វិស័យកសិកម្ម

អ្នកជំនាញថា កត្តាអាកាសធាតុ និងទីផ្សារធ្លាក់ចុះ កំពុងទាញទម្លាក់តម្លៃនាំចេញចេកអំបូងលឿងរបស់កម្ពុជា នៅឆ្នាំនេះ


របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ១១ខែ ឆ្នាំ២០២៤នេះ សម្រេចបានក្នុងតម្លៃទឹកប្រាក់ប្រមាណ ១៣៨លានដុល្លារប៉ុណ្ណោះ ថយចុះ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការដាំក្បាលចុះនៃការនាំចេញចេកអំបូងលឿងនេះ ត្រូវបានអ្នកវិនិយោគ និងអ្នកជំនាញផ្នែកសិកម្មមើលឃើញថា ដោយសារតែការប្រែប្រួលអាកាសធាតុ និងការធ្លាក់ថ្លៃផ្លែចេកស្រស់នៅលើទីផ្សារ ជាហេតុធ្វើឱ្យអ្នកផលិតក្នុងស្រុកបានកាត់បន្ថយបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។
វិស័យកសិកម្ម
ដោយ

អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញកសិកម្ម និងជាអ្នកនាំចេកអំបូងលឿងទៅកាន់ទីផ្សារអន្តរជាតិ បានគូសបញ្ជាក់ថា បរិមាណនាំចេញចេកអំបូងលឿង នៅរយៈពេល១១ខែ ឆ្នាំ២០២៤ មានចំនួនជាង ២៣ម៉ឺន៥ពាន់តោន និងមានការថយចុះជាង១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បើតាមអ្នកវិនិយោគក្នុងវិស័យកសិកម្ម រូបនេះ ការថយចុះនេះ កើតឡើងដោយតែការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យទិន្នផលចេកមានការថយចុះស្ទើរតែទូទាំងប្រទេស និងគួបផ្សំជាមួយតម្លៃចេកនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ថ្លៃផងនោះ ជាហេតុធ្វើឱ្យម្ចាស់ចម្ការមួយចំនួនរារែកក្នុងការបង្កើនការដាំដុះដំណាំចេកនៅឆ្នាំនេះ។

​ដោយឡែក លោកស្រី ហេង ដាវី ម្ចាស់កសិដ្ឋានចម្ការចេកនៃក្រុមហ៊ុន ឡុង ស្រេង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា តម្លៃចេកអំបូងលឿងនៅក្នុងឆ្នាំនេះ បានធ្លាក់ថ្លៃបន្តិចបន្តួចដោយសារមានការប្រកួតប្រជែងពីបណ្ដាប្រទេសផ្សេងៗ។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋាន ដែលមានផ្ទៃដីដាំដុះចេកប្រមាណ៥០០ ហិកតា រូបនេះ បានអះអាងថា ក្រុមហ៊ុន នៅតែមានផែនការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបានជាង២ម៉ឺនតោន នៅឆ្នាំ២០២៥។

​បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២៤នេះ ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅទីផ្សារអន្តរជាតិ មានទំហំតម្លៃសរុប ១៣៨លានដុល្លារ បានថយចុះ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសចិន គឺជាទីផ្សារធំជាងគេ ដែលទិញចេកពីកម្ពុជា ក្នុងទំហំ ១៣១លានដុល្លារ បន្ទាប់មកទីផ្សារប្រទេសជប៉ុន មានទំហំថវិកាជាង៥លានដុល្លារ។ ក្រៅពីនេះក៏មានទីផ្សារប្រទេសវៀតណាម ថៃ និងសាធារណរដ្ឋកូរ៉េ ផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងការនាំចូលសម្ភារសំណង់កើនឡើង ពិតជាឆ្លុះបញ្ចាំងពីការងើបឡើងនៃវិស័យសំណង់នៅឆ្នាំនេះ ឬយ៉ាងណា?

របាយការណ៍ថ្មីចុងក្រោយពីធនាគារជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេលជិតពេញ១ឆ្នាំ២០២៤ ការផ្ដល់ឥណទាន ក្នុងវិស័យសំណង…

សហគមន៍នេសាទត្រពាំងសង្កែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តកំពត ដែលអាចផ្តល់ប្រាក់ចំណូលដល់ប្រជានេសាទរាប់រយដុល្លារក្នុង១ខែ

សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ គ្របដណ្តប់ដោយដើមកោងកាងដ៏ទាក់ទាញមួយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួរមើលរំលេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ