សេដ្ឋកិច្ចឌីជីថល

នៅឆ្នាំនេះធនាគារជាតិនៃកម្ពុជា រំពឹងអាចភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៣


អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា កត់សម្គាល់ឃើញថា ការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែលមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ តួរយ៉ាងបច្ចុប្បន្នកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងតាមរយៈប្រព័ន្ធបាគងជាមួយប្រទេសថៃ ឡាវ និងវៀតណាម រួចមកហើយ។
កម្ពុជារំពឹងអាចភ្ជាប់ការទូទាត់ឆ្លងដែនជាមួយចិន សិង្ហបុរី និងឥណ្ឌា

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា នៅយុគសម័យសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ បានបោះជំហានយ៉ាងលឿន បានក្លាយជាកត្តាលីករជំរុញការគ្របដណ្ដប់ និងការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។ ទន្ទឹមគ្នានេះ ប្រព័ន្ធធនាគារនៅកម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីការរីកច្រើននៃបច្ចេកវិទ្យាហិរញវត្ថុ ដែលបាននាំមកនូវការអភិវឌ្ឍយ៉ាងសំខាន់ចំពោះប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការផ្តល់មធ្យោបាយទូទាត់ឌីជីថលកាន់តែរហ័ស តម្លៃទាប និងងាយស្រួលជាងមុន ក៏ដូចជាជំរុញបរិយាប័ន្នហិរញ្ញវត្ថុជាដើម។

លោកជំទាវ ជា សិរី បានបញ្ជាក់ទៀតថា ជាក់ស្ដែងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេស ដ្បិតការផ្ទេរប្រាក់ឆ្លងដែនកាន់តែរហ័សជាងមុន កម្រៃសេវាទាប និងប្រកបដោយតម្លាភាព ជាពិសេសដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស។

បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបង្កើតឡើងនូវប្រព័ន្ធទូទាត់បាគង ដើម្បីផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុបានភ្លាមៗ តាមរយៈការស្កេន QR Code បានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះប្រព័ន្ធបាគង ក៏ត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ការទូទាត់និងផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់ផងដែរ ដោយបច្ចុប្បន្នមានការទូទាត់ឆ្លងព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាម ហើយ​កំពុងបន្តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូដទៃទៀត ដើម្បីសម្រួលដល់ពលករក្រៅប្រទេស អាចផ្ញើប្រាក់មកក្រុមគ្រួសារដោយកម្លៃសេវាទាប ងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៣ នេះ ជំទាវ ជា សិរី អះអាងថា ធនាគារជាតិនៃកម្ពុជា រំពឹងអាចភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសនេះជាមួយប្រទេសចិន សិង្ហបុរី និងឥណ្ឌាបន្ថែមទៀត។ ​

សូមបញ្ជាក់ថា តាមការអះអាងរបស់ជំទាវ ជា សិរី បច្ចុប្បន្នប្រព័ន្ធបាគង បានបើកលទ្ធភាពដល់អ្នកប្រើប្រាស់ដល់ជាង១០លាននាក់ ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៣ ចំនួនប្រតិបត្ដិការក្នុងរប្រព័ន្ធបាគង មានជាង៣៥លាន៤សែនប្រតិបត្តិការ និងទំហំទឹកប្រាក់ប្រតិបត្ដិការសរុបមានចំនួនជាង១២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៧% នៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈទំហំប្រាក់ប្រតិបត្ដិការទូទាត់ឌីជីថលសរុបស្មើនឹង៨៩២% នៃ GDP ក្នុងរយៈពេលដូចគ្នា៕

None



អត្ថបទបន្ទាប់


មនុស្សយ៉ាងហោចណាស់ជិត ៥០០នាក់ហើយ ត្រូវបានបាត់បង់ជីវិតជុំវិញការវាយប្រហារគ្នាដ៏ខ្លាំងក្លា រវាងកងទ័ពអ៊ីស្រាអែល និងក្រុម Hamas

ជាព្រឹត្តិការណ៍មួយដ៏គួរឲ្យរន្ធត់ និងមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ដែលប្រទេសអ៊ីស្រាអែលបានរងនូវការវាយប្រហារដ៏អាក្រក់ពី…

រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យពលរដ្ឋខ្មែររស់នៅ អ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្ន

ក្រោយមានការស្លាប់និស្សិតខ្មែរម្នាក់ ដោយសារការប្រយុទ្ធគ្នារវាងក្រុម ហាម៉ាស ជាមួយអាជ្ញាធរអ៊ីស្រាអែល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ