សិង្ហបុរី និងវៀតណាមសម្លឹងរកការចាប់ដៃគ្នាពង្រឹងវិស័យដឹកជញ្ជូនទំនិញ

សិង្ហបុរី និងវៀតណាម សម្លឹងអំពីលទ្ធភាពនៃការចាប់ដៃគ្នាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូន នៅក្នុងតំបន់


ប្រទេសសិង្ហបុរីនិងវៀតណាមកំពុងតែសម្លឹងទៅរកកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីធ្វើយ៉ាងណាសម្រួលការដឹកជញ្ជូន និងពិនិត្យលទ្ធភាពនៅក្នុងការប្រែក្លាយទៅជា មជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់ដ៏សកម្ម។ មេដឹកនាំប្រទេសទាំងពីរ កំពុងស្វែងរកមធ្យោបាយដើម្បីពង្រឹងការតភ្ជាប់ និង ការធ្វើសេរីភាវូបនីយកម្មសេវាកម្មផងដែរ។
សិង្ហបុរី និងវៀតណាមសម្លឹងរកការចាប់ដៃគ្នាពង្រឹងវិស័យដឹកជញ្ជូនទំនិញ
ដោយ

សារព័ត៌មាន The Star បានធ្វើសេចក្តីរាយការណ៍ថា មេដឹកនាំ សិង្ហបុរី និង វៀតណាមបានកំពុងតែជំរុញនិងធ្វើឲ្យដំណើរការនូវប្រព័ន្ធភស្តុភាកម្មរវាងប្រទេសទាំងពីរ សំដៅប្រែក្លាយ ប្រទេសទាំងពីរអោយក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មមួយដ៏សំខាន់នៅក្នុងតំបន់ ។
ប្រភពដដែលបានអះអាងថា មហិច្ឆតានេះ ត្រូវបានលើកឡើងនៅក្នុងអំឡុងពេលដែល លោក លី ស៊ៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានបំពេញទស្សនកិច្ចកាលពីចុងខែសីហា នៅក្នុងប្រទេសវៀតណាម។

នៅក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក លី និង សមភាគីវៀតណាម គឺលោក ផាម មិញជិញ បានកំពុងតែដាក់ចេញនូវផែនការធ្វើយ៉ាងណាឲ្យ ក្រុមហ៊ុនដឹកជញ្ជូនមកពីប្រទេសសិង្ហបុរី និង វៀតណាម អាចផ្តល់ឫបម្រើសេវាកម្មដឹកជញ្ជូនទំនិញទៅកាន់គោលដៅផ្សេងទៀតយ៉ាងរលូន និងកាន់តែរហ័ស ដោយមិនចាំបាច់មានការលើកដាក់ចុះឡើង នៅពេលប្រតិបត្តិការកំពុងផ្តល់សេវាឆ្លងកាត់នៅក្នុងប្រទេសណាមួយឡើយ។
លោកលី បាននិយាយកាលពីថ្ងៃទី២៩ ខែ សីហា ថា នេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយ ដែលប្រទេសទាំងពីរអាចទទួលបាន ប្រសិនបើទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ត្រូវបានធ្វើឱ្យប្រសើរឡើងហើយឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគត។
នៅក្នុងជំនួបមួយកាលពីថ្ងៃចន្ទ លោក និងសមភាគីវៀតណាម គឺ លោក ផាម បានព្រមព្រៀងគ្នាដើម្បីស្វែងយល់ពីលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនេះបន្ថែមទៀត ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅកាន់រដ្ឋធានីហាណូយរបស់វៀតណាមថា "ផ្នែកមួយដែលយើងចាប់អារម្មណ៍ ហើយដែលយើងបានស្នើទៅភាគីវៀតណាម គឺនៅក្នុងកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ " ។
លោក លី បាននិយាយថា កិច្ចព្រមព្រៀងទាំងនេះ មិនមែនមានន័យថា គ្រាន់តែបង្កើនសេវាកម្មរវាងសិង្ហបុរី និងវៀតណាមនោះទេ ពោលគឺភាគីទាំងពីរកំពុងពិភាក្សាអំពីសេរីភាព នៅក្នុងវិស័យសេវាកម្មដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
លោកបានបង្ហាញនូវសេចក្តីសង្ឃឹមថា សេរីភាពទាំងនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសទាំងពីរឆ្លងកាត់ប្រទេសណាមួយ ដោយរលូន ដូច្នេះពួកគេអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ទៅកាន់គោលដៅទីបីដោយរលូន ។
ចាប់តាំងពីឆ្នាំ២០១៧ មក ប្រទេសសិង្ហបុរី និងវៀតណាមបាននឹងកំពុងស្វែងរកមធ្យោបាយដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសនិងផ្លូវទឹក ដើម្បីពង្រឹងការធ្វើសេរីភាវូបនីយកម្មសេវាកម្មផ្លូវអាកាស និង ដឹកជញ្ជូនទៅ ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោកវ្ល៉ាឌីមៀ ពូទីនគ្រោងធ្វើទស្សនកិច្ចទៅប្រទេសចិន ដែលជាដំណើរក្រៅប្រទេសដំបូងបង្អស់ ចាប់តាំងICCចេញដីការចាប់ខ្លួន

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមធ្វើទស្សនកិច្ចនៅប្រទេ…

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកថា ក្រុមហ៊ុនអាមេរិកបានត្អូញត្អែរថា ពួកគេមិនអាចរកស៊ីធ្វើការវិនិយោគជាមួយចិនបានទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ បាននិយាយថា ក្រុមហ៊ុនអាមេរិក បានត្អូញត្អែរប្រាប់លោកស្រីថា ប្រទេសចិនបានក្លាយទៅជាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ