ធនាគារកណ្ដាលអាស៊ាន

កម្ពុជា និងធនាគារកណ្ដាលអាស៊ាន សម្លឹងឃើញពីតួនាទីសំខាន់នៃសារពើពន្ធ និងការអភិវឌ្ឍបៃតង ដើម្បីរជំរុញនិងស្ដារសង្គម-សេដ្ឋកិច្ចតំបន់


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលនៅថ្ងៃទី ០៧ខែ មេសា បានរៀបចំសន្និសីទជាន់ខ្ពស់មួយស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្ដារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩» ដោយសន្និសីទនេះ គឺធ្វើឡើងទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៨ ដោយផ្ដោតសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលនៅថ្ងៃទី ០៧ខែ មេសា បានរៀបចំសន្និសីទជាន់ខ្ពស់មួយស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្ដារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩» ។ រុបភាព៖ ហ្វេសប៊ុកផ្លូវការក្រសួងសេដ្ឋកិច្ច និងហរិញ្វត្ថុញ

សន្និសីទខាងលើនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ឆ្ពោះទៅវេទិកាពិភាក្សាជាសកលអាស៊ានលើកទី២ ដែលគ្រោងនឹងរៀបចំជាបន្ទាប់ក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងសន្និសីទនោះដែរ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃគោលនយោបាយសារពើពន្ធ និងការអភិវឌ្ឍបៃតងក្នុងការធានា ឱ្យបាននូវការស្តារសង្គមសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

សន្និសីទជាន់ខ្ពស់មួយស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្ដារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩» មានការអញ្ញើញចូលរួមពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ឆ្នំា ២០២២។ 

សន្និសីទខាងលើនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ាន, តំណាងជាន់ខ្ពស់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើន ជាពិសេស ការចូលរួមពីសំណាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ភូមា, សិង្ហបុរី, ថៃ និងវៀតណាម និង ទេសាភិបាលធនាគារ កណ្តាលនៃប្រទេសឥណ្ឌូនេស៊ី, ភូមា និងហ្វីលីពីន ព្រមទាំងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។

ថ្លែងនាឱកាសសន្និសីទខាងលើ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមចែករំលែកនូវបទពិសោធន៍របស់កម្ពុជា លើការអនុវត្តគោលនយោបាយសារពើពន្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ។

ជាពិសេស ការកែទម្រង់សារពើពន្ធ ដែលបាននិងកំពុងអនុវត្តព្រមទាំងកត់សម្គាល់ថា កម្ពុជាបានផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជ និងប្រតិបត្តិការ, ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវិចារណកម្មគោលនយោបាយពន្ធ ក៏ដូចជាការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋាន នៃការប្រមូលចំណូល ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។ 

ម្យ៉ាងទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅគន្លងនូវកំណើនសក្ដានុពល។ បន្ថែមលើនេះ កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ជារួម ក្នុងក្របខណ្ឌតំបន់ អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដោតសំខាន់លើការស្វែងរកដំណោះស្រាយ ប្រកបដោយភាពប្រាកដនិយម និងការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសារពើពន្ធ និងស្វែងរកគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតង ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយបរិយាប័ន្ន និងចីរភាព, ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត រវាងប្រទេសសមាជិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនីមួយៗ៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលថា ទោះថ្លៃដើមផលិតកើនឡើង៣ដង ប៉ុន្ដែផលប៉ះពាល់លើអគ្គិសនីកម្ពុជា គឺមានកម្រិតទាប

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រោយផ្ទុះសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈ និងថាមពលលើពិភពលោកបាន…

រុស្ស៊ីសម្រេចដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សភ្លាមៗ ក្រោយត្រូវUNបោះឆ្នោតព្យួរសមាជិកភាពក្នុងសំឡេងភាគច្រើន

នៅទីបំផុតទៅ ប្រទេសរុស្ស៊ីត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតក្នុងសម្លេងភាគច្រើន ព្យួរសមាជិកភាពក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សហើយ ជុំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ