ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ បញ្ចប់ការសាងសង់គ្រោងអគារទី២

ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ បញ្ចប់ការសាងសង់គ្រោងអគារទី២ ខណៈបច្ចុប្បន្នគម្រោងសម្រេចបាន៨០%


គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដតម្លៃជាង២០០លានដុល្លារ បានបញ្ចប់ការសាងសង់អគារទីពីរជាស្ថាពរហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោង និងប្រគល់ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុន។ បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុន WorldBridge Sport Village មកទល់បច្ចុប្បន្ន ការស្ថាបនាគម្រោងទាំងមូលសម្រេចបានប្រមាណ៨០%ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់គ្រោងអគារទាំងអស់នាពេលឆាប់ៗខាងមុខនេះ។
ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ

គម្រោងដែលសាងសង់លើផ្ទៃដី៦ហិកតាមួយនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយទៀតរបស់កម្ពុជា ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ទីក្រុងនាគសម្តេចតេជោ ក្បែរនឹងពហុកីឡដ្ឋានមរតកតេជោ។ អតិថិជនដែលទិញផ្ទះ ឬខុនដូក្នុងគម្រោងនេះនឹងទទួលបានការបញ្ចុះតម្លៃ៨% ភ្លាមៗផងដែរ។

គម្រោងពាណិជ្ជកម្ម និងសំណង់លំនៅឋាន«ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ»ដ៏ធំស្កឹមស្កៃ និងដំបូងគេបង្អស់នៅកម្ពុជារបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប នឹងលេចត្រដែតឡើងក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងនាគសម្តេចតេជោភាគខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន WorldBridge Sport Village បានប្រារព្ធពិធីបញ្ចប់ការសាងសង់ជាន់ចុងក្រោយនៃគ្រោងអគារទី២របស់ខ្លួន បន្ទាប់ពីបានបញ្ចប់គ្រោងអគារទី១កាលពីពេលថ្មីៗ។

បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ មកទល់ពេលនេះ«គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ»ជារួមសម្រេចការសាងសង់បាន៨០%ហើយ បើទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកការសាងសង់យ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោង និងប្រគល់ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមទទួលថ្នាក់ដឹកនាំ ប្រតិភូកីឡា និងអត្តពលិកមកពីប្រទេសក្នុងតបន់ និងលើពិភពលោកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខ។ ក្រុមហ៊ុនរំពឹងថា គម្រោងនេះនឹងជួយទាក់ទាញវិនិយោគិនឲ្យមកសហការក្នុងការអភិវឌ្ឍន៍នៅតំបន់នេះបន្ថែមទៀត។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Sport Village រំពឹងថា គម្រោងនេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតតំបន់នេះបណ្តុំទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ត្រីរពេទ្យ ក្លឹបហាត់ប្រាណ និងកន្លែងកម្សាន្តជាដើម។ បន្ថែមលើនេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានតភ្ជាប់ខ្វាត់ខ្វែងដែលជួយសម្រួលដល់ការធ្វើដំណើរ និងងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន សហគ្រាស និងធុរជន។

គួរបញ្ជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដសាងសង់លើផ្ទៃដី៦ហិកតា មាន១២អគារ និង២៦៥ខ្នងផ្ទះ ដែលសក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ ដ្បិតគម្រោងនេះនៅខាងក្រោយជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងនេះជាការវិនិយោគក្រោមការសហការរវាងរាជរដ្ឋាភិបាលជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា សៀ ឫទ្ធី។ សម្រាប់អតិថិជនដែលទិញផ្ទះ ឬខុនដូក្នុងគម្រោងនេះបច្ចុប្បន្ននឹងទទួលបានការបញ្ចុះតម្លៃ៨% ជាពិសេសអាចទទួលបានឱកាសឈ្នះរង្វាន់រថយន្ត Toyota Raize សេរីឆ្នាំថ្មីចុងក្រោយបង្អស់ផងដែរ៕




អត្ថបទបន្ទាប់


អ្នកជំនាញថា ការនាំចូលជីមានគុណភាព ជាមួយនឹងតម្លៃទាប គឺជារឿងពិបាក

អ្នកជំនាញក្នុងវិស័យកសិកម្ម យល់ឃើញថា តាមរយៈការជំរុញលើកទឹកចិត្តរបស់ក្រសួងកសិកម្ម ក្នុងការធ្វើឲ្យតម្លៃជីកសិករថយចុះនេះ គឺជារឿងសញ្ញាល្អមួយ ដែ…

គណៈកម្មការអឺរ៉ុបស្នើ WTO បង្កើតគណៈកម្មការវិនិច្ឆ័យក្នុងសំណុំរឿងទំនាស់ពាណិជ្ជកម្មចិន-អឺរ៉ុប និងជាមួយលីទុយអានី

គណៈកម្មការអឺរ៉ុបនៅថ្ងៃពុធទី០៧ខែធ្នូ បានស្នើទៅអង្គការពាណិជ្ជកម្មពិភពលោក ឬWTO ឱ្យបង្កើតគណៈកម្មការវិនិច្ឆ័យក្នុងសំណុំរឿងទំនាស់ពាណិជ្ជកម្មរវាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ