ប្រផ្នូលកសិកម្ម​ឆ្នាំ២០១៩

គោឧសភរាជព្យាករថា «នឹងមានការប្រមូលផលស្រូវ ពោត និងសណ្តែកបានខ្ពស់ឆ្នាំនេះ»


គោឧសភរាជបានទស្សន៍ទាយនាពិធីបុណ្យច្រត់ព្រះនង្គ័លនៅថ្ងៃពុធនេះថា ការប្រមូលផលស្រូវ ពោត និងសណ្តែក និងទទួលបានលទ្ធផលខ្ពស់ឆ្នាំនេះ ដែលនេះជាការទស្សន៏ទាយវិជ្ជមានសម្រាប់អង្ករកម្ពុជាបន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ពន្ធគយនាពេលថ្មីៗនេះ។
គោឧសភរាជព្យាករថា «នឹងមានការប្រមូលផលស្រូវ ពោត និងសណ្តែកបានខ្ពស់ឆ្នាំនេះ» (រូបភាព ពី AKP)
ដោយ

ពិធីបុណ្យច្រត់​ព្រះនង្គ័លនេះ​ត្រូវបានធ្វើឡើង​នៅខេត្តតាកែវ និងត្រូវបាន​ផ្សាយតាម​កញ្ចក់ទូរទស្សន៍​នៅទូទាំង​ប្រទេស។ ពិធីនេះគឺជាការ​ចាប់ផ្តើម​នៃរដូវធ្វើស្រែ​នៅកម្ពុជា​​​ហើយ​មានអ្នកចូល​រួមរាប់ពាន់​នាក់ និងក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា​ ព្រះបាទ​នរោត្តម សីហមុនី។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបាន​និយាយតាម​បណ្តាញសង្គម​ហ្វេសប៊ុកថា ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះក៏ជាការដាស់​តឿនក្រើន​រំឭកដល់​ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើ​ការធ្វើកសិកម្ម​ជាចម្បង​នោះ ឱ្យបាន​ដឹងថា រដូវធ្វើស្រែចំការ​បានចូល​មកដល់ហើយ។

បន្ទាប់ពីការភ្ជួរដី​ជានិមិត្តរូប​នៅក្នុង​កីឡដ្ឋាន​មួយ​ក្នុងក្រុង​ដូនកែវ​រួចហើយ គោឧសភរាជ​ពីរក្បាល​បានបរិភោគ​ស្រូវ និងសណ្តែក ៨៥ភាគរយ ខណ:ដែល​បរិភោគពោត ៩០ភាគរយ។ ម្ហូបអាហារ​ផ្សេងទៀត​មានដូចជា​ល្ងរ ស្មៅ ទឹក និងស្រា។

លោក កង កេន ហោរាប្រចាំ​ព្រះបរមរាជវាំង បានឧទិស​ប្រកាស​បួងសួងឲ្យ​មានទឺកភ្លៀងធ្លា​ក់ចុះ​តាមរដូវកាល ​អាកាសធាតុ​ដើរទៀង​ទាត់បំផុត និងឲ្យ​កម្ពុជាជៀស​ចាកផុតពី​គ្រោះធម្មជាតិ​ទាំងឡាយ​ដែលតាម​យាយីដល់​ភោគផលកសិកម្ម​ដែលជាអាយុជីវិត​របស់​ប្រជាជន និងប្រទេសជាតិ។

លោក កាន់ គន្ធី នាយករង​របស់​ក្រុមហ៊ុន AMRU Rice បានយល់ឃើញថា នឹងមានទិន្នផល​ស្រូវល្អនៅ​ឆ្នាំនេះ​ ព្រោះភ្លៀង​បានចាប់ផ្តើម​នៅទូទាំងប្រទេស​អស់រយៈពេល​ពីរសប្តាហ៍​ចុងក្រោយនេះ ហើយដែលអាច​ឲ្យ​កសិករ​ចាប់ផ្តើម​ភ្ជួររាស់ដីបាន។

លោក កាន់ គន្ធីបាននិយាយដូច្នេះថា​«ប្រសិន​បើគ្មានគ្រោះ​រាំងស្ងួតដ៏ធ្ងន់ធ្ងរ​នៅចុងខែ​កក្កដា និងខែសីហាទេ និងមិនមាន​ទឹកជំនន់​ឆ្នាំនេះ នោះយើងនឹង​មានឆ្នាំ​ដ៏ល្អបំផុត។»

លោក កាន់ គន្ធីបានបន្តថា«ការព្យាករណ៍​ដោយសត្វគោ​មិនត្រូវរហូតទេ ប៉ុន្តែអាច​ទទួល​យកបាន។»

ការទស្សន៍ទាយ​របស់គោឧសភរាជ​នេះ​ក៏មានភាពវិជ្ជមាន​សម្រាប់​អង្ករកម្ពុជា​បន្ទាប់​ពីសហភាពអឺរ៉ុប​បានដាក់ពន្ធគយ​នាពេលថ្មីៗនេះ។

សហភាពអឺរ៉ុប កាលពីខែមករា បានចាប់ផ្ដើម​យកពន្ធលើ​ការនាំចេញ​អង្ករ​ពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់ទីផ្សារ​អឺរ៉ុប សម្រាប់រយៈពេល​បីឆ្នាំ ដើម្បីការពារ​កសិករ​អឺរ៉ុប ដូចជា ប្រទសអ៊ីតាលី ជាដើម។

ក៏ប៉ុន្តែធនាគារពិភពលោក​ បាននិយាយថា ការនាំចេញ​អង្កររបស់​កម្ពុជាទៅកាន់​ប្រទេសចិន​បានកើន​ឡើងខ្លាំង​ទៅវិញ បន្ទាប់ពីមាន​ការយកពន្ធ​លើការនាំ​ចូលអង្ករ​ពីកម្ពុជាទៅ​កាន់ទីផ្សារ​សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេសចិន​ក៏បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ដើម្បី​ទិញអង្ករ​ពីកម្ពុជា​ប្រមាណ ៤០ ម៉ឺនតោន​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ជំនួញ​ឬ​អ្នក​វិនិយោគ តើ​យុវជន​គួរ​ជ្រើសរើស​យក​ការងារ​បែប​ណា?

ព័ត៌មាន
យុវជន​គួរ​ជ្រើសរើស​ឬ​ផ្តោត​លើ​ការងារ​ណា​ដែល​ផ្តល់​នូវ​ឱកាស​ពង្រឹង​សមត្ថភាព​និង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។

ក្រុមហ៊ុន​ផលិត​ដែកថែប​ដ៏​ធំ​បំផុត​របស់​ចិន សិក្សា​ផែនការ​រើ​ឡរំលាយដែក​មក​កាន់​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ដែក​ថែប​ដ៏ធំបំផុត​មួយ​របស់​ប្រទេស​ចិន គឺក្រុមហ៊ុន Baowu Group កំពុងសិក្សា​ផែនការ​ដើម្បី​រើទីតាំង​ឡ​រំលាយ​រ៉ែដែក (b…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ