GDP វៀតណាមបន្ដកើនឡើងជិត៧%

GDP វៀតណាមបន្ដកើនឡើងជិត៧% នៅត្រីមាសទី២ ឆ្នាំ២០២១ ទោះកូវីដ-១៩បន្ដរំខានក្ដី


រដ្ឋាភិបាលវៀតណាមបានបង្ហាញរបាយការណ៍ ស្តីពីផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងត្រីមាសទី២ ឃើញថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់វៀតណាម នៅតែបន្តកើនឡើងខ្ពស់ ក្នុងរង្វង់ជិត៧%ទៀត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីប្រទេសនេះ កំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩បន្ដរាតត្បាតយ៉ាងណាក្តី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន នីកេ Nikkei។
GDP វៀតណាមបន្តកើនឡើងឥតឈប់ឈរ

ការ​កើនឡើង​នៅ​ផលិតផល​ក្នុងស្រុក​សរុប GDP របស់​វៀតណាម​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ហាណូយ អះអាង ដោយ​សុទិដ្ឋិនិយម​ថា ជា​ញ្ញា​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ជាតិ​នៅ​ពេញ​មួយ​ឆ្នាំ​នេះ ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ នៅ​តែ​បន្ត​រីក​ចម្រើន ជា​ពិសេស​លើ​ការ​នាំ​ចេញ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង ផលិតផល​ឧស្សាហកម្ម​ផ្សេង​ទៀត បើ​ទោះបីជា​មានការ​រីក​រាលដាល​កូ​វី​ដ​-១៩ ក្នុង​ចំណោម​កម្មករ​រោងចក្រ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ក៏​ដោយ​។

ជាក់ស្តែង ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​សហរដ្ឋអាមេរិក ក្នុង​៦​ខែ​ឆ្នាំ​២០២១​បាន​ហក់​ឡើង​ដល់​ទៅ​ជាង​៤០% ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ការ​នាំ​ចេញ​សរុប​ជា​រួម​ក៏​បាន​កើនឡើង​ជិត ៣០%​ដូច​គ្នា ស្មើនឹង​ទឹកប្រាក់​ជិត ១៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ថា ក្នុង​ទំហំ​នាំ​ចេញ​នេះ ផលិតផល​របស់​ក្រុមហ៊ុន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​និង​គ្រឿង​អេ​ឡិច​ត្រូ​និក​កូរ៉េ​ខាងត្បូង សាំ​សុង តំណាង​ឲ្យ​ជាង ២០%​នៃ​ទំហំ​នាំ​ចេញ​ទាំងអស់ ស្រប​ពេល​ដែល​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ផ្សេង​ទៀត​ទៅ​កាន់​អឺរ៉ុប​ក៏​បាន​កើនឡើង​ផង​ដែរ ដោយសារ​តែ​វៀតណាម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​២០២០​។

ទោះបីជា​កូ​វី​ដ​១៩​ប្រភេទ​ថ្មី ឌែ​លតា មានការ​រីក​រាលដាល​នៅ​តាម​បណ្តា​រោងចក្រ និង​សហគ្រាស​ផលិត និង ផ្គត់ផ្គង់​វត្ថុធាតុដើម​នៅ​ខេត្ត​បាក់​ហ្សា​ង និង បាក់​នេ​ញ ភាគ​ខាងជើង​ប្រទេស​វៀតណាម កាលពី​ចុង​ខែមេសា ក្តី  ប៉ុន្តែ​ការ​នាំ​ចេញ​របស់​វៀតណាម​នៅ​តែ​រក្សា​បាន​ភាព​ធន់ ដែល​បាន​ដឹកនាំ​សេដ្ឋកិច្ច​របស់​វៀតណាម​ឈាន​ទៅ​រក​កំណើន​ល្អ​។

សូម​បញ្ជាក់​ថា សេដ្ឋកិច្ច​វៀតណាម​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១ មាន​កំណើន ៥,៦% ខណៈ​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ព្យាករ​កាលពី​ខែមេសា​ថា សេដ្ឋកិច្ច​វៀតណាម​នឹង​មាន​កំណើន​ដល់​ជិត ៧%​នៅ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចរន្ដទេសចរណ៍ពិភពលោក នឹងបន្ដដុនដាបរហូតដល់ឆ្នាំ២០២៣?

ព័ត៌មាន
ចរន្តនៃវិស័យទេសចរណ៍អន្តរជាតិ នឹងស្ថិតតែបន្តដុនដាបទៀត សម្រាប់ពេញមួយឆ្នាំ២០២១នេះ ដែលបណ្តាលឲ្យពិភពលោកខាតបង់ទឹកប្រាក់អស់ជិត ២,៤ ទ្រីលានដុល្…

កម្ពុជានាំចេញកសិផលតម្លៃជាង ២,៥ ពាន់លានដុល្លារ ក្នុងបរិមាណជាង៤លានតោន នៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
កម្ពុជាសម្រេចបានការនាំចេញកសិផលតម្លៃជាង ជាង៤លានតោន ទៅកាន់ទិសដៅ៦២ប្រទេសនៅ៦ខែដំបូងនៅឆ្នាំ២០២១ ដោយមានការកើនឡើងជាង ៨៤ភាគរយ បើធៀបនឹងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ