បទបញ្ជា​បន្ទាន់​របស់រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​នឹងបញ្ហា Covid-19

រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជា «ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស» សំដៅទប់ស្កាត់ការរាតត្បាត Covid-19


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចដាក់ចេញនូវបទបញ្ជាតឹងរឹងមួយ ដោយដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតបទបញ្ជាមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

បើតាម​ខ្លឹមសារ​នៃ​លិខិត​បទបញ្ជានោះ គឺ​ហាមឃាត់​ការធ្វើដំណើរ​នៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរ ឆ្លងកាត់​ចេញ-ចូលរាជធានី​ភ្នំពេញ (ដោយ​មិនប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញនោះទេ) ការធ្វើដំណើរ​ឆ្លងកាត់​ស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរ​ឆ្លង​កាត់​ខេត្តមួយ ទៅខេត្ត​មួយ។

ទោះយ៉ាងណា ការហាមឃាត់នេះ ក៏ត្រូវបាន​លើកលែង​ផងដែរចំពោះ​ករណីដូចជា៖

- ការ​ដឹកជញ្ជូន​ទំនិញ​គ្រប់ប្រភេទ ទាំងតាម​ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

- រថយន្ដ​ និងមធ្យោបាយ​ធ្វើដំណើរ​របស់មន្ត្រីរាជការ​ស៊ីវិល​គ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ក្នុងគោលដៅបំពេញ​ការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ដ​ត្រូវបង្ហាញ​ដល់​កម្លាំង​មាន​សមត្ថកិច្ច ត្រួតពិនិត្យ​នូវអត្ត​សញ្ញាណបណ្ណ​ការងារ​របស់ខ្លួន

- រថយន្ដ និងមធ្យោបាយ​ធ្វើដំនើរ​របស់​កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុងគោលដៅ​បំពេញ​ភារកិច្ច​របស់ខ្លួន

- រថយន្ដ សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យរដ្ឋ និងឯកជន

-រថយន្ដ​ពន្លត់​អគ្គីភ័យ

- រថយន្ដ​ប្រម្រើសេវាដឹកជញ្ជូន​សំរាម និងកាកសំណល់

-ការដឹកជញ្ជូន​កម្មករ​ទៅកាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​-សហគ្រាស ដែលត្រូវ​មានបណ្ណ​អនុញ្ញាត​ចេញដោយ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវរៈ​ ឬមន្ទីរ​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជជីវៈ

- ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ ដែលនៅជិត​បំផុត ដើម្បី​ទទួលបាន​នូវសេវា​សុខភាព​​ចាំបាច់​ និងបន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស មិនឲ្យលើ​ពិ​៤នាក់ សម្រាប់​ករណី​នីមួយៗ។

បទបញ្ជានេះ មានប្រសិទ្ធភាព​អនុវត្ត​ចាប់ពី ម៉ោង ២៤៖០០ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់​ម៉ោង ២៤៖០០ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០។

None



អត្ថបទបន្ទាប់


ចំណូលពីវិស័យទេសចរណ៍ថៃ ធ្លាក់ចុះជិត ៤០% មកនៅត្រឹមតែជាង ១០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២០

ក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ចេញតួលេខចំណូលវិស័យទេសចរណ៍ នៅត្រីមាសទី១ ឆ្នាំ២០២០នេះថា មានការធ្លាក់ចុះជិត ៤០% ដោយមកនូវត្រឹមជាង ១០ ពាន…

ក្រសួង​សេដ្ឋកិច្ច៖ អ្នក​អភិវឌ្ឍ​ដីឡូត៍ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​មុនថ្ងៃទី៣០ ខែមេសា!

ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍​ទាំង​អស់ ត្រូវ​តែ​ដាក់​ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ ឲ្យ​បាន​មុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ