២ខែដំបូងឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញ ៣ពាន់លានដុល្លារ

២ខែដំបូងឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញ ៣ពាន់លានដុល្លារ ខណៈការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង RCEP នៅមានតិចតួច


កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជិត៣ពាន់លានដុល្លារអាមេរិកនៅពីរខែដើមឆ្នាំ២០២២ កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញឲ្យឃើញពីសម្ទុះងើបឡើងកាន់តែប្រសើររបស់សេដ្ឋកិច្ចនៅដើមឆ្នាំនេះ។ នេះបើតាមរបាយការណ៍ ដែលផ្តល់ដោយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
RCEPចូលជាធរមាននៅខែមករា២០២២

យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) គឺ​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ទេ ខណៈ​ដែល​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​បាន​ចាប់ផ្ដើម​ចូល​ជា​ធរមាន​តាំងពី​ដើមឆ្នាំ​២០២២​មក​ម្ល៉េះ​។

ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា កម្ពុជា​សម្រេចការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ក្នុង​តម្លៃ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​នៅ​ពីរ​ដើមឆ្នាំ​២០២២ កើនឡើង​ជាង​១៥៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​ជាង​២​ពាន់​៥​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ជុំវិញ​កំណើន​នាំ​ចេញ​របស់​កម្ពុជា​នេះ ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កត្តា​ដែល​ជួយ​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា នៅ​តែ​អាច​រក្សា​កំណើន​ទាំង​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ និង​រង​ឥទ្ធិពល​ពី​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​សកល គឺ​ដោយសារ​កម្ពុជា​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP និង EBA ពី​សហគមន៍​អឺរ៉ុប អង់គ្លេស និង​សហរដ្ឋអាមេរិក​។ លើស​ពី​នេះ ឆ្នាំ​នេះ កម្ពុជា​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កិច្ចព្រមព្រៀង RCEP​ផង​ដែរ​។ ការ​បង្វែ​ការ​បញ្ជា​របស់​ប្រទេស​មួយ​ចំនួន ពី​ប្រទេស​ផ្សេង​មក​កម្ពុជា​ក៏​កត្តារួម​ចំណែក​ជួយ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មានការ​កើនឡើង​ផង​ដែរ​។ 

អនុប្រធាន​សភាពាណិជ្ជកម្ម​រូប​នេះ កត់សម្គាល់​ឃើញ​ថា ទោះបី​វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី​វាយ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​សកល​រួម​ទាំង​កម្ពុជា​មានការ​កើនឡើង​យ៉ាង​គំហុក​ក៏​ដោយ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ការ​នាំ​ចេញ​របស់​កម្ពុជា​នោះ​ទេ​។ ពោល​គឺ​ទាំង​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ បើ​ទោះបី​មានការ​រំខាន​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​រង​ឥទ្ធិពល​ពី​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។

បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម ស៊ា​ង ថៃ បច្ចុប្បន្ន​ការ​នាំ​ចេញ​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ទេ បើ​ទោះបី​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​បាន​ចូល​ជា​ធរមាន​ជាង​៣​ខែ​ក្តី​។ ប៉ុន្តែ ឯកឧត្តម សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​សួរនាំ​ពី​នីតិវិធី​ក្នុង​ការ​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ ក្រៅពី​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង ក៏​គ្រោង​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ​ផង​ដែរ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​បំពេ​ល​នីតិវិធី​រួចរាល់​ហើយ នៅ​រង់​ចាំតែ​ភាគី​កូរ៉េ​តែ​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផលិតផលកសិកម្មកើនជាង១០% នៅត្រីមាសដំបូងឆ្នាំនេះ ប៉ុន្ដែកំពុងប្រឈមនឹងបញ្ហាច្រើន

ព័ត៌មាន
នៅត្រីមាសដំបូង ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសរុបជាង ១លាន២សែនដុល្លារ ពីការនាំចេញផលិតផលកសិកម្មជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ …

បុរី មេគង្គ លែន បាន​ចាប់​ដៃគូ​សហការ​លើ​កម្ចី​ហិរញ្ញប្បទាន​លំនៅឋាន​ជាមួយ​ធនាគា​សហពាណិជ្ជ ក.អ

ព័ត៌មាន
នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ នេះផ្ទាល់ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ