អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Facebook អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយកម្មវិធីសប្បាយៗ ដើម្បីឱ្យពលរដ្ឋកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នា ខណៈរក្សាគម្លាតសុវតិ្ថភាព


ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីអបអរដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា ពោលគឺជាពេលវេលាមួយសម្រាប់ការចាប់ផ្តើមដ៏ស្រស់ស្រាយ និងការជូនពរគ្នាទៅវិញទៅមក និងជាពេលមួយដែលសមាជិកក្រុមគ្រួសារ និងមិត្តភក្តិមកជួបជុំគ្នាដើម្បីចូលរួមអបអរសាទរ។
រក្សាសុវត្ថិភាព និងរីករាយពិធីបុណ្យចូលឆ្នាំខ្មែរជាមួយការដាក់ដំណើរការកម្មវិធី AR filters ស៊ុមរូបថតប្រូហ្វាលលើក Faebook និងស្ទីគឃ័រថ្មីៗក្នុង Facebook និង Instagram
ដោយ

បេសកកម្ម​របស់ក្រុមហ៊ុន Facebook គឺភ្ជាប់ទំនាក់ទំនងមនុស្សក្នុងពិភពលោកឲ្យកាន់តែ​​​ជិត​ស្និត ដើម្បី​ជួយឱ្យ​មនុស្ស​មានទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ពួកគេ​ចង់​ នៅពេលដែល​ពួកគេចង់ និង​នៅទីកន្លែង​ដែល​ពួកគេ​ចង់។ ជំងឺ​កូវីដ-១៩ បន្ត​បង្ក​ផលប៉ះពាល់​ដល់​មនុស្សគ្រប់គ្នា ​ក្នុង​ប្រទេស​កម្ពុជា យើង​ចាំបាច់​ត្រូវ​អនុវត្ត​តាម​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព  និង​ការ​រឹតត្បិត​ ការ​ធ្វើ​ដំណើរ ប៉ុន្តែ​យើង​នៅតែ​អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ​ជា​មួយ​​គ្នា បាន​ដដែល ​តាមរយៈអនឡាញ​។

ក្រុមហ៊ុន Facebook ផ្តល់ការ​គាំទ្រ​របស់ខ្លួន​តាមរយៈ ​ការ​ជួយ​មនុស្ស​ឱ្យ​ភ្ជាប់ទំនាក់ទំនង​ជាមួយ ​មនុស្ស​ជា​ទីស្រលាញ់របស់ពួកគេ និង​រីករាយ​តាមរយៈ​ការ​ដាក់ដំណើរការ​កម្មវិធី​ (Features) សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​អនឡាញ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ដោយសហការ​ជាមួ​យ​អ្នករចនា​គំនូរ​​ល្បី​ឈ្មោះអន្តរជាតិគឺ លោក Kantapon ‘Gongkan’ Metheekul  ដែលប្រែក្លាយ​សិល្បៈ​​ teleport ដ៏​ល្បីឈ្មោះ​របស់គាត់​ទៅជា​កម្មវិធី​សប្បាយៗ​នៅលើ​ Facebook និង Instagram សម្រាប់​ការ​អបអរ​ពិធី​បុណ្យ​​ចូលឆ្នាំថ្មី​ក្នុងប្រទេស​កម្ពុជា។

នេះគឺជា​វិធី​ដែលអាចបង្កើតភាព​សប្បាយរីករាយ ​ថ្មី​មួយចំនួន​ដើម្បី #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅ​លើ​ Facebook និង Instagram នៅឆ្នាំ​នេះ ដោយការ​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​មនុស្ស​ជា​ទីស្រលាញ់​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន។

បង្ហាញភាពជាអ្នករចនា​គំនូ Teleport  ជាមួយ​នឹង​កម្មវិធី​ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ថ្មី។

ស៊ុមរូបថតប្រូហ្វាលរបស់ Facebook

AR effect: មាន ២វើសិន (version) អាចជ្រើសរើសបាន

ស្ទីគឃ័រអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរចនាដោយលោក Gongkan


ខណៈដែលយើងបន្តបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នា និងរក្សាខ្លួនឱ្យមានសុវត្ថិភាពផងដែរនោះ អ្នកនៅតែអាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរបានដដែលក្នុងរូបភាពជា៖

● ប្តូរស៊ុមរូបថតប្រូហ្វាល Facebook។

● បង្កើត AR camera filters ដែលអាចរកបាននៅលើ Stories របស់បណ្តាញទំនាក់ទំនងសង្គម Instagram ដែលអាចចែករំលែកទៅកាន់ស្ទីគឃ័រ giphy របស់បណ្តាញទំនាក់ទំនងសង្គម Facebook បាន។


របៀបបង្កើតមាតិកាបុណ្យចូលឆ្នាំខ្មែរដ៏រីករាយជាមួយនឹងកម្មវិធី (Features) សប្បាយៗពីបណ្តាញទំនាក់ទំនងសង្គម Facebook៖

● ដើម្បីប្តូរស៊ុមប្រូហ្វាល Facebook របស់អ្នក សូមចុចលើរូបថតប្រូហ្វាលរបស់អ្នក ហើយជ្រើសយក “Add Frame” រកមើលឃ្លា ឬវាយឃ្លា “Khmer New Year by Gongkan” ដើម្បីប្តូរស៊ុមរូបថត។

● សម្រាប់ AR effects/ស្ទីគឃ័រ សូមចូលទៅកាន់ Effect Gallery នៅលើ Stories របស់ Instagram ឬ Stories giphy tray ហើយស្វែងរកឈ្មោះអ្នករចនាគំនូរ “Gongkan”។

●      Or simply click Link: https://www.instagram.com/ar/2981494935459809

●      ឬ​គ្រាន់តែចុច​លើ​លីង​នេះ៖ www.instagram.com/ar/2981494935459809

● ជ្រើសរើស Effect ដែលអ្នកចូលចិត្ត ឬបន្ថែមស្ទីគឃ័រដែលអ្នកចង់បានទៅកាន់រូបភាព ឬវីដេអូ!


សូមកុំភ្លេចបន្ថែម (Add) #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) និងភ្ជាប់ (Tag) ទៅកាន់មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក និងរីករាយរួមគ្នា ខណៈដែលរក្សាខ្លួនឱ្យមានសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ!

 រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ!


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ៖ ជិត ៩០% នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំងកូវីដនៅ​លើ​ពិភពលោក បានទៅប្រទេស​អ្នកមាន

ព័ត៌មាន
ក្នុងចំណោម​វ៉ាក់សាំង​កូវីដ-១៩ ជាង ៧០០លាន​ដូស ដែល​បាន​ចាក់​រួច​នៅ​ទូទាំង​ពិភព​លោក មាន​ជាង ៨៧% បាន​ទៅដល់​ប្រទេស​អ្នកមាន ពោល​គឺ​ប្រ…

ក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រយក្សចិនចំនួន៧ ត្រូវបានអាមេរិកដាក់ចូលបញ្ជីខ្មៅ

ព័ត៌មាន
សហរដ្ឋអាមេរិកថ្មីៗនេះបានសម្រេចរឹតត្បិតការធ្វើពាណិជ្ជកម្មជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសចិនចំនួន ៧ក្រុមហ៊ុន ក្រោយពីបានមើលឃើញថា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ