បញ្ហាកំពង់ផែសកល

ការកកស្ទះកំពង់ផែសកលនឹងបន្តរហូតដល់ឆ្នាំ ២០២៣ នៅចំពេលការដឹកជញ្ជូនកំពុងកើនឡើងខ្ពស់


ក្រុមថ្នាក់ដឹកនាំផ្នែកភស្តុភារនៅសិង្ហបុរីបានអះអាងថា អ្នកប្រើប្រាស់សេវាដឹកជញ្ជូនតាមនាវាគួរតែធ្វើកិច្ចសន្យារយៈពេលវែង ដើម្បីរក្សាស្ថិរភាពតម្លៃដឹកជញ្ជូន ខណៈការកកស្ទះកំពង់ផែសកលនឹងបន្តរហូតដល់យ៉ាងហោចណាស់នៅដើមឆ្នាំ ២០២៣ ស្របពេលដែលអត្រាដឹកជញ្ជូនទំនិញកំពុងកើនឡើងផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ក្រុមថ្នាក់ដឹកនាំផ្នែកភស្តុភារនៅសិង្ហបុរីបានអះអាងថា អ្នកប្រើប្រាស់សេវាដឹកជញ្ជូនតាមនាវាគួរតែធ្វើកិច្ចសន្យារយៈពេលវែង ដើម្បីរក្សាស្ថិរភាពតម្លៃដឹកជញ្ជូន
ដោយ

ការផ្ទុះឡើងនៃមេរោគ កូវីដ១៩ បានពន្យារពេលការដឹកជញ្ជូនកប៉ាល់ចាប់តាំងពីឆ្នាំ ២០២០ ដោយជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែន និង ការបិទខ្ទប់នៅទីក្រុងស៊ាងហៃបានបន្ថែមការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលកាន់តែខ្លាំងនៅឆ្នាំនេះ។

លោក Peter Sundara ប្រធានផ្នែកដឹកជញ្ជូនទំនិញតាមសមុទ្រសកលនៃក្រុមហ៊ុន Visy Industries បានអះអាងថា ការកកស្ទះនាពេលបច្ចុប្បន្ននេះមិនត្រឹមតែកំពង់ផែប៉ុណ្ណោះទេ ថែមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកផងដែរ ខណៈការកកស្ទះទាំងនោះ យ៉ាងហោចណាស់នឹងអូសបន្លាយរហូតដល់ត្រីមាសទី១ក្នុងឆ្នាំ ២០២៣ ។

អ្នកជំនាញផ្នែកដឹកជញ្ជូនរូបនេះ បានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់សេវាដឹកជញ្ជួនចុះកិច្ចសន្យារយៈពេលវែង ជាមួយម្ចាស់កប៉ាល់ ដើម្បីជម្នះលើបញ្ហានៃតម្លៃប្រែប្រួល និង កត្តាផ្សេងៗទៀត នៅចំពេលដែលការកកស្ទះនេះអាចនឹងអូសបន្លាយរយៈពេលយូរទៀត។

លោក Eric Jin ប្រធានផ្នែកគាំទ្រការវិនិយោគនៅក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារឧស្សាហកម្ម BMT Asia Pacific បាននិយាយថា ការកើនឡើងថ្លៃដឹកជញ្ជូន និង ពេលវេលាដឹកជញ្ជូនយូរ វានឹងក្លាយជាប្រក្រតីភាពថ្មីមួយនៅពេលខាងមុខសម្រាប់ឧស្សាហកម្មដឹកជញ្ជូន។

គួរជម្រាបថា អត្រានៃការឡើងថ្លៃដឹកជញ្ជូនតាមច្រកផ្សេងៗក្នុងឆ្នាំនេះ ជាមួយនឹងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និង ការកកស្ទះនៅតាមកំពង់ផែ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទូទាំងពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក និង ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឥណ្ឌានឹងវិនិយោគប្រាក់ ៣០ពាន់លានដុល្លារទៅក្នុងវិស័យបច្ចេកវិទ្យា និងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប

ព័ត៌មាន
អ្នកការទូតកំពូលរបស់ប្រទេសឥណ្ឌាប្រចាំនៅកោះតៃវ៉ាន់បានអះអាងថា ប្រទេសឥណ្ឌានឹងចំណាយប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីកែលម្អឧស្សាហកម្មបច្ចេកវ…

វេរលុយពីថៃបានភ្លាមៗតាមរយៈ DeeMoney មកកាន់ អេ អឹម ខេ!

ព័ត៌មាន
អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការជាមួយក្រុមហ៊ុន DeeMoney ដើម្បីផ្ដល់ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ