Advertisement
Advertisement
Advertisement
តំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កើនដល់ ៥៤តំបន់ក្នុងឆ្នាំ ២០១៩


គិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងទៅ ប្រទេសកម្ពុជា បង្កើតបាននូវ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ហើយ ដែលក្នុងនោះ មានក្រុមហ៊ុនវិនិយោគចំនួន ៤៦៥ក្រុមហ៊ុន និងកម្មករ ដែលកំពុងបម្រើការងារជាង ១,២ សែននាក់ ហើយកាលពីឆ្នាំ ២០១៩នេះ ការនាំចេញទំនិញពី តំបន់សេដ្ឋកិច្ចពិសេសទាំងអស់ មានទំហំទឹកប្រាក់ជាង ២,៦ ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ ២៧% ធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ភីភី (រូបភាព៖ Google)
ដោយ
Advertisement

ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទីតាំង​ក្នុង ខណ្ឌ​កំ​បូល បង្កើត​ឡើង​លើ​ផ្ទៃដី ៣៥៣​ហិ​កតា ដែល​មាន​ក្រុមហ៊ុន​វិនិយោគ​ជាង ១២០​ក្រុមហ៊ុន និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២​ម៉ឺន​នាក់ ហើយ​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សម្រេច​បានការ​នាំ​ចេញ​ប្រមាណ ៥១៨​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​រម្លឹក​បន្តិច​ថា យោង​តាម​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​នា​ឱកាស​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា កាល ខែធ្នូ ឆ្នាំ​២០១៩ គឺថា ប្រទេស​កម្ពុជា បាន​និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​គោលបំណង​បង្កើន​នូវ ភាព​អំណោយផល និង​ប្រសិទ្ធភាព​សម្រាប់​ការ​វិនិយោគ​ក្នុង​ន័យ​លើកទឹកចិត្ត​ឲ្យ មានការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ស្មើភាព មាន​តម្លាភាព និង​គ្មាន​ការ​រើសអើង​។

បើ​តាម​របាយការណ៍​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញ​ថា ក្នុង​រយៈពេល ១០​ខែ ដើមឆ្នាំ ២០១៩​នេះ គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត មាន​ចំនួន ២៦៨​គម្រោង​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ៦,៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុងអំឡុងពេល​នេះ ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៨៨​គម្រោង ដែល​មាន​ទំហំ​ទុន​វិនិយោគ​ជាង ៦៦៧​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​កើនឡើង​ខ្ពស់​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០១៨ ដែល​មានការ​វិនិយោគ ៦៣​គម្រោង ក្នុង​ទំហំ​ទឹកប្រាក់ ៣៥៧​លាន​ដុល្លារ​អា​មេ​រិ​ក​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃនឹងខាតបង់ប្រមាណ ១.៦០០ លានដុល្លារអាមេរិក ដោយសារតែ មេរោគកូរ៉ូណា

ព័ត៌មាន
បញ្ហាមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យវិស័យទេសចរណ៍ថៃខាតបង់ចំណូលប្រមាណ ១.៦០០លានដុល្លារអាមេរិក ដោយសារតែរដ្ឋាភិបាលចិនចាត់វិធានការហាមឃាត់ភ្ញ...

សាលា​ឧទ្ធរណ៍​តម្កល់​"ការ​ចាត់​របៀប"​លើ​រឿង​ក្ដី​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី

ព័ត៌មាន
សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ ទី២៨ ខែមករា​នេះ បាន​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចាត់​របៀប ឬ​ឲ្យ​បើក​ការស៊ើប​អង្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ