ការនាំចេញទៅជប៉ុន

កម្ពុជាធ្លាក់ចុះការនាំចេញទៅជប៉ុនជិត ៧% នៅ១០ខែ ឆ្នាំ២០២០


ក្នុងរយៈពេល១០ខែដំបូងដើមឆ្នាំ ២០២០ នេះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ១ពាន់៣រយ លានដុល្លារធ្លាក់ចុះជិត៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ខណៈដែលជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជិត៤០០ លានដុល្លារ ។ នេះ បើតាមទិន្នន័យពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)
ដោយ

ទំហំទឹកប្រាក់​នៃការនាំចេញ​របស់កម្ពុជា​ទៅជប៉ុន​ចាប់ពីខែមករា ដល់​ដំណាច់​ខែតុលា ឆ្នាំ២០២០នេះ បង្ហាញពី​ការធ្លាក់ចុះ​គួរឲ្យកត់​សម្គាល់ ប៉ុន្ដែ តួលេខ​នៃការទំហំ​ទឹកប្រាក់​នាំចេញនេះ នៅតែមាន​ខ្ពស់​ជាង ប្រទេសឡាវ និងមីយ៉ានម៉ា ដដែល ក្នុងចំណោម​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ដែលបាន​ធ្វើការនាំចេញ​ទៅ​ជប៉ុនដូចគ្នា។

ក្នុងចំណោមប្រទេស​ដែលជាសមាជិកអាស៊ាន​ដែលបាន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន សុទ្ធតែ​បានបង្ហាញ​ពីអត្រាតួលេខ​នាំចេញ​ធ្លាក់ចុះ​ដូចៗគ្នា រួមទាំងកម្ពុជាផង ខណៈប្រទេស​សិង្ហបុរី​នៅរក្សា​បានអត្រា​នាំចេញ​កំណើន​វិជ្ជមាន​ល្អជាង​គេជុំវិញ ១២ភាគរយ។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានគូសបញ្ជាក់ថា បញ្ហាធំ​ដែលធ្វើឲ្យ​កម្ពុជា​នាំចេញ​ទៅប្រទេស​ជប៉ុន​មានការធ្លាក់ចុះ​នាពេលនេះ គឺដោយសារតែ​បញ្ហា​កូវីដ ១៩ ដែលធ្វើឲ្យ​ជប៉ុន​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​មិនចាំបាច់ រួមមាន​គ្រឿង​អេឡិចត្រូនិច សម្លៀកបំពាក់ កង់ និងរថយន្ត​ជាដើម។

ទោះយ៉ាងណា ឯកឧត្តម ស៊ាង ថៃ កត់សំគាល់ឃើញថា ក្នុងចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំងអស់​មានតែសិង្ហបុរី​ទេ ដែល​រក្សាកំណើន​នាំចេញល្អ ដែលអាច​សន្និដ្ឋានបានថា ការនាំចេញ​ផលិតផល​កសិកម្ម​ទៅជប៉ុន​នាអំឡុងពេលនេះ ពីប្រទេសស​មាជិកអាស៊ាន គឺមានការថមថយ ខណៈសិង្ហបុរី​មិនមែន​ជាប្រទេស​កសិកម្ម​បែរ​ជាការនាំចេញ​មាន​កំណើន​ទៅវិញ ដែលនេះ សបញ្ជាក់​ឲ្យឃើញថា ជប៉ុនកំពុង​ត្រូវការ​វត្ថុធាតុដើម​ផលិត​ច្រើន​នាពេលនេះ។

ឯកឧត្តមបានគូបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​តែងតែ​អំពាវនាវ​ដល់ប្រទេស​អ្នកបញ្ជា​ទិញ​ពីកម្ពុជាទាំងអស់ឲ្យ​នៅតែបន្ត​ជួយទិញ​ផលិតផល​ពីកម្ពុជា​ដូចធម្មតា បើទោះបីជា ស្ថិតក្នុង​ស្ថានភាព​ជំងឺកូវីដ ១៩ នៅបន្ត​រាតត្បាត​ក៏ដោយចុះ ប្រទេស​អ្នកបញ្ជាទិញ​នៅតែ​បន្ត​ជួយទិញ ដែលធ្វើឲ្យ​ការនាំចេញ​របស់កម្ពុជា​ទៅកាន់​ប្រទេស​មួយចំនួន​ផ្សេងទៀត​នៅតែ​មាន​កំណើនល្អ។

ផលិតផល​សំខាន់ៗ ដែលកម្ពុជា​បាននំាចេញ​ទៅជប៉ុន​មាន​ដូចជា​ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំ​ម៉ាស៊ីន​អគ្គិសនី។ ចំណែកឯ កម្ពុជាមាន​តម្រូវការ​នាំចូល​ពីជប៉ុនមកវិញ គឺផលិតផល​គ្រឿងម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ​ រថយន្ត គ្រឿងអេឡិចទ្រូនិក គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និងគ្រឿង​បរិក្ខា​សម្រាប់​លំនៅដ្ឋាន​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខណៈ​​កូវីដ-១៩​ឆ្លង​ចូល​ដល់​​សហគមន៍ សិស្សានុសិស្ស​​ត្អូញត្អែរ​ថា ការរៀនអនឡាញ​គឺជាការពិបាក​ម្ដងទៀត

ព័ត៌មាន
សិស្សានុសិស្សមួយ​ចំនួន បាន​និយាយ​​ថា ការ​សិក្សា​អនឡាញ​ជួប​ការលំបាក​ច្រើន រួមមាន សំឡេង​រំខាន ល្បឿន​អ៊ីនធើណែត​យឺត និង​បញ្ហា​បច្ចេកទេស…

វៀតណាម ចាយសល់ថវិកាជំនួយអភិវឌ្ឍន៍ផ្លូវការជាងពាក់កណ្តាល នៃផែនការឆ្នាំ ២០២០

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសវៀតណាម បានប្រើប្រាស់ថវិការបស់ជំនួយអភិវឌ្ឍន៍ផ្លូវការ ប្រមាណតែ ២៧០លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលស្មើនឹងប្រមាណតែ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ