ការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងនៅជប៉ុន

កម្ពុជាសម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងនៅជប៉ុន


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងរបស់ខ្លួននៅតំបន់សេនដៃ ប្រទេសជប៉ុន។ ក្រៅពីប្រទេសជប៉ុនកម្ពុជា ក៏គ្រោងបង្កើតការិយាល័យនេះនៅតាមបណ្តាប្រទេស ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាផ្សេងៗទៀតផងដែរ។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)
ដោយ

បើតាមថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា គោលបំណងនៃការបង្កើតការិយាល័យនេះ គឺដើម្បីផ្សព្វផ្សាយពីច្បាប់ និងគោលនយោបាយវិនិយោគនិងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅតាម      បណ្តាប្រទេសទាំងនោះ ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។ ការពង្រឹងទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្ម ក៏ស្ថិតក្នុងគោ​លបំណងនៃការបង្កើតការិយាល័យនេះដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ទីបំផុតជប៉ុនបានក្លាយជាប្រទេសគោលដៅដំបូងគេសម្រាប់កម្ពុជាក្នុងការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា។ ការិយាល័យដែលមានឈ្មោះថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាសេនដៃនេះ មានទីតាំងស្ថិតនៅតំបន់សេនដៃប្រទេសជប៉ុន។ ការិយាល័យនេះមានសមាជិកចំនួន១៤រូបដែលជ្រើសតាំងតាមការបោះឆ្នោត ហើយរាល់ប្រតិបត្តិការរបស់ការិយាល័យនេះមិនប្រើប្រាស់ថវិកាជាតិឡើយ។

ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជារូបនេះបានបញ្ជាក់ថា គោលបំណងនៃការបង្កើតការិយាល័យនេះ គឺដើម្បីផ្សព្វផ្សាយពីច្បាប់ គោលនយោបាយវិនិយោគ និងកាលានុវត្តន៍ថ្មីៗនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនរកស៊ីនិងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ក្នុងន័យនេះ វិនិយោគិនបរទេសដែលមានបំណងចង់មកបោះទុនវិនិយោគនៅកម្ពុជា អាចសួរព័ត៌មានផ្សេងៗតាមរយៈការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដោយផ្ទាល់ក៏បាន។

ក្រៅពីប្រទេសជប៉ុន កម្ពុជា គ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតាមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងដៃគូពាណិជ្ជកម្មជាបន្តបន្ទាប់ទៀត។ ក្រៅពីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានេះ ក៏ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូផងដែរ៕
None



អត្ថបទបន្ទាប់


ការនាំចេញ-ចូលទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនដល់ជាង២ពាន់លានដុល្លារនៅឆ្នាំ២០២១

ទោះបីជា កន្លងមក ប្រទេសកម្ពុជា បានជួបប្រទះនូវវិបត្តិកូវីដ១៩ ក៏ពិតមែន តែសកម្មភាពនៃការនាំចេញ-ចូលទំទិញ រវាងកម្ពុជាជាមួយប្រទេសជាដៃគូ ហាក់…

អគារ ជីបម៉ុង ថៅវើ កម្ពស់៤៥ជាន់ តម្លៃវិនិយោគ ២៣០លានដុល្លារ ឈានដល់ការបញ្ចប់ការសាងសង់គារជាន់កំពូល

គម្រោងអគារពាណិជ្ជកម្មចម្រុះកម្ពស់ ៤៥ជាន់ ដែលមានទុនវិនិយោគ ២៣០លានដុល្លារ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឈានដល់ការសាងសង់បញ្ចប់ជាន់កំពូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ