំណើនជាវិជ្ជមាន។ ការអះអាងបែបនេះ ដោយសារលោក់សម្គាល់ឃើញថា ការផ្ដល់ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុសម្រាប់​វិស័យឯកជន និងសកម្មភាពវិនិយោគនានានៅកម្ពុជានៅតែមានសកម្មភាព។

គួររំលឹកផងដែរថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា សម្រេចបញ្ចេញប្រាក់ដុល្លារ ជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារក្នុងគោលបំណងជួយរក្សាអត្រាប្ដូរប្រាក់នៅកម្ពុជាឲ្យមានលំនឹង​។ ជាក់ស្ដែង កាលពីអំឡុងឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានសម្រេចបញ្ចេញទឹកប្រាក់ដុល្លារចំនួន១២លើក ដែលធ្វើឲ្យស្ថានភាពអត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិក នាពេលនេះ បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ជាក់ស្ដែង មុនពេលធនាគារជាតិនៃកម្ពុជាបញ្ចេញប្រាក់លើកទី១ ចំនួន៥០លានដុល្លារអាម៉េរិក ពោលគឺនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិក គឺ៤.១៥៩រៀល/ដុល្លារ។ ដោយឡែក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិកបានថយមកនៅត្រឹម៤.០៨៦រៀល/ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍ពាមក្រសោបរកចំណូលបានជិត១លានដុល្លារពីផលគ្រំចំពុះទា នៅឆ្នាំ២០២៣

ព័ត៌មាន
សហគមន៍ពាមក្រសោប ក្នុងខេត្តកោះកុង ប្រមូលផលនេសាទសមុទ្រគ្រំចំពុះទាបានជិត៣ពាន់តោនមានការកើនឡើងប្រមាណ២០០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ…

តើការផ្តល់កម្ចីក្រៅផ្លូវការអាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីផ្លូវការកម្រិតណា?

ព័ត៌មាន
ទោះបីវិស័យធនគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែយើងសង្កេតឃើញថា ការផ្តល់កម្ចីពីក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ