វិស័យដឹកជញ្ជូន

កម្ពុជា ចិន ដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនតាមផ្លូវទឹកថ្មី ដែលអាចជួយកាត់បន្ថយការចំណាយជាង២០% និងពេលវេលាជាង៥០%


កំពង់ផែខេត្តកោះកុង របស់កម្ពុជា និងកំពង់ផែ Fangchenggang របស់ប្រទេសចិន បានដាក់ឱ្យដំណើរការខ្សែច្រវាក់ដឹកជញ្ជូនទំនិញត្រជាក់ និងទំនិញទូទៅជាលើកដំបូង ដើម្បីជួយសម្រួល និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តាមរយៈផ្លូវដឹកជញ្ជូនថ្មីនេះ វានឹងរួមចំណែកជួយកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូនបានមួយកម្រិតបន្ថែមទៀត។ តើអ្នកជំនាញមានការរំពឹងបែបណាចំពោះការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូននេះ?
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ កប៉ាល់ដឹកជញ្ជូនទំនិញចេញចូលនៅកំពង់ផែ ខេត្តកោះកុង មានភាពមមាញឹក​គួរឱ្យកត់សម្គាល់ ជាពិសេសកប៉ាល់មកពីកំពង់ផែ Fangchenggang ដែលជាប្រភេទកប៉ាល់ដឹកទូត្រជាក់ និងទំនិញទូទៅ។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈខ្សែដឹកជញ្ជូនថ្មីរវាងកំពង់ផែ ខេត្តកោះកុង និងកំពង់ Fangchenggang របស់ចិននេះ វានឹងជួយកាត់ពេលរយៈពេល និងថ្លៃដឹកជញ្ជូន ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ បើតាមឧកញ៉ា ស៊ិន ចន្ធី កប៉ាល់ដឹកទូត្រជាក់នឹងរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលកសិកម្ម ខណៈផលិតនេះមានតម្រូវការលើទូត្រជាក់ ដើម្បីរក្សាគុណភាពនៅលើទីផ្សារ។

​ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានតម្រូវការទូត្រជាក់ច្រើនសម្រាប់ដឹកជញ្ជូនទំនិញ និងរក្សាគុណភាពទំនិញសំខាន់ៗជាពិសេសផលិតកសិកម្ម ដូច្នេះតាមរយៈការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនខាងលើវានឹងជួយបំពេញតម្រូវការរបស់កម្ពុជា។

​បើតាមការអះអាងរបស់ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ការដាក់ឱ្យដំណើរលើកដំបូងនៃផ្លូវដឹកជញ្ជូនទំនិញត្រជាក់ និងទំនិញទូទៅពីកំពង់ផែ Fangchenggang ប្រទេសចិនមកកាន់កំពង់ផែខេត្តកោះកុងរបស់កម្ពុជានេះ នឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនបានជាង៥០% និងថ្លៃដឹកជញ្ជូនបានជាង២០%៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសនឹងរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) បន្ទាប់ពីបានដ…

ក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញដំឡូងមីស្ងួតពីកម្ពុជា ២០ម៉ឺនតោន

ដំឡូងមីស្ងួតរបស់កម្ពុជា ចំនួន៥ពាន់តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ជាលើកដំបូង ដោយជោគជ័យ។ ជាមួយគ្នានេះ ក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ