កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន

ក្រសួងសេដ្ឋកិច្ច៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអាចនឹងត្រូវចុះហត្ថលេខានៅក្នុងចុងឆ្នាំ២០២០នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ ដ៏មានសារសំខាន់របស់កម្ពុជា។ ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា ពេលណាកិច្ចព្រមព្រៀងនេះ ចូលជាធរមាន នោះវានឹងចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញដល់ការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារចិនបន្ថែមទៀត ដូចជាផលិតផលកសិកម្ម និងកសិឧស្សាហកម្ម។
សម្តេចហ៊ុនសែន(ខាងឆ្វេង) និង ប្រធានាធិបតីចិន ស៊ី ជីងពីង(ស្តាំ) រូបភាព៖AFP/Madoka Ikegami/Pool)
ដោយ

បើតាម​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រៅតែពី​ការជួយ​ជំរុញ​ដល់​ការធ្វើពិពិធកម្ម​ទីផ្សារនាំចេញ នឹងជំរុញដល់​ការនាំចេញ​ផលិតផល​របស់​កម្ពុជាហើយនោះ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយ​ពន្លឿន​ដំណើរការ​នៃការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅក្នុងតំបន់ និងសកលលោក តាមរយៈ​ការពង្រឹង​ការចូលរួម​របស់​កម្ពុជា​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និង​សកលលោក ក៏ដូចជា​ប្រែក្លាយ​កម្ពុជា​ជាប្រទេស​មាន​សក្ដានុពល​ទាក់ទាញ​វិនិយោគ​ធ្វើជាមូលដ្ឋាន​ផលិតកម្ម សម្រាប់​នាំចេញ​ទៅកាន់ទីផ្សារចិន​ផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កំណើននាំចេញ​ពីកម្ពុជាត្រូវបា​ន​រំពឹងថា នឹងកើនឡើង​លើសពីអត្រាកំណើន​នៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជាមធ្យម​ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគ​ពីបរទេស​ក៏ត្រូវបានរំពឹងថា នឹងកើនឡើង​ខ្លាំងផងដែរ។

ជុំវិញទៅនឹងកិច្ច​ព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្ម​ធ្លាប់​បានឲ្យដឹងដែរថា បើទោះបី​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាងកម្ពុជា និងចិន ត្រូវបានចុះ​ហត្ថលេខា​ក៏ពិតមែន ប៉ុន្ដែ ផលិតផល​​កសិកម្ម​កម្ពុជា ត្រូវតែគោរព​ទៅតាមលក្ខខណ្ឌ​ស្ដង់ដារ​ភូតគាម​អនាម័យ ទើបអាចនាំចេញបាន។ ប៉ុន្ដែ ឯកឧត្តម​ជាក់ថា តាមរយៈបទពិសោធន៍នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ភាគីកម្ពុជា និងចិននឹងអាច​ពន្លឿនការងារ​ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុញ្ញាត​ឲ្យកសិផល​របស់​កម្ពុជាអាចនាំចេញ​ទៅកាន់ទីផ្សារ​ចិន​បាន​កាន់តែឆាប់រហ័ស។

គួរបញ្ជាក់ថា កន្លងមកនេះ ប្រទេសចិន និងកម្ពុជា បានប្ដេជ្ញានឹងខិតខំជំរុញ​ទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ ១០ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ២០២៣​ខាងមុខ​នេះផងដែរ ខណៈដែល​កាលពីឆ្នាំ២០១៩​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ សម្រេចបាន​ដល់ប្រមាណជាង ៨ពាន់លាន​ដុល្លារ កើនឡើង​២៧% ធៀបនឹងឆ្នាំ២០១៨៕

None



អត្ថបទបន្ទាប់


ជាងដាំពេជ្រម្នាក់នៅខេត្តបាត់ដំបង ទំនេរពីការងារដាំពេជ្រ មកដាំឬស្សីផ្អែម និងចិញ្ចឹមត្រចៀកកាំ

«មិនមែនទាល់តែអ្នករៀនផ្នែកកសិកម្ម ទើបមកធ្វើកសិកម្មបានទេ» នេះជាប្រសាសន៍របស់បុរសចំណាស់ វ័យ៦០ឆ្នាំម្នាក់ ឈ្មោះ ចាន់ សំណុល មានមុខរបរជាងដាំ…

សាលារៀននៅថៃបើកទ្វារឡើងវិញហើយ! តើ​គេមាន​វិធានការបង្ការ​កូវីដ១៩​អ្វីខ្លះ?

នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២០) នេះ សាលារៀននៅទូទាំងប្រទេសថៃ បាន​បើកទ្វារ​ឡើងវិញ​ជាលើកដំបូង បន្ទាប់ពីបានបិទទ្វារ​ចាប់តាំងពីពាក់កណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ