ផ្សារទំនើបបោះដុំ ម៉ាក្រូ របស់ថៃគ្រោងនឹងបើសាខា២បន្ថែម

ផ្សារទំនើបបោះដុំ ម៉ាក្រូ របស់ថៃគ្រោងនឹងបើសាខា២បន្ថែមទៀតនៅកម្ពុជា ក្នុងឆ្នាំ២០២២


ការកើនឡើងនៃតម្រូវការផលិតផលប្រើប្រាស់កាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជា បានជំរុញឱ្យហាងលក់ទំនិញបរទេសជាច្រើនចូលមកបោះទីតាំងវិនិយោគនៅកម្ពុជា ក្នុងនោះមានទាំងក្រុមហ៊ុន ស្យ៉ាម ម៉ាក្រូ ភីអិលស៊ី( Siam Makro Plc) របស់ប្រទេសថៃ គ្រោងនឹងបើកសាខា២បន្ថែមទៀតក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការរាយការណ៍ពីស្ថានទូតថៃប្រចាំកម្ពុជា និងត្រូវបានផ្សាយបន្ដដោយសារព័ត៌មានថៃ The Nation។
ផ្សារទំនើបបោះដុំ ម៉ាក្រូ នៅភ្នំពេញ

ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​បរទេស​នៃ​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​រាយការណ៍​ថា ក្រុមហ៊ុន ស្យ៉ា​ម ម៉ា​ក្រូ (Siam Makro) នឹង​បើក​សាខា​ពីរ បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​បច្ចុប្បន្ន​ផ្សារ​ទំនើប​បោះ​ដុំ ម៉ា​ក្រូ​នេះ បាន​និង​កំពុង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​២​សាខា​រួច​ហើយ​។  

ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​បរទេស​បាន​និយាយ​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារ​តែ​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កំពុង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ហើយ​តម្រូវការ​ទិញ​ទំនិញ​មានការ​កើនឡើង​កាន់តែ​ខ្ពស់​ផង​ដែរ  ពិសេស​ការ​ទិញ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​តែ​ម្ដង​។

លោកស្រី សូ​ចា​ដា អ៉ី​ន​ធី​ចា​រ៉ូ​កូ​ល (Suchada Ithijarukul) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន  ម៉ា​ក្រូ គ្រុប (Makro Group) បាន​បញ្ជាក់​ពី​គម្រោង​សាងសង់​ផ្សារ​ទំនើប ម៉ា​ក្រូ ចំនួន​ពីរ បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ​។ បន្ថែម​ពី​នេះ លោកស្រី គូសបញ្ជាក់​ទៀត​ថា ផ្សារ​ទំនើប​ម៉ា​ក្រូ បី​ផ្សេង​ទៀត​នឹង​ត្រូវ​បើក​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ​។ លោកស្រី បាន​និយាយ​ថា ផ្សារ​ទំនើប​បោះ​ដុំ ម៉ា​ក្រូ​នេះ នឹង​ចំណាយ​ជាង​៣០០​លាន​ដុល្លារ ដើម្បី​ពង្រីក​សាខា​ចំនួន ៣០ ក្នុងឆ្នាំនេះ ក្នុង​នោះ មាន​៥​ជា​សាខា​នៅ​ក្រៅប្រទេស​។

គូសបញ្ជាក់​ថា បន្ទាប់​ពី​សម្រេច​បាន​នូវ​ផែនការ​ការ​ពង្រីក​ផ្សារ​ទំនើប ម៉ា​ក្រូ​នៅ​ឆ្នាំ​២០២២ ក្រុមហ៊ុន ម៉ា​ក្រូ គ្រុប នឹង​មាន​សាខា​ផ្សារ​ទំនើប​ម៉ា​ក្រូ​ចំនួន ១៨២​កន្លែង ដោយ​ក្នុង​នោះ ១៧២ នៅ​ក្នុង​ប្រទេស​ថៃ​, ៤​សាខា​នៅ​ប្រទេស​កម្ពុជា​, ១​នៅ​មី​យ៉ា​ន់​ម៉ា​,៦​សាខា​នៅ​ឥណ្ឌា និង ១ ទៀត​នៅ​ប្រទេស​ចិន​៕

អត្ថបទ​​: ម៉ុ​ន សុ​កែវ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលកាត់ដេរសម្រេចបានជាង៣ពាន់លានដុល្លារ កើន២៥% នៅត្រីមាសទី១ ឆ្នាំ២០២២

ព័ត៌មាន
បើទោះបីជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបហាក់ជួបផលរំខានខ្លះៗ ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី…

កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងពេលពេញមួយសប្តាហ៍ខាងមុខនេះ

ព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ