កម្ពុជានាំចេញកសិផលតម្លៃជាង ២,៥ ពាន់លានដុល្លារ

កម្ពុជានាំចេញកសិផលតម្លៃជាង ២,៥ ពាន់លានដុល្លារ ក្នុងបរិមាណជាង៤លានតោន នៅពាក់កណ្ដាលឆ្នាំ២០២១


កម្ពុជាសម្រេចបានការនាំចេញកសិផលតម្លៃជាង ជាង៤លានតោន ទៅកាន់ទិសដៅ៦២ប្រទេសនៅ៦ខែដំបូងនៅឆ្នាំ២០២១ ដោយមានការកើនឡើងជាង ៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០ និងមានតម្លៃគិតជាទឹកប្រាក់ប្រមាណជាង ២,៥ពាន់ដុល្លាអាមេរិក ។ នេះបើយោងតាមទិន្នន័យពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្ពុជាសម្រេចបានការនាំចេញកសិផលតម្លៃជាង ជាង៤លានតោន ទៅកាន់ទិសដៅ៦២ប្រទេសនៅ៦ខែដំបូងនៅឆ្នាំ២០២១
ដោយ

ឯកឧត្តម វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី៣០ ខែមិថុនា ថា រយៈពេល៦ខែមកនេះ កសិផលសំខាន់ៗ​ដែលបាននាំចេញ​មានដូចជាស្រូវ អង្ករ និងកសិផលក្រៅពីស្រូវ-អង្ករជាច្រើនទៀត។

ការនាំចេញអង្ករមានបរិមាណចំនួន ២៨ម៉ឺនតោន មានការថយចុះចំនួន ១១ម៉ឺនតោន (២៩,៤៧%) បើធៀបនឹងការនាំចេញក្នុងរយៈដូចគ្នា កាលឆ្នាំ២០២០​ បើគិតជាទឹកប្រាក់ចំនួនជាង ២៣៧ ដុល្លាអាមេរិក ។ ក្នុងនោះកម្ពុជាបាននាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបចំនួន២០ប្រទេស ក្នុងបរិមាណ ៦៧ពាន់តោន,​ ចិនមានប្រមាណ ១៤ម៉ឺនតោន, ទិសដៅអាស៊ាន​ចំនួន ៥ប្រទេស ក្នុងបរិមាណ ២៧ពាន់តោន​ និងប្រទេសចំនួន២១ទៀត មានបរិមានសរុប ៤២ពាន់តោន។ ពាក់ព័ន្ធនឹងការនាំចេញអង្ករនេះ មានក្រុនហ៊ុនចំនួន ៥៦ក្រុមហ៊ុន ដែលបាននាំចេញអង្ករនេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម​គូសបញ្ជាក់ថា ការនាំចេញអង្ករមានការថយចុះ ២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិ​មានការធ្លាក់ចុះ​ពិសេសនៅ​សហគមន៍អឺរ៉ុប។

បើតាមរបាយការណ៍ដដែលនេះ ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និង ប្រទេសអារ៉ាប់រួម មានចំនួនប្រមាណ ១,៧លានតោន មានការកើនឡើង​ចំនួន ៧០ម៉ឺនតោន (៧២,១២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ជាង ២៧៩ ដុល្លាអាមេរិក។​

ទន្ទឹមនឹងនេះ ការនាំចេញកសិកផលក្រៅពីស្រូវ-អង្ករមានចំនួន ៣លាន ២៧ម៉ឺនតោន ស្មើនឹងទឹកប្រាក់​ប្រមាណ ២ពាន់លាន​​ដុល្លាអាមេរិក។ ក្នុងនោះ មានដូចជា ចំណិតដំឡូងមីក្រៀម,​ ដំឡូងមីស្រស់,​ កាកសំណល់ដំឡូងមី,​ គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្តែកបាយ,​ គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែក្រូចថ្លុង, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ, ទឹកស៊ីរ៉ូស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែចម្រុះផ្សេងៗ និង ផលិតផលចំនួន ៦២មុខទៀត។

ដ្បិតថាកម្ពុជា កំពុងជួបបញ្ហាកូវីត ១៩ តែសកម្មភាពបង្កបង្កើនផល នៅតែមមាញឹក និងមានការកើន​ឡើង​បើធៀបនឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២១៕

អត្ថបទ៖ ស៊ើង និមល់ (អ្នកហាត់ការយកព័ត៌មានសេដ្ឋកិច្ច) 

None



អត្ថបទបន្ទាប់


GDP វៀតណាមបន្ដកើនឡើងជិត៧% នៅត្រីមាសទី២ ឆ្នាំ២០២១ ទោះកូវីដ-១៩បន្ដរំខានក្ដី

រដ្ឋាភិបាលវៀតណាមបានបង្ហាញរបាយការណ៍ ស្តីពីផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងត្រីមាសទី២ ឃើញថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់វៀតណាម នៅ…

យុទ្ធនាការ #CreateKindess #ធ្វើអំពើល្អ លើ TikTok

កម្មវិធីTikTok ដែលជាកម្មវិធីបង្កើតវីដេអូខ្លីៗជាមួយនិងបេសកកម្ម ដើម្បីជម្រុញគំនិតច្នៃប្រឌិតនិងនាំយកភាពរីករាយ នៅថ្ងៃនេះបានដាក់ដំណើរការយុទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ