ផលនេសាទ

កម្ពុជានាំចេញផលនេសាទស្រស់ក្នុងរយៈពេល ៩ខែឆ្នាំ២០១៩ នៅតែដាំក្បាលចុះ


ការនាំចេញផលនេសាទស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០១៩នេះ សម្រេចបាន ៧ពាន់តោន ស្មើនឹងជាង ៤៦ភាគរយនៃផែនការ ១,៥ ម៉ឺនតោន ដោយបានធ្លាក់ចុះប្រមាណ ៦០ តោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
កម្ពុជានាំចេញផលនេសាទស្រស់ក្នុងរយៈពេល ៩ខែឆ្នាំ២០១៩ នៅតែដាំក្បាលចុះ
ដោយ

ដោយឡែក ផលនេសាទកែ​ច្នៃវិញ​សម្រេចការនាំចេញ​បានជិត ៤ពាន់តោន ស្មើនឹងជិត ៨០ភាគរយ​នៃផែនការ ៥ពាន់តោន កើនឡើង១០តោន បើធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះបើយោងតាម​របាយការណ៍​ពីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ។

របាយការណ៍​ក្រសួង​កសិកម្ម ដដែលបាន​បង្ហាញថា ក្នុងអំឡុងពេល​ជាមួយគ្នានេះដែរ ការធ្វើ​អាជីវកម្ម នេសាទ​ទឹកសាប​បានបង្ហាញ​ពីតួលេខ​ថយចុះ ចំណែកឯអាជីវកម្ម​នេសាទសមុទ្រ​វិញ បានបង្ហាញពីតួលេខ​កើនឡើង។ ចំណែកឯផលនេសាទ​កែច្នៃក៏បានបង្ហាញ​ពីការកើនឡើង​ផងដែរ រាប់ទាំង​ការកែច្នៃ​ផលនេសាទ​ទឹកសាប ផលនេសាទសមុទ្រ និងការកែច្នៃ​ផលិតទឹកត្រីផង។

របាយការណ៍បញ្ជាក់ថា ការកែច្នៃផល​នេសាទទឹកសាប នៅរដូវនេសាទ​អនុវត្ត​បានជាង ៤,៣​ពាន់តោន កើនឡើង ១០០តោនបើប្រៀបធៀប​នឹងឆ្នាំមុន។ ចំណែកផលនេសាទ​សមុទ្រវិញ សម្រេចបាន​ជាង៨,៤ ពាន់តោន កើនឡើង៤៥ តោន និង ការផលិត​ទឹកត្រី​សម្រេចបាន​ជាង ៤៧ លានលីត្រ កើនលើស​ឆ្នាំមុន១លានលីត្រ។

ចំណែកអាជីវកម្មនេសាទវិញ បានបង្ហាញពីការថយចុះ​ ដោយក្នុងនោះ​នេសាទទឹកសាប ​ លក្ខណៈគ្រួសារ​ក្នុងដែន​នេសាទអនុវត្ត​បានជាង ១៩ ម៉ឺនតោនថយចុះជាង ៣ពាន់តោន និង នេសាទគ្រួសារ​តាមវាលស្រែ​អនុវត្តបាន​ជាង ៦ម៉ឺនតោន ថយចុះជាង ១ម៉ឺនតោន ​ខណៈអាជីវកម្ម​នេសាទ​សមុទ្រ​សម្រេចបាន​ជាង ៨,៨ ម៉ឺនតោន កើនលើសឆ្នាំមុន​២៥០តោន។

គួរបញ្ជាក់ថា ការប្រមូលចំណូល​ពីសេវាផ្សេងៗ​នៅក្នុងវិស័យ​ជលផល​កម្ពុជា​ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០១៩ នេះ ប្រមូល​ប្រាក់ចំណូល​បានជាង ៤៥៤លានលានរៀល ស្មើនឹងជាង ១៤ភាគរយ នៃផែនការ​ ៣ពាន់លានរៀល ធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ២០១៨ ថយចុះ ៨០០ លានរៀល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនស្នើសុំវិនិយោគនៅប្រទេសថៃកើនឡើង ១០០%

ព័ត៌មាន
ការដាក់ពាក្យស្នើសុំវិនិយោគរបស់ ក្រុមហ៊ុនចិន ចូលមកកាន់ ប្រទេសថៃ បន្តកើនឡើងឥតឈប់ឈរ រហូតដល់ទៅជាង ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល…

ថៃ នឹងចរចាជាមួយ អាមេរិក លើការផ្អាកការអនុគ្រោះពន្ធអាហារសមុទ្រ

ព័ត៌មាន
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធចាន់អូចា នឹងធ្វើការចរចាគ្នាជាមួយនឹង តំណាងមកពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ