ចំណូលពន្ធដារ

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រមូលចំណូលពន្ធនៅឆ្នាំ២០២៣ នឹងកើនលើសផែនការត្រឹមតែ ៥% ប៉ុណ្ណោះ


នៅឆមាសទី១ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៥៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ អះអាងថា ការប្រមូលចំណូលពន្ធដារនៅឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងសម្រេចបានលើសផែនការក្នុងរង្វង់ត្រឹមតែ ៥% ប៉ុណ្ណោះ។
ចំណូលពន្ធដារសម្រេចបាន ២ពាន់លានដុល្លារ នៅ៦ខែដើមឆ្នាំនេះ
ដោយ

ណោះ។ តួយ៉ាង រយៈពេល៦ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ កត់សម្គាល់ឃើញថា ការប្រមូលចំណូលតាមរយៈវិស័យមួយចំនួនដូចជា វិស័យកម្មន្តសាលភេសជ្ជៈ និងវិស័យអចលនវត្ថុ ហាក់មានការថយចុះបើធៀបនឹងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ស្ថានភាពនៃការប្រមូលចំណូលពន្ធសរុបនៅឆមាសទី១ ឆ្នាំ២០២៣នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានប្រមាណ ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៥៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តាមរយៈលទ្ធផលនៃចំណូលពន្ធនៅឆមាសទី១នេះ ឯកឧត្តម គង់ វិបុល រំពឹងថា ការប្រមូលចំណូលពន្ធ-អាកររបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់ ១០៥% ឬកើនលើសផែនការប្រមាណ ៥%។ យ៉ាងណាក៏ដោយចុះ អគ្គនាយកដ្ឋានពន្ធដារកត់សម្គាល់ឃើញថា ចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនហាក់មានការថយចុះនៅរយៈពេល៦ខែឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយក្នុងនោះ វិស័យកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ មានការថយចុះជិត១៣%, វិស័យអចលនវត្ថុ ថយចុះជិត ៤% ខណៈពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណជិត ២៧%ផងដែរ។ ទន្ទឹមនេះ ការប្រមូលបំណុលពន្ធនៅ៦ខែដើមឆ្នាំនេះ ឯកឧត្តម គង់ វិបុល អះអាងថា ក៏មានការថយចុះដែរ ពោលគឺធ្លាក់ចុះ១៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យកាន់តែល្អប្រសើរនោះ ឯកឧត្តម គង់ វិបុល អះអាងថា អគ្គនាយកដ្ឋានពន្ធដារត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យផលិតភេសជ្ជៈ និងផលិតផលបារី និងថ្នាំជក់ ដើម្បីធានាបាននូវនិរន្តរភាពចំណូលពន្ធដែលជាគុណប្រយោជន៍នៃថវិកាជាតិ។ ទន្ទឹមនេះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តវិធានការបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ជាពិសេស បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្តសហការចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDX) ឱ្យកាន់តែមានប្រសិទ្ធភាពនិងមានភាពគ្រប់ជ្រុងជ្រោយផងដែរ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២។ ខណៈនៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង ៤ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ វិបុល៕




អត្ថបទបន្ទាប់


ចំណងដៃ $1,000 ពីបុរី មេគង្គ លែន សម្រាប់គូស្វាមីភរិយាថ្មី

ព័ត៌មាន
ការជ្រើសរើសដៃគូជីវិតពិតជាសំខាន់ បើលោកអ្នកបានជួបគូពិត បុរី មេគង្គ លែន សូមផ្តល់ជូននូវចំណងដៃពិសេសដើម្បីជាសាក្ខីភាព និង ការអបអរជូនដល់…

ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទំហំវិយោគសរុបជាង ៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១១៣គម្រោង ជាមួយទំហំវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ