វិស័យ​សំណង់

ព័ត៌មាន​និង​តួលេខ​សំខាន់ៗ​នៃ​វិស័យ​សំណង់​កម្ពុជា ឆ្នាំ​២០១៦


វិស័យ​សំណង់​នៅ​​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កើន​ឡើង​យ៉ាង​គំហុក ជា​ពិសេស គឺ​សំណង់​អគារ​ខុនដូ​ខ្ពស់ៗ ដែល​យក​លំនាំ​តាម​បរទេស។
វិស័យ​សំណង់​នៅ​កម្ពុជា​កើន​ឡើង​​ខ្លាំង​ក្នុង​អំឡុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ
អំពី សំណង់

គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ របាយការណ៍ថ្មីបំផុតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា មានអគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅ ចំនួន ៦៤៤អគារ។ តួលេខនេះ គិតចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦។

សំណង់​អគារ​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ (ហេង ភារម្យ)

នៅក្នុងឆ្នាំ២០១៦ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានចំនួនជាង ៨ពាន់ ៥០០លានដុល្លារអាមេរិក។ តួលេខនេះកើនឡើង ១៥៥% បើធៀបនឹងឆ្នាំ២០១៥។ 

ឆ្នាំ​២០១៦ វិនិយោគ​ទុន​សរុប​លើ​វិស័យ​សំណង់​មាន​ចំនួនជាង ៨ពាន់ ៥០០​លាន​ដុល្លារ។ (ហេង ភារម្យ)

វិស័យសំណង់បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ពី ១សែន ៩ម៉ឺននាក់ ទៅ ២សែននាក់ ក្នុងមួយថ្ងៃ ក្នុងនោះ នៅរាជធានីភ្នំពេញ គឺចន្លោះពី ១សែន ៤ម៉ឺននាក់ ទៅ ១សែន ៥ម៉ឺននាក់។ 

វិស័យ​សំណង់​ផ្ដល់​ការងារ​ដល់​ប្រជាជន​ប្រមាណ ២សែន​នាក់ (ហេង ភារម្យ)

កម្មករគ្មានជំនាញអាចរកកម្រៃបានពី ១២០ដុល្លារ ទៅ ២០០ដុល្លារក្នុងមួយខែ កម្មករមានជំនាញនិងមេជាង បានកម្រៃចន្លោះពី ៣០០ ទៅ ៤៥០ដុល្លារក្នុងមួយខែ ខណៈដែលវិស្វករ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត អាចរកកម្រៃបានពី ៣៥០ដុល្លារ ទៅ ២.៥០០ដុល្លារ៕




អត្ថបទបន្ទាប់


មហាសេដ្ឋីពិភពលោក ប៊ីល ហ្គេត រក​បាន​ចំណូល​បន្ថែម​២៥​ពាន់​លាន​ដុល្លារ​ក្រោយ​ចាក​ចេញ​ពី Microsoft ១០​ឆ្នាំ

លោក ប៊ីល ហ្គេត (Bill Gates) សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​នេះ នៅ​ឆ្នាំ​២០០៦ ហើយ​នៅ​ពេល​នោះ លោក​មាន​ទ្រព្…

ប្រទេស​១៥​​ដែល​ល្អ​រស់​នៅ​​បំផុត​​សម្រាប់​ជន​បរទេស

ប្រទេសនានាដែលមានគុណភាពនៃការរស់នៅល្អបំផុតនៅលើពិភពលោក គឺមានតុល្យភាពការងារ-ជីវិតល្អ មានសេវាថែទាំសុខភាពល្អ សេវាអប់រំល្អ និងហេដ្ឋារចនាសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ