ការនាំចេញកម្ពុជា

ការនាំចេញសរុប​របស់​កម្ពុជានៅតែខ្លាំង កើនជិត១០% នៅ៤ខែឆ្នាំនេះ ខណៈអាមេរិកជាទីផ្សារធំជាងគេ


ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនោះទេ។ ជាក់ស្តែងនៅ៤ខែក្នុងឆ្នាំ២០២១ កម្ពុជា សម្រេចបានទំហំទឹកប្រាក់នាំចេញសរុបជិត៥ពាន់លានដុល្លារមានកំណើនជិត១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុខ។ ក្នុងនោះ សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញទំនិញធំជាងគេបង្អស់របស់កម្ពុជា បើធៀបនឹងប្រទេសផ្សេងៗ។
ការនាំចេញទៅចិនធ្លាក់ចុះជាង១០% នៅ១ខែដើមឆ្នាំ២០២២
ដោយ

បើតាមរបាយការណ៍នាំចេញ-នាំចូលរបស់ក្រសួងពាណិជ្ជកម្មនៅ៤ខែក្នុងឆ្នាំ២០២១ បានបង្ហាញកម្ពុជា សម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ជាង៤ពាន់៨រយលានដុល្លារអាមេរិកកើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលសម្រេចបានជាង ៤ពាន់៤រយលានដុល្លារ។

បើយើងក្រឡេក​​ទៅមើលជញ្ជីង​ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា​ឯណេះវិញឃើញថា ការនាំចូលរបស់កម្ពុជានៅតែមាន​ទំហំជាងការចេញ។ ជាក់ស្តែងនៅ៤ខែក្នុងឆ្នាំ​២០២១ ការនាំចូលរបស់កម្ពុជាមានទឹកប្រាក់រហូតដល់ជាង៩ពាន់៥រយលានដុល្លារអាមេរិកកើនឡើងជាង៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែជាង៦ពាន់លានដុល្លារតែប៉ុណ្ណោះ។

ប៉ុន្តែ បើយើងមើលពីទំហំពាណិជ្ជកម្​មរបស់កម្ពុជា​ជាមួយនឹងបណ្ដាប្រទេសជាដៃគូរទាំងអស់នៅក្នុង៤ខែកន្លងមកនេះ គឺមានទំហំទឹកប្រាក់សរុបជាង ១៤ពាន់លានដុល្លារ កើនឡើងជិត៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រេចបានជាង១០ពាន់លានដុល្លារ។ 

របាយការណ៍ខាងលើដដែលបានបង្ហាញឲ្យដឹងដែរថា ក្នុងចំណោមគោលដៅទីផ្សារៗធំរបស់កម្ពុជាទាំង១៣ សហរដ្ឋអាមេរិកបានក្លាយជាចំណែកទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានរហូតដល់ជិត ២ពាន់លានដុល្លារ តាមពីក្រោយដោយសហភាពអឺរ៉ុបមានជិត១ពាន់លានដុល្លារ និងចិនមានជាង៤០០លានដុល្លារ ។

ទំនិញដែលកម្ពុជានាំចេញភាគច្រើន រួមមាន ផលិតផលវានភណ្ឌកាត់ដេរ ផលិតផលកសិកម្ម គ្រឿងបង្គុំអេឡិចត្រូនិក កង់ និងផលិផលជាផ្សេងទៀត។

បើតាមរបាយការរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង៣៥ពាន់លានដុល្លារអាមេរិកកើនឡើង២,៥៤% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញមានជាង១៧ពាន់លានដុល្លារ កើនឡើង១៦,៧២% និងការនាំចូលមានជាង១៨ពាន់លានដុល្លារថយចុះ៧,៨៤% បើធៀបនឹងឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


កម្ពុជា ថៃ និងវៀតណាម សុទ្ធតែបង្ហាញពីការនាំចេញអង្ករធ្លាក់ចុះ តើមកពីមូលហេតុអ្វី?

ការនាំចេញអង្ករនៅដើមឆ្នាំ២០២១នេះ មិនមែនមានតែកម្ពុជាទេដែលមានបិរមាណធ្លាក់ចុះ បើក្រឡេកទៅមើលថៃ និងវៀតណាមក្បែរខាងយើង ដែលសុទ្ធសឹងជាប្រទេសនា…

កសិពាណិជ្ជករ ប៊ូ ម៉ាន៖ ខ្ញុំដាំដំណាំដែលគេមិនសូវដាំ ព្រោះមិនសូវលំបាកប្រកួត​ប្រជែង​ទីផ្សារ

លោក ប៊ូ ម៉ាន ជាកសិពាណិជ្ជករមួយរូបនៅខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្តើមការដាំដុះដំណាំ៣ប្រភេទ គឺ ឪឡឹកលឿង ត្រសក់ផ្អែម និងពោតពណ៌ស្វាយ កាលពី១០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ