Advertisement
ពន្ធអង្ករ​នាំចូលទៅអឺរ៉ុប

ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ?


ថ្មីៗនេះ រឿងរ៉ាវការដកហូតពន្ធលើអង្ករនាំចូលទៅកាន់ទីផ្សារអឺរ៉ុប បានក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានអ្នកជំនាញ អ្នកជំនួញលើកឡើងពីក្តីព្រួយបារម្ភយ៉ាងច្រើនថា កម្ពុជានឹងខាតបង់ច្រើនពីការកំណត់ពន្ធអង្ករទៅអឺរ៉ុបនេះ ខាតបង់ច្រើនគឺ ក្រុមឈ្មួញអង្ករ រោងម៉ាស៊ីនកិនស្រូវ។ ហើយមានអ្នកជំនួញមួយចំនួនលើកឡើងថា អ្នកដែលខាតបង់ច្រើនជាងគេ ពីការដកហូតពន្ធអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប គឺជាកសិករខ្មែរតែម្តង។
ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ? (រូបភាព៖ Amru Rice)
ដោយ
Advertisement

សំណួរ​សួរថា តើយើង​នៅដេកឱបទុក្ខ​ព្រួយ​ហ្នឹង​ដោយ​មិនមាន​ដំណោះស្រាយ​មែនទេ?  ថាតើ​ការដក​ហូត​ពន្ធអង្ករ​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ពិតជា​ធ្វើឲ្យ​ទីផ្សារ​អង្ករ​កម្ពុជា​ស្លាប់ និង អត់ផ្លូវ​ដើរ​មែនឬ​យ៉ាងណា?

ជុំវិញ​ទៅនឹង​សំណូរ​ខាង​លើនេះ​ ពិតជា​ពិបាក​នឹងឆ្លើយ​ថា វាមិន​ស្លាប់ ឬ មិនមាន​ផ្លូវដើរ​នោះ​ទេ​នៅក្នុង​រយៈពេល​ខ្លី?

អ្នកជំនាញ​បានអះអាង​ថា គណៈ​កម្មការ​អឺរ៉ុប បាន​សម្រេច​ជាផ្លូវការ កំណត់​ដកហូត​ពន្ធ​លើ អង្ករ​នាំចូល​ពីប្រទេស​កម្ពុជា​វាហាក់បី​ដូចជា​ឆាប់​រហ័ស​បន្តិច ពិតណាស់​សម្រាប់​រយៈពេល​ខ្លីតម្លៃ​អង្ករ​កម្ពុជា​ នៅលើ​ទីផ្សារ​អន្តរជាតិ​អាចនឹង​ប៉ះពាល់​ហើយ។

លោក សុខ ពុទ្ធីវុធ អគ្គនាយក​ក្រុមហ៊ុន SOMA Group និងជាប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា

យ៉ាងណា​ក៏ដោយ​ចុះ សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បានអះអាងថា កម្ពុជា​កំពុង​តែត្រៀម​ខ្លួន​ប្រកួតប្រជែង​ទីផ្សារ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ​ហើយ ។ សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​បញ្ជាក់យ៉ាង​​សឿង​ថា ការដក​ហូត​ពន្ធ​អង្ករនេះ វាមិនបាន​បិទ​ផ្លូវ​កម្ពុជា និង ធ្វើឲ្យ​ទីផ្សារ​អង្ករ​កម្ពុជា ដួលនោះទេ ប៉ុន្តែ​យ៉ាងណា ទាមទារ​ឲ្យកម្ពុជា​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត។

ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បានអះអាង​យ៉ាងដូច្នេះ​ថា៖ “ ការកំណត់​យកពន្ធ​លើអង្ករ​កម្ពុជា នាំចូល​ទៅកាន់​អឺរ៉ុប​នេះ គឺ​ជារឿង​ដែលគេ​គង់តែ​ដក គង់តែនឹង​កើតឡើង គ្រាន់តែ​រឿងនេះ វាកើត​ឡើង​ឆាប់​រហ័ស​បន្តិច ដែល​ទាមទារ​ឲ្យ​កម្ពុជា ពង្រឹង​ការប្រកួត​ប្រជែង​របស់​ខ្លួន តាមរយៈ​ការកាត់​បន្ថយ​ថ្លៃដើម និង​ពង្រីក​ទីផ្សារ​”។

ឯកឧត្តម បន្តថា សហភាព​អឺរ៉ុប បានសម្រេច​ដកហូត​យក​ពន្ធ​លើ អង្ករសម្រិត​ប្រភេទ Indica ប៉ុណ្ណោះ ដោយ​លើកលែង​ចំពោះ​អង្ករ​សម្រូប អង្ករបាក់ និង ប្រភេទ​អង្ករ​ផ្សេងទៀត ជាពិសេស អង្ករ​ក្រអូប​របស់​កម្ពុជា មិនត្រូវ​បាន​ហាមឃាត់​ឡើយ ហើយ​សហព័ន្ធ​ស្រូវអង្ក​រកម្ពុជា ក៏កំពុង​រកដំណោះ​ស្រាយ ជំរុញ​ការនាំចេញ និងពង្រីក​ទីផ្សារ​អង្ករ​ក្រអូប​កម្ពុជា បន្ថែមទៀត។

ឯកឧត្តម សុខ ពុទ្ធិវុធ បាន​បញ្ជាក់​ដែរថា ក្រៅពី​ទីផ្សារ​អឺរ៉ុប កម្ពុជា នៅមាន​ទីផ្សារ​នាំចេញ​ធំៗច្រើន​ទៀត ដូចជាទីផ្សារ​ចិន ដែលផ្តល់​កូតា​នាំអង្ករ​កម្ពុជា​ចូល​ដល់ ៤០ម៉ឺនតោន​ក្នុងឆ្នាំ​ ២០១៩​នេះ ក៏កំពុង​តែត្រូវ​ការ អង្ករក្រអូប​របស់​កម្ពុជា ដែល​ទាមទារ​ឲ្យ កម្ពុជា ជំរុញ​ការធ្វើ​ទំនើប​កម្ម ពង្រឹង​ការប្រកួត​ប្រជែង និង​ផលិតភាព។

យោងតាម​របាយការណ៍​ពីលេខាធិការដ្ឋាន​ច្រកចេញ​ចូលតែ​មួយ បង្ហាញថា ក្នុង​ចំណោម​អង្ករនាំ​ចេញ​សរុប​ជាង ៦២ ម៉ឺនតោន នៅ​ឆ្នាំ២០១៨ កន្លងទៅនេះ ​មានអង្ក​រប្រមាណ​ ជាង ២៦ ម៉ឺនតោន ត្រូវបាន​នាំចេញ​ទៅកាន់​អឺរ៉ុប។

ដោយឡែក របាយការណ៍​ពីគណៈកម្មការ​អឺរ៉ុប ក្នុងមួយ​ឆ្នាំៗ កម្ពុជា​នាំចូល​អង្ករ​ទៅសហភាព​អឺរ៉ុប​មាន​ជាមធ្យម​ប្រមាណ ​ជាង ២០ម៉ឺនតោន ហើយ​អឺរ៉ុប​ក៏ជាទីផ្សារ​ធំមួយ​របស់ វិស័យ​ស្រូវអង្ករ​កម្ពុជា​ផងដែរ។

របាយការណ៍​ដដែល បានឲ្យ​ដឹង​ទៀតថា គិតតាំង​ពីឆ្នាំ​ ២០១២ ដល់​ឆ្នាំ ២០១៧ កន្លង​ទៅ ការនាំចូលអង្ករ​ពីកម្ពុជា ទៅកាន់​អឺរ៉ុប​មាន​លំហូរ​កំណើន​ប្រមាណ ៨២២ភាគរយ ​ពោលគឺ​ចាប់ពី​ប្រមាណ ​២៧ពាន់​តោន មកដល់ ប្រមាណ​ជិត ២៥ ម៉ឺនតោន។

គួររម្លឹកថា ក្នុង​សេចក្ដី​ប្រកាស​របស់​គណៈកម្មការ​អឺរ៉ុប បានបញ្ជាក់​ថា ចាប់ពី​ខែមករា ឆ្នាំ ២០១៩​នេះ​តទៅ អឺរ៉ុប នឹង​កំណត់​ដកហូតពន្ធ​លើអង្ករ​នាំចូល​ពី កម្ពុជា ដោយ​ឆ្នាំទី១ គឺឆ្នាំ ២០១៩​នេះ នឹងកំណត់​ដកហូត​ពន្ធគយ​ក្នុងតម្លៃ​ប្រមាណ​ ២០០ ដុល្លារ​អាមេរិក ក្នុងអង្ករ​មួយតោន។ នៅឆ្នាំទី ២ នឹង​កំណត់​ដក​ហូត​ពន្ធមក​នៅជាង ​១៧០ដុល្លារ​អាមរិក និងឆ្នាំ​ទី៣ នឹងការដកហូត​ពន្ធ​នឹងថយ​ចុះមក​នៅ​ជាង ១៤០ ដុល្លារ​អាមេរិក នៅក្នុង​អង្ករ​មួយតោន៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រចំនួន៨ តម្លៃជិត ៥០ លានដុល្លារ ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការផ្លូវការ នាដើមខែកុម្ភៈនេះ

ព័ត៌មាន
គិតត្រឹមថ្ងៃទី ៧ ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រធំៗចំនួន៨ ...

ចិន ៧លាននាក់ ចេញដើរលេងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ

ព័ត៌មាន
ប្រជាជនចិនប្រមាណ ៧លាននាក់ ត្រូវបានប៉ាន់ប្រមាណថា ចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស ទៅកាន់ប្រទេស និងតំបន់ចំនួន ៩០ នៅក្នុងអំឡុងថ្ងៃឈប់សម្រា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ