ការពិចារណាក្នុងការបោះបណ្ណបំណុលរបស់រដ្ឋលក់នៅក្នុងស្រុកនេះត្រូវបាន ឯកឧត្តម វង្សី វិស្សុត ពន្យល់ថាជាគោលដៅ ដើម្បីប្រមូលមូលនិធិថវិកាទាំងនោះទៅធ្វើការវិនិយោគក្នុងវិស័យរដ្ឋសម្រាប់រយៈពេលវែង ហើយវាក៏ជាផ្នែកមួយជួយដោះស្រាយពេលរដ្ឋាភិបាលជួបប្រទះបញ្ហា ខ្វះសាច់ប្រាក់ អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើងផងដែរ។
ទោះយ៉ាងណា ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មូលហេតុដែលរដ្ឋមិនធ្វើការបោះបណ្ណបំណុលភ្លាមៗ ក៏ដោយសារតែកម្ពុជានៅមាន លទ្ធភាពអាចខ្ចីពីក្រៅប្រទេសបានជាមួយនឹងអត្រាការប្រាក់ទាប បើធៀបនឹងកម្ចីក្នុងស្រុកដែលមានការប្រាក់ខ្ពស់ ខណៈការរៀបចំទីផ្សារនៅមិនទាន់ដើរទៅរលូននៅឡើយ។
របាយការណ៍ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងដែរថា គិតត្រឹមបំណាច់ឆ្នាំ២០២០ សន្មិធិបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា មានចំនួនជាង៨ពាន់៨រយលានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើនខ្ចីពី ប្រទេសចិន ជប៉ុន កូរ៉េ និងបំណុលទ្វេភាគីផ្សេងៗទៀត។ ចំណែកឯបំណុលសាធារណៈក្នុងប្រទេសវិញ ត្រូវបានរាជរដ្ឋាភិបាលទូទាត់បញ្ចប់កាលពីដើមខែកុម្ភៈឆ្នាំ២០២០រួចអស់ហើយ៕
សូមស្តាប់សេចក្តីរាយការណ៍បន្ថែមនៅព្រឹកស្អែក!