
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។ ក្នុងនោះ ភ្លៀងធ្លាក់អាចមានកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គរផងដែរ។
ចំពោះនៅបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ សូមជម្រាបថា ខេត្តកោះកុង អាចនឹងទទួលបាននូវបរិមាណទឹកភ្លៀងច្រើនជាងគេបង្អស់៕
អត្ថបទ សោម ស្រីពេជ្រ
