កម្ពុជា-ចិន

នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១ ខែមករា


លោកនាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ដែលតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន។
លោក លី ខឺឈាង (រូប​ខាង​ឆ្វេង) នាយក​រដ្ឋមន្ត្រី​ចិន និង​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។ រូបថត៖ www.news.cn
ដោយ

បើតាមសេចក្តីប្រកាសនេះ លោកនាយករដ្ឋមន្រ្តី លី ខឺឈាង នឹងចូលគាល់សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្ររបស់កម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មក លោកនឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន ហើយថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារមួយចំនួន និង ប្រកាសជាផ្លូវការនូវគម្រោង «ដំណើរនៃក្តីស្រឡាញ់ពី បេះដូង» នៅកម្ពុជា ជំនួយឥតសំណងសម្រាប់គម្រោង​​សាង់សង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និង មន្ទីរពេទ្យខេត្តត្បូងឃ្មុំ និង គម្រោងប្លង់ស្ថាបត្យកម្ម អាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង នឹងអញ្ជើញដាក់កម្រផ្កានៅវិមានឯករាជ្យ និង គោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ។ 

បើតាមសេចក្តីប្រកាសខាងលើ ទស្សនកិច្ចផ្លូវរបស់លោក លី ខឺឈាង បាននឹងប្រព្រឹត្តទៅក្នុងពេលចាប់ផ្តើមខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង ចិន ដើម្បីពង្រឹងបន្ថែមទៀត នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

តាមពិតទៅ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននៅពេលនេះ ទំនងជាចង់បញ្ជាក់ឲ្យកាន់តែច្បាស់ចំពោះជំហគាំទ្រឥតងាករេរបស់ក្រុង​ប៉េកាំង មកលើរដ្ឋាភិបាលក្រុងភ្នំពេញ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប ជុំវិញករណីរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

ក្រៅពីហេតុផលភូមិសាស្រ្តនយោបាយ ទីក្រុងប៉េកាំង  ក៏បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជាផងដែរ។ គេក៏មិនអាចភ្លេចដែរថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនាំមុខគេក្នុងការវិនិយោគលើវិស័យកាត់ដេរ វិស័យសំណង់ វិស័យ ទេសចរណ៍ និង វិស័យជាច្រើនទៀត។ ហើយថ្មីៗនេះ អ្នកវិនិយោគចិន បាននិងកំពុងសម្រុកមកខេត្តព្រះសីហនុ និង បានបោះទុន​វិនិយោគ ខេត្តជាប់មាត់សមុទ្រមួយនេះ ឲ្យក្លាយជា China Town នៅថ្ងៃអនាគត ទៀតផង។ ទន្ទឹមគ្នានេះ ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-ព្រះសីហនុ ចម្ងាយ ១៩០គីឡូម៉ែត្រ ក្រោមការវិនិយោគរបស់ចិន អាចនឹងចាប់ផ្តើមធ្វើនៅឆ្នាំក្រោយផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​ស្រួល​ជាង​គេ​ក្នុង​ការ​ខ្ចី​លុយ

ព័ត៌មាន
ទេសាភិបាល​ធនាគារ​ជាតិ លោក ជា ចាន់តូ បាន​និយាយ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​គេ​នៅ​លើ​ពិភព​លោក ក្នុ…

តើ​ក្រុម​អ្នក​ជំនួញ​ល្បីៗ​និយាយ​អ្វី​ខ្លះ ពី​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា?

ព័ត៌មាន
ក្រុម​អ្នក​ជំនួញ​និង​អ្នកជំនាញ​សេដ្ឋកិច្ច​ល្បីៗ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ទស្សនៈ​វិជ្ជមាន​ជុំវិញ​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី លោក លី ខឺឈា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ