ការដឹកជញ្ជូនទំនិញ

ក្រុមហ៊ុន វីរៈប៊ុនថាំ៖ ទំនិញជាង៥០០តោន ដែលជាប់គាំង ត្រូវបានដឹករំដោះចេញបន្តបន្ទាប់!


ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង ទំនិញ ដ៏ធំមួយនៅកម្ពុជា គឺ ក្រុមហ៊ុន វីរៈប៊ុនថាំ បានឲ្យដឹងថា ទំនិញប្រមាណជាង ៥០០តោន បានជាប់គាំងនៅអំឡុងពេលនៃការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប៉ុន្តែ ក្រោយរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តមក ទំនិញដែលបានកកស្ទះទាំងនោះ ក៏បានដឹកចេញទៅតាមគោលដៅជាបណ្តើរៗហើយ បើទោះជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅតែបន្តដដែលក្តី។
ក្រុមហ៊ុន វីរៈប៊ុនថាំ៖ ទំនិញជាង៥០០តោន ដែលជាប់គាំង ត្រូវបានដឹករំដោះចេញបន្តបន្ទាប់!
ដោយ

នៅប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមបានផុសរិះគន់ខ្លាំងៗ ទាក់ទងនឹងសេវាដឹកជញ្ជូនទំនិញ ដែលផ្ញើឆ្លងខេត្ត-ក្រុង មានសភាពយឺតយ៉ាវ រហូតដល់ធ្វើឲ្យមុខទំនិញខ្លះត្រូវបានខូចខាតពេលទៅដល់ដៃអ្នកទទួល។

ជុំវិញនឹងបញ្ហានេះ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស (VIRAK BUNTHAN EXPRESS) បានប្រាប់ក្រុមការងារ សារព័ត៌ាមាន ខេមបូណូមីស ថាក្រុមហ៊ុនរបស់លោកបានជួបប្រទះនូវការលំបាកច្រើននៅអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដោយសារតែ បញ្ញើទំនិញមានការកើនឡើងខ្លាំង តែការដឹកជញ្ជូនពីទីតាំងមួយទៅទីតាំងមួយទៀតមានការរាំងស្ទះខ្លាំង។

អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនរូបនេះ បានទទួលស្គាល់ថា ការដឹកជញ្ជូនពិតមានការយឺតយ៉ាវខ្លាំង និងបានធ្វើឲ្យទំនិញរបស់អតិថិជនមួយចំនួនខូចគុណភាព នោះក៏ព្រោះតែទំនិញមានច្រើន ហើយការដឹកជញ្ជូនរាំងស្ទះដោយសារវិធានការបិទខ្ទប់។

លោក សួរ វីរៈ បានបន្ថែមថា ចំពោះការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ មិនសូវមានការលំបាកពេកទេ ដោយសារមានការយោគយល់ពីអាជ្ញាធរ ប៉ុន្តែអ្វីដែលលំបាកខ្លាំង គឺបញ្ញើទំនិញពីខេត្តមករាជធានីភ្នំពេញ និងពីភ្នំពេញទៅខេត្តវិញ។ ប៉ុន្ដែ លោកសួរ វីរៈ បញ្ជាក់ថា បញ្ហានេះ ត្រូវបានដោះស្រាយមួយចំនួនធំ ដោយសាររាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត។

សូមជម្រាបថា ការបន្តអូសបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាពិសេសការឆ្លងនៅក្នុងសហគមន៍ នៅតែបន្តអូសបន្លាយ ដោយក្នុងមួយថ្ងៃៗ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ ខណៈដែលចំនួនអ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុប​លេងធម៌ក្ដៅ​មែនទែនហើយ ដោយ​បានដាក់ពាក្យប្ដឹងក្រុមហ៊ុន AstraZeneca ព្រោះតែ​ផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់ចំនួន

ព័ត៌មាន
គណៈកម្មការអឺរ៉ុប បានបញ្ជាក់នៅថ្ងៃចន្ទ ទី ២៦ ខែមេសា ឆ្នាំ២០២១ថា ខ្លួនបានសម្រេចដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថរបស់អង…

កូវីដ-១៩ នៅថៃ ៖ ប្រជាជន​និងក្រុមប្រឆាំងទាមទារឲ្យរដ្ឋមន្ត្រី​សុខាភិបាល​ចុះចេញពីតំណែង

ព័ត៌មាន
ចំនួន​អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ មិនទាន់មានការស្រាកស្រាន្ដនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ ។ ជាក់ស្ដែង ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ