តុលាការចិនបានបង្កកទ្រព្យសកម្មក្រុមហ៊ុន Evergrande

តុលាការចិនបានបង្កកទ្រព្យសកម្មក្រុមហ៊ុន Evergrande ជិត១៦០លានដុល្លារ ក្រោយខកខានសងបំណុល


យ៉ាងណាចណាស់ ទ្រព្យសកម្មភាពក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ចិន Evergrande មានតម្លៃសរុបប្រមាណជិត១៦០លានដុល្លារ ត្រូវបានតុលាការចិន បញ្ជាឲ្យបង្កកទុក ក្រោយពេលដែលក្រុមហ៊ុនខកខានក្នុងការសងបំណុល។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុន Evergrande

ក្នុង​នោះ មានទ្រព្យ​សកម្ម​ជាង​១០០​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ China Evergrande Group ត្រូវ​បាន​តុលាការ​បង្កង ក្រោយ​ពី​មានការ​ប្ដឹង​ពី​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់ Shanghai Construction Group​។

ដោយឡែក ក្រុមហ៊ុន ម៉ៅ​ការ​សាងសង់​ដដែល​នេះ ក៏​បាន​បញ្ជាក់​កាលពី​ស​ប្ដា​ហ៍​មុន​ដែរ​ថា តុលាការ​តំបន់​នៅ​ក្នុង​ខេត្ត​គ័ង​ចូ​វ ក៏​ទើបតែ​បាន​បង្កក​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Evergrande មួយ​ផ្សេង​ទៀត ដែល​មាន​តម្លៃ​ជិត​៦០​លាន​ដុល្លារ​។

អ្នក​ផ្គត់ផ្គង់ និង អ្នកម៉ៅការ​ជា​ច្រើន​បាន​ចាប់ផ្ដើម​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន Evergrande នេះ​ផង​ដែរ ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​មានការ​ខកខាន​សង​ប្រាក់ និង​សង​យឺតយ៉ាវ​ជាដើម​។ ក្រុមហ៊ុន Evergrand ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ដ៏​ធំ​លំដាប់​ទី​២ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំពាក់​បំណុល​ដល់​ទៅ​ជាង ៣ រយ​ពាន់​លាន​ដុល្លារ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុមហ៊ុន Evergrande បាន​បដិសេធ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​ពាក្យបណ្ដឹង​ជាមួយ​ក្រុមហ៊ុន Shanghai Construction Group ខាងលើ​នេះ ដោយ​ប្រធាន​ក្រុមហ៊ុន Evergrande លោក  Hui Ka Yan បាន​ប្រាប់​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​កាលពី​ដើមខែ​នេះ​ថា ក្រុមហ៊ុន​មាន​គោលបំណង​ស្តារ​ឡើង​វិញ​នូវ​ការងារ​សំណង់​ពេញលេញ​នៅ​ទូ​ទាំង​ប្រទេស​ចិន​ក្នុង​ខែកុម្ភៈ ដែល​សំណង់​បាន​រួចរាល់​ជាង ៩៣% នៅ​កាលពី​ចុងឆ្នាំ​មុន ជាមួយនឹង​គោលដៅ​នៃ​ប្រគល់​លំនៅ​ដ្ឋា​ន​អា​ផាត​មិន​ចំនួន ៦០ម៉ឺន​អា​ផាត​មិន​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ឆ្នាំ ២០២២​នេះ​។ លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​ត្រូវការ​ជម្រះបំណុល​របស់​ខ្លួន ដោយ​ការ​ស្ដារ​ឡើង​វិញ​យ៉ាង​ពេញលេញ​នូវ​សកម្មភាព​សំណង់ និង​ការ​លក់  ដោយ​មិន​លក់​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​ក្នុង​តម្លៃ​ថោក​ឡៃ​ឡុ​ង ដើម្បី​សងបំណុល​នោះ​ទេ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសលោកខាងលិចចោទរុស្សីថា នៅតែបង្កើនទ័ព ដោយមិនបានកាត់បន្ថយដូចការនិយាយនោះទេ

ព័ត៌មាន
ក្រុមប្រទេសលោកខាងលិច បានព្រមាននៅថ្ងៃពុធទី១៦កុម្ភៈថា រុស្សីនៅតែបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅតាមបន្ទាត់ព្រំដែនជាមួយនឹងអ៊ុយក្រែន ក្រោយពេលដែល…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖«ចិនត្រូវពន្លឿនការផ្តល់ជំនួយ ដើម្បីដោះបំណុលប្រទេសក្រីក្រដែលបានខ្ចីអំឡុងពេលជំងឺរាតត្បាតកូវីដ១៩»

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយថា ប្រទេសចិនត្រូវធ្វើការបន្ថែមទៀត ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការផ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ