Advertisement
Advertisement
Advertisement
អាជីវកម្ម​ពុះ​ដីឡូត៍

ក្រសួង​សេដ្ឋកិច្ច៖ អ្នក​អភិវឌ្ឍ​ដីឡូត៍ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​មុនថ្ងៃទី៣០ ខែមេសា!


ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍​ទាំង​អស់ ត្រូវ​តែ​ដាក់​ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ ឲ្យ​បាន​មុនថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០២០ ជា​កំហិត បើ​មិន​ដូច្នេះទេ នឹងត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ។
អាជីវកម្ម​ពុះ​ដីឡូត៍​លក់ មាន​សកម្មភាព​យ៉ាង​ផុសផុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ រូបភាពឯកសារ
ដោយ

លិខិត​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវ​ត្ថុ ចុះ​ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២០នេះ បាន​តម្រូវ​ឲ្យ​អ្នក​ពុះដី​ឡូត៍​ទាំងអស់ ត្រូវ​ស្នើ​លិខិត​អនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ ពីមន្ទីរសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​រាជ​ធានី​-ខេត្ត សម្រាប់ដីឡូត៍៍​ដែលមាន​ទំហំ​ក្រោម ០១ហិកតា ឬ ១ម៉ឺន​ម៉ែត្រ​ការ៉េ។

ចំណែក​ឯ​ដីឡូត៍​ដែល​ទំហំ​ចាប់​ពី ១ម៉ឺន​ម៉ែត្រ​ការ៉េ ឬ​ ០១ហិកតា ឡើងទៅ ត្រូវ​តម្រូវ​ឲ្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​អភិវឌ្ឍ​ដីឡូត៍ ពីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

បើ​តាម​លិខិត​ជូនដំណឹង​ដដែល​របស់ក្រសួង​សេដ្ឋកិច្ច ក្នុងករណី​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍ មិនអនុវត្ត​តាម​ការណែនាំនេះ ក្រសួង​ ឬ​មន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុ នឹង​ចាត់វិធានការ​រដ្ឋបាល និង​ផាក​ពិន័យ តាមប្រកាស​លេខ ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ​២០២០ ស្ដីពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ៕

Advertisement



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជា «ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស» សំដៅទប់ស្កាត់ការរាតត្បាត Covid-19

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចដាក់ចេញនូវបទបញ្ជាតឹងរឹងមួយ ដោយដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុង...

លំនៅ​ឋាន​ជិត ៧០០​ខ្នង នៃ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល បាន​ប្រគល់​ជូន​អតិថិជន​តាម​ការ​សន្យា

ព័ត៌មាន
ពិតជា​ដូច​អ្វី​ដែល​បាន​គ្រោងទុក នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន World​Bridge Homes បាន​ប្រគល់​លំនៅ​ឋាន​ជូន​អតិថិជន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ