Advertisement
Advertisement
Advertisement
នយោបាយ-សិទ្ធិ​មនុស្ស-កម្ពុជា-អាមេរិក

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ យើង​កំពុង​តាមដាន​ការ​កាត់ក្តី​មេដឹកនាំ​​បក្ស​ប្រឆាំង​នៅ​កម្ពុជា


រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​ធ្នូ​នេះ ថា សហរដ្ឋ​អាមេរិក​កំពុងតែ​តាមដាន​ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​គ្រោង​នឹង​ធ្វើ​នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​ក្រោយ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo។
ដោយ
Advertisement

លោក Mike Pompeo បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន ថា ទណ្ឌកម្ម​ដែល​អាមេរិក​បាន​ដាក់​ចេញ​ប្រឆាំង​នឹង​មន្រ្តី​បរទេស​មួយ​ចំនួន​នៅ​សប្តាហ៍​នេះ គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​អាមេរិក​មាន​លក្ខណៈ​ពិសេស​ជាងគេ គឺ​ជា​ប្រជាជាតិ​មួយ​ដែល​ជឿជាក់​លើ​សិទ្ធិ​ស្មើគ្នា​សម្រាប់​មនុស្ស​គ្រប់គ្នា និង​ជា​ប្រជាជាតិ ដែល​បាន​កើត​ឡើង​ដើម្បី​ការពារ​សិទ្ធិ​ទាំង​នោះ​ផងដែរ។

លោក Mike Pompeo បាន​និយាយ​ដូច្នេះ​ថា «យើង​មិន​គ្រាន់តែ​និយាយ​ទេ យើង​ចាត់​វិធានការ​ដើម្បី​គាំទ្រ​ពួកគេ។ យើង​ការពារ​ពួកគេ នៅ​ជុំវិញ​ពិភពលោក ពីព្រោះ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ជា​ឧទាហរណ៍ យើង​កំពុង​តាមដាន​​ការកាត់​ក្តី​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា លោក កឹម សុខា។»

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កំណត់​កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ បន្ទាប់ពី​ជាប់​ឃុំ​និង​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ។

ការ​ជំនុំ​ជម្រះ​លោក កឹម សុខា នៅខែ​មករា ឆ្នាំ​ក្រោយ នឹង​កើត​ឡើង មុន​ពេល​សហគមន៍​អឺរ៉ុប​សម្រេច​ថា នឹង​ដក ឬ​មិន​ដក​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពី​កម្ពុជា នៅខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន បាន​និយាយ​កាល​ពី​ថ្ងែ​ទី១១ ខែ​ធ្នូ ថា ករណី​លោក កឹម សុខា នេះ គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ​ ហើយ​បាន​និយាយ​ថា ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​អាមេរិក គឺ​ល្អ បន្ទាប់​ពី​មាន​លិខិត​ឆ្លងឆ្លើយ​គ្នា​ថ្មីៗ​នេះ ជាមួយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។

សម្តេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​ត្រៀម​ប្រដាប់​វាយ​កូនគោល​ទៅ​ហើយ ព្រោះ​លោក ត្រាំ គាត់​ពូកែ​វាយ​កូនគោល។ ចង់ ឬ​មិន​ចង់ ខ្ញុំ​ទៅ​អាមេរិក​លើក​នេះ ខ្ញុំ​ទៅ​វាយ​កូនគោល​ឲ្យ​បាន ព្រោះ​ទៅ​អាមេរិក​ច្រើន​ដង​ហើយ អត់​ដែល​បាន​វាយ​កូនគោល​ទេ។ លើក​នេះ ទៅ​វាយ​កូន​គោល បើ​បាន​វាយ​ជាមួយ ត្រាំ បើ ត្រាំ មាន​ពេល គឺ​វាយ។»

សម្តេច ហ៊ុន សែន បាន​បន្ត​ថា «អញ​ទៅ​លេង​កូន​គោល ជាមួយ ត្រាំ អញ​ទៅ​ប្រជុំ​ជាមួយ ត្រាំ រឿង​អី ត្រាំ មក​សង្កត់​ ក ហ៊ុន សែន»៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី​"កំពុង​គិត”​ថា ឈប់​ទៅ​ពិនិត្យ​ជំងឺ​នៅ​បរទេស

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​ធ្នូ​នេះ ថា សម្ដេច​កំពុងតែ​គិត​ថា នឹង​ឈប់​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំង...

តំណាងវិនិយោគិនជប៉ុន៖ វិស័យកសិកម្មកម្ពុជា មានភាពអំណោយផលសម្រាប់ការវិនិយោគ

ព័ត៌មាន
ប្រធានសមាគមជប៉ុន-កម្ពុជា ដែលបានដឹកនាំ វិនិយោគិនជប៉ុនប្រមាណ ជិត​២០ ក្រុមហ៊ុនមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា នាពេលថ្មីៗនេះ បានអះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ