ផលនេសាទទឹកសាប​​កម្ពុជា ២០២០

រដ្ឋមន្ត្រីកសិកម្មថា ផលនេសាទទឹកសាបឆ្នាំ២០២០ ធ្លាក់ចុះ តែការធ្វើវារីវប្បកម្មកើនឡើង!


រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅឆ្នាំ២០២០នេះ ចំពោះផលនេសាទក្នុងដែននេសាទនឹងសម្រេចបានប្រមាណ ២៦ម៉ឺន៨ពាន់​តោន​ប៉ុណ្ណោះ ខណៈដែលកាល​ពីឆ្នាំ២០១៩ មានដល់ទៅ​ជាង ៣២ម៉ឺន៦ពាន់​តោន ពោលគឺ​ធ្លាក់ចុះជាង​៥ម៉ឺន៨ពាន់​តោន។ ទោះយ៉ាងណា ផលដែល​បានមកពីការធ្វើវារីវប្បកម្មវិញបានបង្ហាញពីកំណើនល្អនៅឆ្នាំ២០២០ ពោលគឺកើនដល់ទៅ ៣០% បើធៀបនឹងឆ្នាំ២០១៩។
រដ្ឋមន្ត្រីកសិកម្មថា ផលនេសាទទឹកសាបឆ្នាំ២០២០ ធ្លាក់ចុះ តែការធ្វើវារីវប្បកម្មកើនឡើង! (រូបភាព៖ ហ្វេសប៊ុក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម)
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានថ្លែង​នាពេល​ថ្មីៗនេះថា គិតជា​ផល​ចាប់​ទឹកសាប​សរុប​នៅក្នុង​ឆ្នាំនេះ អាចមាន​កម្រិត​ទាប​ជាង​ឆ្នាំកន្លងទៅ ប្រមាណ ១៣% ដោយ​សារ​តែកម្ពស់​ទឹក​ទន្លេ​មេគង្គ​ស្ថិត​ក្នុង​កម្រិត​ទាប​ ហើយបាន​អូសបន្លាយ​ជាងមួយខែ​មកហើយ។

ឯកឧត្តម​បន្ថែមថា រដ្ឋបាបាល​ជលផល​បាន​ព្យាករ​ផល​ចាប់​សរុប​តាម​ដាយ​ត្រី សម្រាប់​ឆ្នាំ២០២០នេះ អាចនឹង​ទាបជាង​ឆ្នាំ២០១៩ ប្រហែល​៣១% ពី​ជាង​ ១ម៉ឺន​៤ពាន់តោន មកនៅត្រឹម​ ៩ពាន់​៩រយ​តោន​ប៉ុណ្ណោះ​នៅឆ្នាំនេះ។

ចំពោះ​ផល​នេសាទក្នុង​ដែន​នេសាទ​វិញ​ នៅឆ្នាំ២០២០នេះ នឹងមាន​ប្រមាណ​តែ ជាង​៣២ម៉ឺន​៦ពាន់តោន ពោលគឺ​មានទាបជាង​ឆ្នាំ២០១៩ ដល់ទៅ៥ម៉ឺន​៨ពាន់តោន។ 

យ៉ាងណាក៏ដោយចុះ បើមើល​ទៅលើ​ផល​ដែលទទួបាន​ពីការ​ធ្វើ​វារីវប្បកម្ម​វិញ​មានការកើនឡើង​ដល់ទៅ ៣០% បើធៀបនឹង​ឆ្នាំ២០១៩ មាន​តែ​ជាង​៣០ម៉ឺន​៧ពាន់តោន ហើយឆ្នាំ២០២០នេះ មានដល់ទៅ​ជាង​៤០ម៉ឺនតោន។

ឯកឧត្តម វេង សាខុន អះអាងថា តួលេខនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អនុវិស័យ​វារីវប្បកម្ម បាននិងកំពុង​បំពញ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​ឲ្យទីផ្សារក្នុងស្រុក ជំនួស​ឲ្យ​ផល​នេសាទ​ដាយ​ត្រី និងផល​នេសាទ​ក្នុង​ដែន​នេសាទ។៕

None



អត្ថបទបន្ទាប់


ក្រុងប៉ាតាយ៉ារបស់ថៃ ប្រកាសលុបចោលការប្រារព្ធពិធីឆ្លងឆ្នាំសកល ព្រោះបារម្ភការឆ្លងកូវីដ-១៩

សាលាក្រុងប៉ាតាយ៉ា បានសម្រេចលុបចោលការរៀបចំពិធីឆ្លងឆ្នាំសកលឆ្នាំ២០២០ ដោយបារម្ភអាចនឹងកើតមានករណីឆ្លងរលកទី២ នៃមេរោគកូវីដ-១៩ បន្ទាប់ពីមានក…

ឧស្សាហកម្មរោងកុននៅកូរ៉េខាងត្បូង កំពុងរងទុក្ខធ្ងន់ធ្ងរ ដោយសារតែកូវីដ-១៩

មេរោគរាតត្បាតកូវីដ-១៩ កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មរោងភាពយន្ដនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយយោងទៅតាមព្យាករណ៍របស់ស្ថាប័នជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ