
បន្ថែមលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង២នេះ សម្ដេចតេជោក៏នឹងពិភាក្សាស្នើឲ្យភាគីជប៉ុនជួយលើគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសពីរាជធានីភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណ ៨០០លានដុល្លារផងដែរ។
គួររំលេចដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនកាលពីឆ្នាំ២០១៦ មានប្រមាណជាង១៣០០លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជិត៩០០លានដុល្លារទៅប្រទេសជប៉ុន ខណៈដែលការនាំចូលពីជប៉ុនមកវិញ មានទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ៕