វិស័យការពារជាតិ

អង់គ្លេស កំពុងអភិវឌ្ឍន៍មីស៊ីលថ្មី ដែលអាចបំផ្លាញគោលដៅឆ្ងាយៗផ្តល់ឱ្យអ៊ុយក្រែន


ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍមីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រថ្មីដើម្បីផ្ដល់ឱ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងកិច្ចការពារជាតិ និងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងអូសបន្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent។
វិស័យការពារជាតិ
ដោយ

រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក ចន ហ៊ែលលី (John Healey) បានបញ្ជាក់ថា ចក្រភពអង់គ្លេស នៅបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងផ្គត់ផ្គង់អាវុធទំនើបៗដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ មីស៊ីលស៊េរីថ្មីនេះ មានសមត្ថភាពបំពាក់ក្បាលគ្រាប់ទម្ងន់២០០គីឡូក្រាម និងអាចវាយប្រហារគោលដៅបានក្នុងចម្ងាយរហូតដល់៥០០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន មានលទ្ធភាពវាយបកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស បានលើកឡើងថា ការវាយប្រហារមកលើតំបន់ភាគខាងលិចរបស់អ៊ុយក្រែន កាលពីសប្តាហ៍មុនដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេង អូរេសនិក (Oreshnik) របស់រុស្ស៊ី គឺជាភស្តុតាងបង្ហាញថា លោក ពូទីន កំពុងព្យាយាមប្រើប្រាស់អាវុធទំនើបៗវាយប្រហារលើតំបន់ស៊ីវិលដោយមិនខ្លាចញញើតច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាជុំវិញការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ី ដែលបានធ្លាក់នៅក្បែរព្រំដែនប្រទេសប៉ូឡូញក្នុងចម្ងាយត្រឹមតែជាង៧០គីឡូម៉ែត្រប៉ុណ្ណោះ។

ជុំវិញគម្រោងផ្ដល់មីស៊ីលចម្ងាយឆ្ងាយប្រភេទ ណៃហ្វល របស់អង់គ្លេសនេះ វិមានក្រឹមឡាំងមិនទាន់មានការប្រតិកម្មនៅឡើយទេ។ យ៉ាងណាមិញរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយមីស៊ីល Oreshnik កន្លងទៅ គឺជាការសងសឹកចំពោះការប៉ុនប៉ងប្រើដ្រូនវាយប្រហារលើភូមិគ្រឹះរបស់លោក ពូទីន កាលពីចុងឆ្នាំមុន ប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលទីក្រុងគៀវបដិសេធដាច់អហង្ការថា ជាការមួលបង្កាច់៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តើលោក ត្រាំ ចង់ចាត់ការគុយបា ឬយ៉ាងណា ក្រោយលោកបង្ហោះសារថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាចក្លាយជាប្រធានាធិបតីគុយបា?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាថ្មី ក្រោយលោកបានបង្ហោះសារថា រដ្ឋមន្ត្រីការ…

ការផ្អាកប្រតិបត្តិការលក់ក្នុងគម្រោងធំៗ៥ របស់ក្រុមហ៊ុនព្រីនស៍ អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា កម្រិតណាដែរ?

គម្រោងអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម និងអគារសហកម្មសិទ្ធិធំៗចំនួន៥ មានតម្លៃរាប់រយលានដុល្លារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ត្រូវបាននិយ័តក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ